ដូចជាការរំពឹងទុកនៅវគ្គប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ Sudirman Cup ឆ្នាំ ២០២៥ (ពានរង្វាន់វាយសីមិត្តរួមក្រុមជើងឯកពិភពលោក) រវាងក្រុមជើងខ្លាំងទាំងពីរនៃកីឡាវាយសីនាបច្ចុប្បន្ន គឺ៖ ក្រុមជម្រើសជាតិចិន ជួបជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង។

កីឡាករ - ការិនីនៃក្រុមទាំង ២ បានជ្រើសរើសសម្រាប់ប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Sudirman Cup ឆ្នាំ២០២៥។ រូប៖ Internet
សមាជិកស្ទើរតែទាំងអស់របស់ក្រុមទាំង ២ សុទ្ធសឹងឋិតក្នុងកម្រិតកំពូលទាំង ១០លើពិភពលោកនាបច្ចុប្បន្ន ហេតុនោះយល់ពីគ្នាច្បាស់ណាស់។ ការរៀបចំការប្រកួតយ៉ាងណាដើម្បីឱ្យមានប្រៀប បង្ក្រាបគូប្រកួត ទើបជាបញ្ហាសំខាន់ដើម្បីឈានដល់ជ័យជម្នះ។ វគ្គផ្តាច់ព្រ័ត្រប្រព្រឹត្តឡើងនៅពេលរសៀល ដូច្នេះ នៅពេលព្រឹកក្រុមទាំង២ត្រូវប្រកាសបញ្ជីឈ្មោះកីឡាករ - ការិនីដែលចូលរួមវគ្គប្រកួតនីមួយៗ រួចចាប់គូគ្នា។ ហើយប្រការដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ពេលគណៈគ្រូបង្វឹកក្រុមជម្រើសកូរ៉េខាងត្បូង បន្តប្រើប្រាស់កីឡាករ Seo Seung Jae ប្រកួត២ខ្លឹមសារ គឺគូបុរស និងគូបុរសនារី។ ហើយគូកីឡាការិនី Lee So Hee និង Baek Ha Na បន្តប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។ ទោះបីកីឡាការិនីទាំងពីរបច្ចុប្បន្នជាគូនារី ឈរចំណាត់ថ្នាក់លេខ ១ របស់កូរ៉េខាងត្បូង និងលេខ ៣ ពិភពលោក ប៉ុន្តែកីឡាការិនីទាំងពីរទើបតែបញ្ចេញអស់ពីកម្លាំងក្នុងវគ្គប្រកួតចុងក្រោយជាមួយដៃគូឥណ្ឌូនេស៊ី ជួយឱ្យកូរ៉េខាងត្បូងចូលប្រកួតនៅវគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញ។ តើកម្លាំងកាយអាចស្តារឡើងវិញទាន់ពេលទេ? ជាក់ស្តែង ក្រៅពីរៀបចំណាត់ថ្នាក់ គ្រូបង្វឹកក៏មើលលើស្នាដៃប្រឈមរបស់កីឡាករ - ការិនីជម្រើសផងដែរ ដើម្បីជ្រើសកីឡាករ។ ប៉ុន្តែក្នុងមួយថ្ងៃដែលគូមីងក្មួយ Huang Dong Ping និងFeng Yan Zhe លេងបានល្អ ម្ចាស់ជើងឯកពិភពលោកទាំងពីរ Seo Seung Jae និង Chae Yu Jung របស់កូរ៉េខាងត្បូងគ្មានឱកាសទាល់តែសោះ។ បន្ទាប់ពីកីឡាការិនី An See Young ដោះបានស្មើពិន្ទុ ១-១ ជូនកូរ៉េខាងត្បូងលើខ្លឹមសារទោលនារី ហើយវគ្គប្រកួតទោសបុរសបន្ទាប់ គឺកីឡាករ Shi Yu Qi របស់ចិន បានយកឈ្នះគូប្រកួតដោយពិន្ទុ ២១-៥ ទាំងពីរសិត។ កូរ៉េខាងត្បូងប្រកួតស្លាប់រស់នៅខ្លឹមសារគូនារី។ ទោះបីកីឡាការិនីកូរ៉េទាំងពីររូប ទើបប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់មិញ ហើយ Lee ជាកីឡាការិនីវាយសម្រុកដ៏សំខាន់មានអាយុជាង៣០ឆ្នាំក្នុងវគ្គប្រកួតទី ៤ ។
ដូចជាការរំពឹងទុក គូលេខ១ពិភពលោករបស់ចិន Liu Sheng Shu និង Tan Ning មិនផ្តល់ឱកាសឱ្យគូកូរ៉េខាងត្បូងសោះឡើយ។ ពួកគេយកឈ្នះដោយស្រួលលើ Lee/Beck ដោយលទ្ធផល ២-០ ដូច្នេះកីឡាករចិនទទួលរង្វាន់ជើងឯក មិត្តរួមក្រុមនៃកីឡាវាយសីពិភពលោក ដោយពិន្ទុផ្តាច់ព្រ័ត្រ ៣-១។ ការទទួលជ័យជម្នះដ៏សក្តិសមរបស់ក្រុមជម្រើសជាតិចិន ព្រោះពួកគេមានសមត្ថភាពនិងស្ទាត់ជំនាញ។ ប៉ុន្តែប្រសិនបើក្រុមគ្រូបង្វឹករបស់កូរ៉េខាងត្បូង មានការមោះមុតជាងហ៊ានជំនួសកីឡាករ Seo ដោយកីឡាករផ្សេង។ ទោះដឹងថា Seo លេងបានល្អ ប៉ុន្តែគ្មានកីឡាករណាមានកម្លាំងអាចប្រកួតបាន ២ ខ្លឹមសារក្នុងអំឡុងពេលប៉ុន្មានថ្ងៃប្រព្រឹត្តឡើងនៃពានរង្វាន់នោះទេ។ ដូចគ្នានេះដែរ ខ្លឹមសារគូនារី ក្រុមជម្រើសកូរ៉េខាងត្បូង នៅមានកីឡាការិនីល្អៗជាច្រើនក្នុងចំណោម ១០ នាក់ ដូចជា៖ Kim, Kong, Joeng។ល។ ប្រសិនបើគណៈគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូងហ៊ានទម្លុះទម្លាយវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់នឹងកាន់តែជក់ចិត្តជាងទៀតជាពុំខាន៕
ហាថាញ - វិមាន