Fentanyl ជាសារធាតុមួយមាននៅក្នុងក្រុមថ្នាំបំបាត់ការឈឺចាប់ Opioid (ក្នុងចំណោមសារធាតុធម្មជាតិផ្សេងៗនិងសារធាតុចម្រុះដែលមានប្រភពពីកញ្ឆា)។ នេះជាសារធាតុបំបាត់ការឈឺចាប់ កម្រិតខ្ពស់ ត្រូវបានប្រើប្រាស់ដោយមានការត្រួតពិនិត្យក្នុងការព្យាបាលជំងឺនៅប្រទេសជាច្រើនដោយវិធីចាក់បញ្ចូលតាមបំពង់សេរ៉ូម បាញ់ចូលច្រមុះ ដាក់ក្នុងមាត់ឬក៏បិទលើស្បែក។

សារធាតុ Fentanyl - ប្រភេទគ្រឿងញៀនមួយដ៏គ្រោះថ្នាក់។
តាមរបាយការណ៍របស់ក្រសួងនគរបាល សារធាតុ Fentanyl ត្រូវបានសំយោគលើកដំបូងនៅឆ្នាំ ១៩៥៩; ត្រូវបានវាយតម្លៃថា មានកម្រិតខ្ពស់ជាងពី ៨០ ទៅ ១០០ ដងបើប្រៀបធៀបនឹងសារធាតុ morphine និងខ្ពស់ជាងប្រ មាណ ៥០ ដង បើប្រៀបធៀបនឹងសារធាតុ heroin; ត្រូវបានប្រើប្រាស់ក្នុងផ្នែកវេជ្ជសាស្ត្រ ដើម្បីព្យាបាលជំងឺធ្ងន់ធ្ងរផ្សេងៗនិងជំងឺរុាំរ៉ៃ។ ប្រើប្រាស់ សារធាតុ Fentanyl ជ្រុលហួស (ចាប់ពី ២ mg Fentanyl) អាចនឹងបណ្តាលឱ្យសន្លប់បាត់ស្មារតី និងស្លាប់ក៏សឹងមាន។

នគរបាលក្រុងកឹងធើ ពិនិត្យមូលដ្ឋានការ៉ាអូខេមួយកន្លែងដែលប្រើ
ប្រាស់ខុសច្បាប់សារធាតុគ្រឿងញៀន។
ទីផ្សារប្រភេទសារធាតុទាំងនេះ មាននិន្នាការ បើកទូលាយនៅតំបន់អាស៊ីនិយាយរួម និងអាស៊ី អាគ្នេយ៍និយាយដោយឡែក។ អាស្រ័យហេតុនោះ បង្កហានិភ័យកើតមានសារធាតុ Fentanyl និងវត្ថុធាតុដើមផ្សេងៗ សារធាតុដែលចម្រាញ់ចេញពីសារធាតុចម្រុះមួយផ្សេងទៀតដែលខុសច្បាប់នៅវៀតណាម អាចនឹងកើតមាននៅកម្រិតខ្ពស់នាពេលខាងមុខ។ បក្សពួកក្រុមគ្រឿងញៀន អាចនឹងឆ្លៀតប្រើផ្លូវកំពង់ផែ ព្រលានយន្តហោះ និងព្រំដែនដីគោក ដើម្បីដឹកជញ្ជូនសារធាតុ Fentanyl ដែលផលិតនៅប្រទេសផ្សេងៗ នាំចូលលក់តាមទីផ្សារនានា។ ទន្ទឹមនឹងនោះ អាចមានលទ្ធភាពមុខសញ្ញាប្រព្រឹត្តល្មើស បំផុតមកពីប្រទេសចិននិងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ រួមមាន (ថៃ មីយ៉ាន់ម៉ា ឡាវនិងកម្ពុជាជាដើម) អាចនឹងជ្រើសរើសយកវៀតណាមជាកន្លែងដឹកជញ្ជូនថ្មី ផ្ដើមពីនោះ រិះរកវិធីដឹកជញ្ជូនខុសច្បាប់ សារធាតុ Fentanyl និងវត្ថុធាតុដើមផ្សេងៗ សារធាតុដែលបានចម្រាញ់ពីសារធាតុចម្រុះទៅទីផ្សារសហរដ្ឋអាមេរិក ម៉ិចស៊ិក ក្នុងបរិការណ៍ដែលសង្វាក់ផ្គត់ផ្គង់នាបច្ចុប្បន្ន មានការលំបាកលំបិនជាង។ ប្រការនេះ មិនត្រឹមតែបង្កផលប៉ះពាល់អវិជ្ជមានដល់ប្រយោជន៍ សន្តិសុខប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលដល់ទំនាក់ទំនងអន្តរជាតិរវាងវៀតណាមជាមួយប្រទេសនានាទៀតផង។
ដើម្បីចៀសវាងគ្រោះអន្តរាយនៃគ្រឿងញៀន និយាយរួមនិងគ្រឿងញៀនសារធាតុ Fentanyl និយាយដោយឡែក ដំបូងបំផុតគឺប្រជាជន សំខាន់គឺយុវជន សិស្ស និស្សិតគប្បីលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ស្វែងយល់និងធ្វើបច្ចុប្បន្នភាពជារឿយៗអំពីផលប៉ះពាល់នៃប្រភេទគ្រឿងញៀន សំខាន់គឺប្រភេទគ្រឿងញៀនថ្មី គ្រឿងញៀន “បង្កប់ខ្លួន” ក្រោមស្លាកចំណីអាហារ គ្រឿង ភេសជ្ជៈ បារី រុក្ខជាតិ និង “Funkyball” ៘ ទន្ទឹមនឹងនោះ កងកម្លាំងនគរបាលត្រូវតែសកម្ម អនុវត្តការផ្សព្វផ្សាយ ចលនាមហាជន ពេលប្រទះឃើញ ជូនដំណឹង បរិហារឱ្យបានទាន់ពេលដល់កងកម្លាំងនគរបាលកន្លែងដែលជិតបំផុតដើម្បីរកឃើញ និងពុះពារចំណាត់ការបានទាន់ពេល៕
ខាញ់លិន- លីសៀ