គោរពប្រគេននិងជូន៖ ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ អាចារ្យ កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក យុទ្ធជន និងជនរួមជាតិខ្មែរក្រុងកឹងធើ ។

ថ្នាក់ដឹកនាំក្រុងកឹងធើ ជូនអំណោយដល់អ្នកតំណាងដែលចូលរួមក្នុងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០២៤។ រូប៖ តឹមខ្វា
នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិខ្មែរ ឆ្នាំ២០២៥ គណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ក្រុងកឹងធើ សូមគោរពប្រគេនជូនព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ អាចារ្យ កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក យុទ្ធជននិងជនរួមជាតិខ្មែរក្រុងកឹងធើ នូវបិយវាចាសួរសុខទុក្ខដ៏កក់ក្តៅជាទីបំផុត និងប្រសិទ្ធពរឆ្នាំថ្មីបវរសួស្តីមហាប្រសើរ។
ក្នុងឆ្នាំកន្លង បក្ខភាគ រដ្ឋអំណាចនិងប្រជាជនក្រុងកឹងធើ តែងពង្រីកប្រវេណីសាមគ្គី រួមកម្លាំងកាយចិត្តអនុវត្តជោគជ័យនូវទិសដៅ ភារកិច្ចដែលបានដាក់ចេញ; តាមរយៈនោះ សម្រេចបានសមិទ្ធផលសំខាន់ៗ លេចធ្លោនិងគ្រប់ជ្រុងជ្រោយជាច្រើន។ សេដ្ឋកិច្ចរបស់ក្រុងបន្តមានកំណើនចីរភាព; ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ត្រូវបានជំរុញការវិនិយោគនិងកែលម្អ; មុខមាត់ក្រុង និងជនបទមានការផ្លាស់ថ្មីជាច្រើនឆ្ពោះទៅរកទិសទំនើបកម្មនិងអរិយធម៌; ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនបានកើនឡើង; ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ត្រូវបានរក្សាលំនឹង ធានាភាពសុខសាន្តនិងសុភមង្គលជូនប្រជាជន។ បណ្តាសមិទ្ធផលទាំងឡាយដែលសម្រេចបានរបស់ក្រុង បានអំណះអំណាងពីកម្លាំងសាមគ្គីទូទាំងជនជាតិ ការរួមកម្លាំងកាយចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូលនិងប្រជាជនក្រុងគ្រប់ស្រទាប់វណ្ណៈ ក្នុងនោះ មានការរួមចំណែកដ៏សំខាន់ ជាក់ស្តែងរបស់ព្រះសង្ឃ និងជនរួមជាតិខ្មែរក្នុងក្រុងផងដែរ។ គណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ គោរពទទួលស្គាល់និងស្ងើចសរសើរចំពោះការរួមចំណែកជាវិជ្ជមានរបស់ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ អាចារ្យ កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក យុទ្ធជន និងជនរួមជាតិខ្មែរក្រុងកឹងធើ ចំពោះការអភិវឌ្ឍរបស់ក្រុងនាពេលកន្លង។
ឆ្នាំ២០២៥ មានអត្ថន័យដ៏សំខាន់ ជាឆ្នាំដែលប្រព្រឹត្តឡើងនូវទិវាបុណ្យនិងខួបអនុស្សាវរីយ៍ធំៗរបស់ប្រទេសជាតិ ជាឆ្នាំនៃការអនុវត្តបដិវត្តន៍ក្នុងការរៀបចំសម្រិតសម្រាំងក្បាលម៉ាស៊ីន និងភាពទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្រ្តបច្ចេកវិទ្យា ផ្លាស់ថ្មី ច្នៃប្រតិដ្ឋ ផ្លាស់ប្តូរឌីជីថល បង្កជាបុព្វបទឈានចូលយុគសម័យថ្មី យុគសម័យនៃការរីកចម្រើនរបស់ប្រទេសជាតិ បន្តរក្សានូវលទ្ធផលដែលសម្រេចបាន និងចាំទទួលនូវឱកាសនិងភាពងាយស្រួលក្នុងស្ថានភាពថ្មី។ ថ្នាក់ដឹកនាំក្រុងជឿជាក់ថា ព្រះសង្ឃ អាចារ្យ គណៈកម្មការនិងជនរួមជាតិខ្មែរ បន្តពង្រីកនូវប្រវេណីស្នេហាជាតិ អត្តសញ្ញាណវប្បធម៌ដ៏ល្អប្រពៃ ធ្លុងមហាសាមគ្គីទូទាំងជនជាតិ ចូលរួមគាំទ្រយ៉ាងសកម្មបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ បញ្ចេញកម្លាំងពលកម្មផលិតធ្វើអាជីវកម្ម កសាងជីវភាពសម្បូរសប្បាយ សុភមង្គល រួមចំណែកកសាងនិងអភិវឌ្ឍក្រុងកឹងធើឱ្យកាន់តែអរិយធម៌ ទំនើបនិងចីរភាព។
សូមគោរពប្រសិទ្ធពរប្រគេនជូនព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ អាចារ្យ កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក យុទ្ធជននិងជនរួមជាតិខ្មែរក្នុងក្រុង ទទួលអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥ ប្រកបទៅដោយអត្ថន័យ សប្បាយរីករាយ សាមគ្គី សុវត្ថិភាព និងសុភមង្គល។
គណៈកម្មាធិការបក្សក្រុង - ក្រុមប្រឹក្សាប្រជាជន - គណៈកម្មាធិការប្រជាជន - គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ។