វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកុមារក្រុងកឹងធើ ផ្តល់អនុសាសន៍ដល់គ្រួសារដែលមានកុមារតូច គប្បីបង្ការទប់ស្កាត់ហានិភ័យកុមារឆ្លងព្រូនចង្កឹះឆ្កែឆ្មា។ ពីព្រោះ បច្ចុប្បន្នស្ថានភាពឆ្លងព្រូន លើកុមារកំពុងស្ថិតក្នុងកម្រិតប្រកាសអាសន្ន ប៉ុន្តែបែរជាងាយមើលរំលង ដោយសាររោគ សញ្ញាមិនច្បាស់លាស់។

ព្រូនចង្កឹះក្នុងពោះវៀនឆ្កែ ឆ្មា អាចឆ្លងមក មនុស្ស បង្កឱ្យកើតជំងឺ។ រូបជាឧទាហរណ៍
ព្រូនចង្កឹះឆ្កែឆ្មា (Toxocara canis, Toxocara cati) ជាប្រភេទប៉ារ៉ាស៊ីតតែងរស់ក្នុងពោះវៀនរបស់ឆ្កែនិងឆ្មា។ ថ្វីដ្បិតដូច្នេះក៏ដោយ ពងព្រូនអាចឆ្លងមកមនុស្ស ពិសេសគឺកុមារតូច ឆ្លងតាមរយៈមាត់នៅពេលប៉ះជាមួយដី ខ្សាច់ ឬ វត្ថុកខ្វក់។ លទ្ធផលស្រាវជ្រាវនៅភូមិភាគមួយនៅស្រុកវិញថាញ់ (ក្រុងកឹងធើ) បានបង្ហាញឱ្យឃើញថា ៧១% កុមារក្នុងកម្រិតអាយុពី ៥ - ១៥ ឆ្នាំ វិជ្ជមានជាមួយនឹងដឹកដឿព្រូនចង្កឹះឆ្កែឆ្មា។ ក្នុងចំណោមនោះ មានកុមារ ៣០% គប្បីចូលមន្ទីរពេទ្យព្យាបាល។ នៅក្រុងហូជីមិញ អត្រាកុមារឆ្លងព្រូន Toxocara បានកត់សម្គាល់គឺ ១៤,២% ពិសេសនៅតំបន់មានចិញ្ចឹមឆ្កែ ឆ្មាព្រលែងចោល។
វេជ្ជបណ្ឌិតឯកទេស II ត្រឿងកឹមត្រឹន ប្រធានផ្នែកពិនិត្យជំងឺនៃមន្ទីរពេទ្យកុមារក្រុងកឹងធើ ឱ្យ ដឹង៖ កុមារដែលឆ្លងព្រូនចង្កឹះពីឆ្កែឆ្មា អាចគ្មានរោគសញ្ញាច្បាស់លាស់ ហេតុនោះគប្បីពិនិត្យហ្មត់ចត់ និងធ្វើតេស្តខណៈពេលសង្ស័យកុមារមានជំងឺ។ រោគសញ្ញាមួយចំនួនលើកុមារអាចទាក់ទងដល់ជំងឺឆ្លងព្រូនចង្កឹះពីឆ្កែឆ្មា ដូចជា៖ រមាស់ ឡើងកន្ទួលក្រហមអូសបន្លាយ; ក្អកត្រាំត្រែង ជាពិសេសនៅពេលយប់; អស់កម្លាំង ស្រកទម្ងន់កម្រធំ; ឈឺពោះមិនច្បាស់មូលហេតុ; ខ្សោយភ្នែក (ពេលព្រូនចូលដល់ភ្នែក)។ តាមការក្រើនរំលឹករបស់ក្រសួងសុខាភិបាល ដើម្បីពិនិត្យរកជំងឺព្រូនចង្កឹះឆ្កែឆ្មា គប្បី៖ ពិនិត្យស្វែងរកជំងឺ ផ្អែកលើអាការៈមិនប្រក្រតី; ការធ្វើតេស្តឈាម ស្វែងរកប្រភេទកោសិកាផ្តល់ពណ៌ក្រហម ក្នុងឈាមកើនខ្ពស់; ធ្វើតេស្ត ELISA ស្វែងរក អង្គបដិប្រាណ IgG ប្រឆាំងនឹង Toxocara។
ហេតុនោះ អាណាព្យាបាលគប្បីនាំកុមារទៅពិនិត្យជំងឺ ដើម្បីពិនិត្យរកជំងឺឆ្លងព្រូនចង្កឹះឆ្កែឆ្មា ពេល៖ កុមារមានរោគសញ្ញារមាស់ ក្អកអូសបន្លាយ ឬឈឺពោះដោយមិនច្បាស់មូលហេតុ; កុមារច្រើនលេងដីខ្សាច់ ឬលូកអាហារដោយដៃ ដែលមិនបានលាងសម្អាត; គ្រួសារចិញ្ចឹមឆ្កែ ឆ្មា មិនទាន់ទម្លាក់ព្រូនតាមកំណត់; កុមារមានលទ្ធផលតេស្តឈាមសង្ស័យមានប្រភេទកោសិកាផ្តល់ ពណ៌ក្រហមក្នុងឈាម (eosinophilia)។
ដើម្បីបង្ការហានិភ័យឆ្លងព្រូនចង្កឹះឆ្កែឆ្មាលើកុមារ គ្រប់ៗគ្រួសារគប្បី៖ ទម្លាក់ព្រូនឱ្យឆ្កែ ឆ្មា រៀងរាល់ ៦ ខែម្តង; បង្រៀនកុមារឱ្យលាងដៃមុនពេលទទួលទានអាហារ និងក្រោយពេលលេង; មិនទុកឱ្យកុមារលេងនៅកន្លែងមានលាមកឆ្កែ ឆ្មា; បិទបាំងខ្សាច់ក្នុងទីលានកុមារលេង។ ក្រៅពីនោះ អាណាព្យាបាលគប្បីទម្លាក់ព្រូនឱ្យកុមារជាប្រចាំ តាមការក្រើនរំលឹករបស់ក្រសួងសុខាភិបាល។
វេជ្ជបណ្ឌិត ត្រឿងកឹមត្រឹន បានរំលឹកជារឿងៗ “អាណាព្យាបាលមិនគួរមើលស្រាលនូវរោគសញ្ញារមាស់ ឡើងកន្ទួល និងក្អកអូសបន្លាយលើកុមារឡើយ។ ប្រការនេះ អាចជារោគសញ្ញាឆ្លងព្រូន ចង្កឹះឆ្កែឆ្មា ដែលជាជំងឺហាក់ដូចជាធម្មតា ប៉ុន្តែអាចបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរដល់ភ្នែក ថ្លើមនិងសួត ប្រសិនបើមិនបានព្យាបាលទាន់ពេល”។ ឪពុកម្តាយគួរនាំកូនទៅកាន់មូលដ្ឋានសុខាភិបាល ដែលគួរទុកចិត្ត ដើម្បីបានពិគ្រោះនិងធ្វើតេស្តពេលមានការសង្ស័យ។ ការធ្វើរោគវិនិច្ឆ័យបានឆាប់រហ័ស ព្យាបាលបានត្រឹមត្រូវ ជួយការពារសុខភាពយូរអង្វែងដល់កុមារ៕
ធូសឿង-វិមាន