ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/04/2025 - 08:29

កិច្ច​ប្រ​ជុំ​ទូ​ទាំង​ប្រ​ទេស បញ្ជ្រាប​ផ្សព្វ​ផ្សាយ​ឯក​សារ​ថ្មី​មួយ​ចំ​នួន​របស់​គណៈ​លេខា ស្ដី​ពី​ការ​ងារ​ជន​ជាតិ​និង​សាសនា 

សម​មិត្ត ង្វៀង​ត្រុង​ង៉ៀ សមា​ជិក​កា​រិយា​ល័យ​នយោ​បាយ លេខា​មជ្ឈិម​បក្ស ប្រ​ធាន​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចលនា​មជ្ឈិម ទើប​ដឹក​នាំ “កិច្ច​ប្រ​ជុំ​ទូ​ទាំង​ប្រ​ទេស បញ្ជ្រាប​ផ្សព្វ​ផ្សាយ​ឯក​សារ​ថ្មី​មួយ​ចំ​នួន​របស់​គណៈ​លេ​ខា ស្ដី​ពី​ការ​ងារ​ជន​ជាតិ​និង​សាសនា” ដែល​ប្រ​ព្រឹត្ត​ឡើង​នៅ​ក្រុង​ញ៉ា​ត្រាង។

លោក ង្វៀង​ត្រុង​ង៉ៀ សមា​ជិក​ការិ​យា​ល័យ​នយោ​បាយ លេខា​មជ្ឈិម​បក្ស ប្រ​ធាន​គណៈ​ឃោសនា​អប់រំ​និង​ប្រ​ជា​ចលនា​មជ្ឈិម ថ្លែង​យោ​បល់​ក្នុង​កិច្ច​ប្រ​ជុំ។

ថ្លែង​យោ​បល់​ក្នុង​កិច្ច​ប្រ​ជុំ សម​មិត្ត ង្វៀង​ត្រុង​ង៉ៀ បាន​អះ​អាង៖ រយៈ​ពេល​កន្លង បក្ស​និង​រដ្ឋ​បាន​ចេញ​គោល​ការណ៍ គោល​នយោ​បាយ​ជា​ច្រើន ស្ដី​ពី​ការ​ងារ​ជន​ជាតិ​និង​សាស​នា; គណៈ​កម្មា​ធិការ​បក្ស​និង​អង្គ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ បាន​ធ្វើ​ឱ្យ​ជាក់​ស្ដែង​នូវ​គោល​ការណ៍​នៃ​សេចក្ដី​សម្រេច​របស់​បក្ស ស្ដី​ពី​ការ​ងារ​ជន​ជាតិ និង​សាស​នា ធានា​សម​ភាព សាម​គ្គី​ភាព ការ​គោ​រព​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ចំ​ណោម​ជន​ជាតិ​ភាគ​តិច​ដើម្បី​រួម​គ្នា​អភិវឌ្ឍន៍; ធានា​សិទ្ធិ​សេរី​ភាព​ខាង​ជំ​នឿ​សាសនា​របស់​ប្រ​ជា​ជន; ផ្សព្វ​ផ្សាយ​កម្ម​វិធី​និង​គម្រោង​ជា​ច្រើន​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច វប្ប​ធម៌​សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ជីវ​ភាព​របស់​ជន​ជាតិ​ភាគ​តិច​បាន​កែ​លម្អ ការ​ងារ​អប់រំ បណ្ដុះ​បណ្ដាល សុខា​ភិ​បាល វប្បធម៌ ព័ត៌​មាន​និង​សារ​គមនា​គមន៍​បាន​យក​ចិត្ត​ទុក​ដាក់​វិនិយោគ; តម្លៃ​វប្ប​ធម៌​ប្រ​វេណី​របស់​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​អភិរក្ស​និង​ពង្រីក​ជា​ជំ​ហានៗ​លុប​បំ​បាត់​នូវ​ទម្លាប់​ឱន​ថយ​អបិយ​ជំ​នឿ។

សម​មិត្ត ង្វៀង​ត្រុង​ង៉ៀ បាន​សំ​ណូម​ពរ នៅ​ពេល​ខាង​មុខ គណៈ​កម្មា​ធិការ​បក្ស អង្គ​ការ​បក្ស ក្រ​សួង ផ្នែក​ពាក់​ព័ន្ធ​និង​ភូមិ​ភាគ​នា​នា គប្បី​បន្ត​ការ​បញ្ជ្រាប​ធ្វើ​ឱ្យ​ជាក់​ស្ដែង រៀប​ចំ អនុ​វត្ត​នូវ​គោល​ការណ៍​របស់​បក្ស ស្ដី​ពី​ការ​ងារ​ជន​ជាតិ​និង​សាសនា​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន សម​ស្រប​នឹង​ភូមិ​ភាគ អង្គ​ភាព​នីមួយៗ យោង​តាម​គោល​លំ​នាំ “មិន​ទុក​ទំ​នេរ បំ​ភ្លេច​ភារ​កិច្ច”។ ទន្ទឹម​នឹង​នោះ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​ជូន​ជន​រួម​ជាតិ​ភាគ​តិច ជន​រួម​ជាតិ​អ្នក​កាន់​សាស​នា ជា​ពិ​សេស​គឺ​នៅ​តំ​បន់​ដាច់​ស្រ​យាល តំ​បន់​ព្រំ​ដែន កោះ​សមុទ្រ តំ​បន់​លំ​បាក​ខ្លាំង; ថែ​រក្សា ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​បណ្ដា​ជន​ជាតិ​ភាគ​តិច៕

តាមៈ cema.gov.vn - ថាច់​ធី

ចែករំលែកអត្ថបទ