28/04/2025 - 10:08

ជំនួយ​កម្លាំង​ដល់​កម្មា​ភិបាល​យុទ្ធ​ជន​មាន​ស្ថាន​ភាព​លំ​បាក 

ដើម្បី​ឧបត្ថម្ភ​ដល់​កម្មា​ភិបាល​កង​កម្លាំង​ប្រ​ចាំ​ការ​និង​កង​កម្លាំង​កំ​ណែន​បម្រុង មាន​ស្ថាន​ភាព​លំ​បាក អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ ឈាន​ឡើង​ក្នុង​ជីវ​ភាព គណៈ​កម្មា​ធិការ​បក្ស​នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ បាន​ចលនា​កង​កម្លាំង​ប្រ​ចាំ​ការ​និង​កង​កម្លាំង​កំ​ណែន​បម្រុង​ចូល​រួម​វិភាគ​ទាន​បង្កើត​មូល​និធិ​ទុន​ផលិត​កម្ម​បង្វិល​ជុំ ដោយ​មិន​គិត​ការ​ប្រាក់​ដល់​កង​កម្លាំង​ប្រ​ចាំ​ការ​និង​កង​កម្លាំង​កំ​ណែន​បម្រុង​អភិវឌ្ឍ​សេដ្ឋ​កិច្ច។ បច្ចុប្បន្ន ទម្រង់​នេះ​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព។

 ​​ លោក​សើុង​វ៉ូវ អនុ​ប្រ​ធាន​សមា​គម​អតីត​យុទ្ធ​ជន​ឃុំ​ភឿក​ហាវ។

លោក​វរសេ​នីយ៍​ទោ ផាម​ទ្រឿងសើុង​ ស្នង​ការ​នយោ​បាយ​នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង៖ “ដើម្បី​ឧបត្ថម្ភ​កង​កម្លាំង​ប្រ​ចាំ​ការ​និង​កង​កម្លាំង​កំ​ណែន​បម្រុង ជួប​លំ​បាក​របស់​អង្គ​ភាព​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ លំ​នឹង​ជីវ​ភាព ស្ងប់​អា​រម្មណ៍​បម្រើ​ការ​ងារ​នៅ​ឆ្នាំ ២០១៥ អង្គ​ភាព​បាន​បង្កើត​ទម្រង់​រួម​វិភាគ​ទាន​មូល​និធិ​ទុន​ផលិត​កម្ម​បង្វិល​ជុំ​ដោយ​មិន​គិត​ការ​ប្រាក់​ដើម្បី​ឧបត្ថម្ភ​កង​កម្លាំង​ប្រ​ចាំ​ការ និង​កង​កម្លាំង​កំ​ណែន​បម្រុង ជួប​លំ​បាក​ខាង​ដើម​ទុន​អភិវឌ្ឍ​សេដ្ឋ​កិច្ច។ កម្រិត​រួម​វិភាគ​ទាន​ទុន ឧបត្ថម្ភ​ចំ​ពោះ​កង​កម្លាំង​ប្រ​ចាំ​ការ (ថ្នាក់​វរសេនីយ៍ ៧០​.០០០ ដុង/​ខែ​ថ្នាក់​អនុសេ​នីយ៍ ៥០.០០០ ដុង​/ខែ); កង​កម្លាំង​កំ​ណែន​បម្រុង​ក្នុង​សម​មិត្ត ម្នាក់ៗ ៣០​.០០០ ដុង​/ត្រី​មាស។ ដោយ​កម្រិត​ឧបត្ថម្ភ គឺ ១៥ លាន​ដុង​/ម្នាក់ រយៈ​ពេល​សង​ដើម​ទុន​គឺ ២ ឆ្នាំ ដើម្បី​ផ្ទេរ​ទៅ​សម​មិត្ត​ដទៃ​ទៀត។ បច្ចុប្បន្ន មូល​និធិ​ប្រ​មូល​ប្រាក់​បាន​ជាង ២០៦ លាន​ដុង ចាប់​តាំង​ពី​អនុវត្ត​ទម្រង់​នេះ បច្ចុប្បន្ន​បាន​ជួយ​ឧបត្ថម្ភ​ដល់​សម​មិត្ត ១៤ នាក់។  តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ទម្រង់ សម​មិត្ត​ម្នាក់ៗ​ដែល​បាន​ឧបត្ថម្ភ​ទុន ក៏​បាន​យក​ទៅ​អនុវត្ត​ល្អ​ក្នុង​ការ​ចិញ្ចឹម​សត្វ ដាំ​ដំ​ណាំ បង្កើត​ប្រាក់​ចំ​ណូល​លំ​នឹង​ដល់​គ្រួ​សារ​ជម្នះ​លំ​បាក​ជា​បណ្ដើរៗ ឈាន​ឡើង​ក្នុង​ជីវ​ភាព។

 អា​ស្រ័យ​មូល​និធិ​ដើម​ទុន​ផលិត​កម្ម​បង្វិល​ជុំ​របស់​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ស្រុក​ចូវ​ថាញ់ លោក​សើុង​វ៉ូវ មាន​ដើម​ទុន​ពង្រីក​ហ្វូង​គោ ជីវ​ភាព​គ្រួ​សារ​បាន​លំ​នឹង។

លោក​សើុង​វ៉ូវ អនុ​ប្រ​ធាន​សមា​គម​អតីត​យុទ្ធ​ជន​ឃុំ​ភឿក​ហាវ ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង៖ “បន្ទាប់​ពី​អនុវត្ត​សម្រេច​កា​តព្វ​កិច្ច​យោ​ធា ខ្ញុំ​រំសាយ​ពី​កង​ទ័ព​នៅ​ឆ្នាំ ២០១៤។ ដោយ​មូល​និធិ​ទុន​ផលិត​កម្ម​បង្វិល​ជុំ ខ្ញុំ​ក៏​បាន​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ស្រុក​ចូវ​ថាញ់ ឧបត្ថម្ភ​ប្រាក់ ១៥ លាន​ដុង បូក​រួម​ទាំង​ទឹក​ប្រាក់​ដែល​រដ្ឋ​ឧបត្ថម្ភ​ចំ​នួន ២៤ លាន​ដុង ខ្ញុំ​ទិញ​គោ​មេ​បាន ៤ ក្បាល ។ ពេល​អនុវត្ត​ទម្រង់​ចិញ្ចឹម​គោ​មេ ដោយ​សារ​ខ្ញុំ​ធ្លាប់​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​អំពី​ការ​ចិញ្ចឹម​ដែល​ឃុំ​សហ​ការ​ជា​មួយ​ផ្នែក​ជំ​នាញ​រៀប​ចំ​ឡើង ម៉្លោះ​ហើយ ការ​ថែ​ទាំ​គោ​មេ​មាន​ភាព​ងាយ​ស្រួល​ជាង​គ្រួ​សារ​របស់​ខ្ញុំ​ប៉ាន់​ស្មាន​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​ហែល ៤០ លាន ដុង​ក្នុង​មួយ​ឆ្នាំ។ សម្រាប់​ខ្ញុំ​ចិញ្ចឹម​គោ​មាន​ប្រ​សិទ្ធ​ភាព​ជាង បើ​ប្រៀប​នឹង​ចិញ្ចឹម​សត្វ​ដទៃ ពី​ព្រោះ​ប្រ​ភព​ចំ​ណី​ងាយ​ស្រួល​រក​ ចំ​ណាយ​ប្រាក់​តិច បង្ការ​ជំងឺ​បាន​ល្អ ជំងឺ​រាត​ត្បាត​ក៏​តិច​ជាង​បើ​ប្រៀប​នឹង​សត្វ​ចិញ្ចឹម​ដ​ទៃ។ បច្ចុប្បន្ន គ្រួ​សារ​ខ្ញុំ​ក៏​បើក​ហាង​លក់​គ្រឿង​ទេស។ ជា​មួយ​នឹង​ទម្រង់​ខាង​លើ គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណេញ​ជាង ៦០ លាន ដុង​ជា​រៀង​រាល់​ឆ្នាំ ជីវ​ភាព​គ្រួ​សារ​មាន​លំ​នឹង ខ្ញុំ​ស្ងប់​អា​រម្មណ៍​បំ​ពេញ​ការ​ងារ​បាន​ល្អ​ផង​ដែរ”។

ទម្រង់​រួម​វិភាគ​ទាន​មូល​និធិ​ទុន​ផលិត​កម្ម​បង្វិល​ជុំ ដោយ​មិន​គិត​ការ​ប្រាក់ ដើម្បី​ជួយ​កង​កម្លាំង​ប្រ​ចាំ​ការ​និង​កង​កម្លាំង​កំ​ណែន​បម្រុង​ជួប​លំ​បាក​ក្នុង​ការ​បុល​ទុន​ដើម្បី​អភិវឌ្ឍ​ផលិត​កម្ម ថ្វី​ដ្បិត​តែ​ប្រ​ភព​ទុន​ឧបត្ថម្ភ​នៅ​មាន​កម្រិត​ក៏​ដោយ ប៉ុន្តែ​សំ​ខាន់​ត្រង់​ថា ឧបត្ថម្ភ​បាន​ទាន់​ពេល​បង្ក​ជា​កម្លាំង​ចលករ​ដល់​សម​មិត្ត​ក្នុង​បញ្ជា​ការ​ដ្ឋាន​យោ​ធា ដែល​មាន​ស្ថាន​ភាព​សេដ្ឋ​កិច្ច​លំ​បាក មាន​កម្លាំង​ចិត្ត​ដើម្បី​ឈាន​ឡើង រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។ ពេល​សេដ្ឋ​កិច្ច​លំ​នឹង សម​មិត្ត​គ្រប់​រូប​ក៏​ស្ងប់​អា​រម្មណ៍​អនុ​វត្ត​ភារ​កិច្ច រួម​ចំ​ណែក​ការ​ពារ​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​និង​ការ​ពារ​ជីវ​ភាព​សុខ​សាន្ត​ជូន​ប្រ​ជា​ជន។

លោក​វរសេនីយ៍​ឯក​បម្រុង ផាម​ទ្រឿង​សើុង ស្នង​ការ​នយោ​បាយ​នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង៖ “នា​ពេល​ខាង​មុខ​ បញ្ជា​ការ​ដ្ឋាន​យោ​ធា​ស្រុក បន្ត​ពង្រីក​ទម្រង់ បង្កើន​ចំ​នួន​មុខ​សញ្ញា និង​ចំ​នួន​ទឹក​ប្រាក់​ឧបត្ថម្ភ ទន្ទឹម​នឹង​នោះ បន្ត​រក្សា​លំ​នឹង​ភាគ​កម្រិត​ចាក​ភាព​ក្រី​ក្រ​ចំ​ពោះ​សម​មិត្ត​ដែល​បាន​ឧបត្ថម្ភ”៕

 សើុង​ម៉ា​ល័យ- ប្រែ​សម្រួល៖ ទី​ទុយ

ចែករំលែកអត្ថបទ