19/05/2025 - 10:15

ជន​រួម​ជាតិ​ខ្មែរ​នៅ​ណាម​បូ រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​សីល​ធម៌​អ៊ំ​ហូ 

ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូជី​មិញ បាន​ក្លាយ​ជា​ចលនា​ប្រ​ឡង​ប្រ​ណាំង​ដ៏​ពុះ​ពោរ និង​រីក​ទូលំ​ទូលាយ​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​នៅ​ណាម​បូ រួម​ចំ​ណែក​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌ និង​កសាង​ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ។

រៀន​សូត្រ​តាម​អ៊ំ​ហូ​អំ​ពី​ឆន្ទៈ​ខ្លួន​ទី​ពឹង​ខ្លួន កសិ​ករ​វ័យ​ចំ​ណាស់​ហ្វិញ​ម៉ាក នៅ​ភូមិ​កិញ​ដឹង B ឃុំ​ខាញ់​ហឹង ស្រុក​ត្រឹង​វ៉ាន់​ថើយ ខេត្ត​កា​ម៉ាវ បាន​ខិត​ខំ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធ្វើ​មាន​ដោយ​កម្លាំង​ពល​កម្ម​របស់​ខ្លួន។

ក្នុង​ឱកាស​សំ​ណេះ​សំ​ណាល​ជា​មួយ​ជន​រួម​ជាតិ​នៅ​ណាម​បូ ឬ​ពេល​ផ្ញើ​លិ​ខិត​លើក​ទឹក​ចិត្ត អ៊ំ​ហូ​តែង​សង្កត់​ធ្ងន់​លើ​ស្មារតី​សាមគ្គី​រវាង​បណ្តា​ជន​ជាតិ។ ក្នុង​លិខិត​ផ្ញើ​ជូន​ជន​រួម​ជាតិ​នៅ​ណាម​បូ​ឆ្នាំ ១៩៤៦ អ៊ំ​សរ​សេរ៖ “ជន​រួម​ជាតិ​កិញ ថោ មឿង​ម៉ាង។ល។ ទាំង​អស់​សុទ្ធ​តែ​ជា​កូន​ចៅ​ជន​ជាតិ​វៀត​ណាម សុទ្ធ​តែ​ជា​បង​ប្អូន​បង្កើត។ល។ ត្រូវ​តែ​ស្រ​ឡាញ់​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​បង​ប្អូន​ក្នុង​គ្រួ​សារ​តែ​មួយ”។ ដំ​បូន្មាន​ដ៏​សា​មញ្ញ​នេះ​បាន​ស៊ី​ជម្រៅ​ក្នុង​អា​រម្មណ៍​ជន​រួម​ជាតិ​ខ្មែរ…។

នៅ​តាម​ខេត្ត​នានា​នៃ​ណាម​បូ ដូច​ជា​ខេត្ត​ត្រា​វិញ សុក​ត្រាំង អាង​យ៉ាង​និង​គៀង​យ៉ាង។ល។ ចលនា​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូជី​មិញ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ ដោយ​មាន​ទម្រង់​ច្នៃ​ប្រ​តិដ្ឋ​ជា​ច្រើន​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​វប្ប​ធម៌ ជំ​នឿ​សាសនា​ដោយ​ឡែក​របស់​ជន​រួម​ជាតិ។

តួ​យ៉ាង​ដូច៖ នៅ​ឃុំ​តឹង​ត្វៀង ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង ៦០% សា​ខា​បក្ស រណ​សិរ្ស​និង​អង្គ​ការ​មហា​ជន បាន​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​អំពី​ឧត្តម​គតិ ឥរិ​យា​បថ​រស់​នៅ​សា​មញ្ញ ស្នេ​ហា​ជាតិ​និង​ភាព​ជិត​ដិត​ប្រ​ជា​ជន​របស់​អ៊ំ​ហូ។ ឆ្លង​តាម​រយៈ​នោះ មាន​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​បាន​បរិច្ចាគ​ដី រួម​ចំ​ណែក កម្លាំង​ពល​កម្ម កសាង​ផ្លូវ​ស្ពាន​ជន​បទ និង​ជួស​ជុល​វត្ត​អា​រាម។ លោក​ចៅ​សុខ​សែម លេខា​សា ខា​បក្ស​ភូមិ​តូទ្រុង ឃុំ​តឹង​ត្វៀង ឱ្យ​ដឹង៖ “យើង​ខ្ញុំ​តែង​រៀប​ចំ​ប្រ​ជុំ​សា​ខា​បក្ស គួប​ផ្សំ​នឹង​ការ​និទាន​រឿង​អំពី​អ៊ំ​ហូ ឆ្លង​តាម​រយៈ​នោះ រំលឹក​គ្នា​រស់​នៅ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ជាង​ទៀត​ជា​មួយ​ភូមិ​ស្រុក។ ជន​រួម​ជាតិ​ខ្មែរ​ថ្វី​ដ្បិត​តែ​ក្រ​សម្ភារៈ ប៉ុន្តែ សម្បូរ​ដោយ​មនោ​សញ្ចេត​នា ប្រ​ការ​នោះ ក៏​ជា​ការ​រៀន​សូត្រ​តាម​អ៊ំ​អំ​ពី​ទឹក​ចិត្ត”...។

ម្យ៉ាង​ទៀត​ដូច​ជា​នៅ​ឃុំ​ខាញ់​ហឹង ស្រុក​ត្រឹង​វ៉ាន់​ថើយ ខេត្ត​កា​ម៉ាវ ចលនា​រៀន​សូត្រ​តាម​អ៊ំ​ហូ អំ​ពី “ឆន្ទៈ​ខ្លួន​ទីពឹង​ខ្លួន” ក៏​រីក​ទូលំ​ទូលាយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ដែរ។ កសិ​ករ​វ័យ​ចំ​ណាស់ ហ្វិញ​ម៉ាក នៅ​ភូមិ​កិញ​ដឹង B ឱ្យ​ដឹង៖ ពី​មុន នៅ​ទី​នេះ​ធ្វើ​ស្រែ​តែ​មួយ​មុខ​ប៉ុណ្ណោះ។ មាន​ឆ្នាំ​ខ្លះ​ស្រូវ​អំ​ណោយ​ផល តែ​តម្លៃ​ថោក ហើយ​ឆ្នាំ​ខ្លះ​លក់​បាន​ថ្លៃ ប៉ុន្តែ​ស្រូវ​មិន​សូវ​អំ​ណោយ​ផល។ ផ្លូវ​ធ្វើ​ដំ​ណើរ​ទៅ​មក​មាន​ភាព​លំ​បាក​លំ​បិន ការ​ដោះ​ដូរ​ទំ​និញ ក៏​លំ​បាក​ដែរ ទូ​ទាំង​ភូមិ​ខ្មែរ​នេះ​ផ្ទះ​ស្លឹក​ស្ទើរ​តែ​ទាំង​អស់។ល។ រួច​បាន​រដ្ឋ​ជីក​ប្រ​ឡាយ​ធា​រា​សាស្រ្ត បើក​ផ្លូវ​បេ​តុង​ជន​បទ។ កសិ​ករ​បាន​ហ្វឹក​ហ្វឺន​បច្ចេក​ទេស​ដាំ​ដុះ ចិញ្ចឹម​សត្វ ដើម្បី​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ទៅ​លើ​ស្រែ​ភ្លឺ។ល។ “រដ្ឋ​គិត​គូរ “ផ្នែក​រឹង” ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​ចេះ​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង ដើម្បី​អភិវឌ្ឍ​ខ្លួន​និង​គ្រួ​សារ​។ល។ មាន​តែ​ដូច្នេះ ទើប​មាន​លក្ខណៈ​រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​សម្បូរ​សប្បាយ។ ប្រ​ការ​នោះ ក៏​ជា​របៀប​ដែល​ជន​រួម​ជាតិ​ខ្មែរ​រៀន​សូត្រ​តាម​អ៊ំ​ហូ អំ​ពី “ឆន្ទៈ​ខ្លួន​ទីពឹង​ខ្លួន” ដូច​រដ្ឋ​អំ​ណាច​បាន​ផ្សព្វ​ផ្សាយ​។ល។ រៀន​សូត្រ​និង​ធ្វើ​តាម​អ៊ំ​ហូ គឺ​ជា​វិធី​ល្អ​បំ​ផុត​ដើម្បី​តប​ស្នង​សង​គុណ​អ៊ំ!” លោក ហ្វិញ​ម៉ាក បាន​ចែក​រំលែក​ដូច្នេះ។

ឥឡូវ​នេះ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​បាន​កែ​លម្អ​ជា​បណ្ដើរៗ អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​លឿន កូន​ចៅ​ជន​រួម​ជាតិ​បាន​រៀន​សូត្រ​ត្រឹម​ត្រូវ មនោ​សញ្ចេត​នា​គោ​រព​ស្រ​ឡាញ់​អ៊ំ​ហូ​មិន​ផ្លាស់​ប្តូរ។ ជា​ពិ​សេស នៅ​តាម​ភូមិ​ភាគ​នានា​ដែល​មាន​ជន​រួម​ខ្មែរ​រស់​នៅ​កុះ​ករ ដូច​ជា៖ ត្រា​វិញ សុក​ត្រាំង បាក​លីវ និង​អាង​យ៉ាង។ល។ រូប​ថត​អ៊ំ​ហូ​បាន​តម្កល់​នៅ​ទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​នៅ​តាម​ភូមិ​ស្រុក​និង​វត្ត​អា​រាម។ មិន​ត្រឹម​តែ​តម្កល់​ឆា​យា​ល័ក្ខណ៍​អ៊ំ​ហូ​នៅ​ទី​សក្ការៈ​ខ្ពង់​ខ្ពស់​បំ​ផុត​នោះ​ទេ គ្រួ​សារ​ខ្មែរ​ជា​ច្រើន​នៅ​ទាំង​រៀប​ចំ​អា​សនៈ​បូជា​អ៊ំ​ហូ ដូច​ជា​និមិត្ត​រូប​នៃ​ផ្នែក​ស្មារតី​ដ៏​ពិ​សិដ្ឋ​ទៀត​ផង​។ល។ ទាំង​អស់​នេះ ជា​សាក្ខី​ភាព​ដ៏​រស់​រវើក​នៃ​ការ​រីក​សាយ​ភាយ​ដ៏​យូរ​អង្វែង​នៃ​ឧត្តម​គតិ​មហា​សាមគ្គី​ជន​ជាតិ​ដែល​អ៊ំ​ហូ​បាន​ខិត​ខំ​ប្រឹង​ប្រែង ពូន​ជ្រំ​អស់​ពី​កម្លាំង​កាយ​ចិត្ត៕

   ថាញ​ឡុង-   ប្រែ​សម្រួល៖ វិ​មាន

ចែករំលែកអត្ថបទ