គណៈកម្មាធិការបក្សខេត្ត - ក្រុមប្រឹក្សាប្រជាជន - គណៈកម្មាធិការប្រជាជន - គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ បានរៀបចំយ៉ាងឱឡារិកពិធីខួបអនុស្សាវរីយ៍ ៥០ ឆ្នាំទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី; ១២៥ ឆ្នាំបង្កើតខេត្តត្រាវិញ (១៩០០); ៦៥ ឆ្នាំចងសម្ព័ន្ធភាពត្រាវិញ - ថាយប៊ិញ (២០-៣-១៩៦០) និងប្រកាសសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ទទួលស្គាល់ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មី។

ខេត្តត្រាវិញទទួលគ្រឿងឥស្សរិយយសហូជីមិញ។ រូប៖ A.T
ថ្លែងសុន្ទរកថាក្នុងពិធីខួបអនុស្សាវរីយ៍ លេខាគណៈកម្មាធិការបក្សខេត្តត្រាវិញ ង៉ូជីកឿង ឱ្យដឹង៖ ក្នុងដំណាក់កាលតស៊ូកសាងនិងអភិវឌ្ឍន៍បណ្តាជនជាតិកិញ - ខ្មែរ - ចិន បានរួមរស់លើទឹកដីត្រាវិញ រួមសុខរួមទុក្ខ ឆ្លងកាត់ការលំបាក វេទនាដើម្បីកាប់ឆ្ការនិងច្នៃតំបន់ដីរហោស្ថានឱ្យក្លាយទៅជាតំបន់ដីសម្បូររុងរឿងដល់បច្ចុប្បន្ននេះ។ មកទល់ពេលនេះ ទំហំខឿនសេដ្ឋកិច្ចសម្រេចជាង ៩៦.៦២២ ពាន់លានដុង។ កំណើនស្ថិរភាពគឺ៖ ដំណាក់កាល ១៩៩២ - ១៩៩៥ កើន ៨,៤៥%; ដំណាក់កាល ២០១៥ - ២០២០ កើន ១១,៩៥% ចុងឆ្នាំ ២០២៤ កំណើន GRDP សម្រេច ១០,០៤% ។ ជីវភាពរបស់ប្រជាជនក្នុងខេត្តត្រូវបានលើកស្ទួយ កើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ; សុខុមាលភាពសង្គមត្រូវបានធានា។ មកទល់ពេលនេះ អត្រាគ្រួសារក្រីក្រនៅ ០,៨៧% អត្រាគ្រួសារធូរធារ មានបានកើនពីមួយឆ្នាំទៅមួយឆ្នាំ។ GRDP មធ្យមភាគមនុស្សម្នាក់ឆ្នាំ ២០២៤ សម្រេច ៩៤,៤ លានដុង/ម្នាក់/ឆ្នាំ កើនជាង ១២៩ ដង បើប្រៀបធៀបនឹង ១៩៩២ (ឆ្នាំ ១៩៩២ គឺ៧៣០.០០០ដុង/ម្នាក់/ឆ្នាំ); សម្រេចរួចរាល់ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម៘
ក្នុងឱកាសនេះដែរ បក្ខភាគ រដ្ឋអំណាចនិងប្រជាជនខេត្តត្រាវិញ បានទទួលគ្រឿងឥស្សរិយយសហូជីមិញ របស់ប្រធានរដ្ឋប្រទានជូន ពីព្រោះមានប្រពៃណីយូរអង្វែង មានគុណបំណាច់ដ៏ធំធេង យ៉ាងពិសេសក្នុងបុព្វហេតុបដិវត្តន៍របស់បក្សរបស់ជនជាតិ; ទន្ទឹមនឹងនោះ ទទួលសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ទទួលស្គាល់ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មី។
ក្រៅពីនេះ គណៈកម្មាធិការប្រជាជនខេត្តថាយប៊ិញ ក៏បានឧបត្ថម្ភទឹកប្រាក់ ៥ ពាន់លានដុងដល់ខេត្តត្រាវិញ ដើម្បីអនុវត្តការងារសុខុមាលភាពសង្គមលើភូមិសាស្ត្រខេត្តផងដែរ៕
យោង៖ BaoSaiGonGiaiPhong - ប្រែសម្រួល៖ លីសៀ