06/05/2025 - 07:52

តើ​អ្នក​ណា​ខ្លះ​ត្រូវ​ប្តូរ​អត្ត​សញ្ញាណ​ប័ណ្ណ​ក្នុង​ឆ្នាំ ២០២៥ ? 

តាម​មាត្រា ២១ នៃ​ច្បាប់​អត្ត​សញ្ញាណ​ប័ណ្ណ ឆ្នាំ ២០២៣ មាន​ចែង​អំពី​កម្រិត​អា​យុ​ត្រូវ​ប្តូរ​អត្ត​សញ្ញាណ​ប័ណ្ណ ជាក់​ស្ដែង​ដូច៖

រូប​ថត​ជា​ឧទា​ហរណ៍។

- ពល​រដ្ឋ​វៀត​ណាម​ដែល​បាន​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​ត្រូវ​អនុវត្ត​បែប​បទ​ប្តូរ​អត្ត​សញ្ញាណ​ប័ណ្ណ​នៅ​ពេល​គម្រប់​អា​យុ ១៤, ២៥, ៤០ និង​៦០ ឆ្នាំ។

- អត្ត​សញ្ញាណ​ប័ណ្ណ​ដែល​ត្រូវ​បាន​ផ្ដល់​ប្តូរ ឬ​ផ្ដល់​ឡើង​វិញ​ក្នុង​រយៈ​ពេល ០២ ឆ្នាំ មុន​អា​យុ​កំ​ណត់​ដែល​ត្រូវ​ប្តូរ គឺ​មាន​សុពល​ភាព​រហូត​ដល់​គ្រប់​អា​យុ​ត្រូវ​ប្តូរ​លើក​បន្ទាប់​ទៀត។

នេះ​មាន​ន័យ​ថា នៅ​ឆ្នាំ ២០២៥ អ្នក​ដែល​កើត​ឆ្នាំ ២០០០ (អា​យុ ២៥ ឆ្នាំ) ឆ្នាំ ១៩៨៥ (អា​យុ ៤០ ឆ្នាំ) និង​១៩៦៥ (អា​យុ ៦០ ឆ្នាំ) នឹង​ឈាន​ដល់​ដំ​ណាក់​កាល​គ្រប់​អា​យុ​ត្រូវ​ប្តូរ​អត្ត​សញ្ញាណ​ប័ណ្ណ។ ប្រ​សិន​បើ​មិន​ទៅ​ប្តូរ​ទេ ពួក​គាត់​អាច​នឹង​ត្រូវ​ពិន័យ​រដ្ឋ​បាល​ជា​ទឹក​ប្រាក់​ចាប់​ពី ៣០០​.០០០​- ៥០០​.០០០ ដុង (ចំ​ណុច b ប្រ​ការ ១ មាត្រា ១០ អនុ​ក្រឹត្យ​លេខ​១៤៤​/២០២១/​NĐ-CP)។

នៅ​ពេល​ប្តូរ​អត្ត​សញ្ញាណ​ប័ណ្ណ ប្រ​ជា​ពល​រដ្ឋ ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន ប្រ​សិន​បើ​មាន​ការ​ប្តូរ​សៀវ​ភៅ​គ្រួ​សារ ទី​លំ​នៅ ឬ​ព័ត៌​មាន​ផ្ទាល់​ខ្លួន។ ប្រ​ការ​នេះ​ជួយ​ធា​នា​ព័ត៌​មាន​ក្នុង​ប្រ​ព័ន្ធ​បាន​ជាក់​លាក់ និង​ជៀស​វាង​បញ្ហា​ផ្លូវ​ច្បាប់​ដែល​ទាក់​ទង​នឹង​អត្ត​សញ្ញាណ​ប័ណ្ណ​មិន​ស្រប​ច្បាប់។

ច្បាប់​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី ក៏​មាន​កំ​ណត់​ពី​ការ​កែ​សម្រួល​មួយ​ចំ​នួន​អំពី​វិធី​សាស្ត្រ​ផ្តល់​និង​គ្រប់​គ្រង​អត្ត​សញ្ញាណ​ប័ណ្ណ ក្នុង​នោះ មាន​ទាំង​ការ​ភ្ជាប់​ប័ណ្ណ​ជា​មួយ​នឹង​ព័ត៌​មាន​ផ្សេងៗ​ជា​ច្រើន ដូច​ជា​លេខ​អត្ត​សញ្ញាណ​ផ្ទាល់​ខ្លួន និង​ទិន្ន​ន័យ​ប្រ​ជា​ជន។

ការ​ប្រើ​ប្រាស់​អត្ត​សញ្ញាណ​ប័ណ្ណ​ក្នុង​ការ​ដោះ​ដូរ​ប្រ​ចាំ​ថ្ងៃ រួម​ទាំង​ធនា​គារ​ សុខា​ភិ​បាល និង​ដោះ​ដូរ​រដ្ឋ​បាល​សា​ធា​រណៈ នឹង​កាន់​តែ​មាន​សារៈ​សំ​ខាន់​ជាង​នៅ​ពេល​ប្រ​ព័ន្ធ​អត្ត​សញ្ញាណ​ប័ណ្ណ​ឌីជី​ថល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ទូលំ​ទូ​លាយ៕

ប្រ​ភពៈ PLO-មេង​លី

ចែករំលែកអត្ថបទ