14/04/2025 - 17:46

បទប្បញ្ញត្តិ​មួយ​ចំ​នួន​ក្នុង​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​តាម​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ថ្មី 

តាម​បទ​ប្បញ្ញត្តិ​មាន​ចែង​នៅ​មាត្រា ២៣ ច្បាប់ ធា​នា​រ៉ាប់​រង​សុខា​ភិបាល (ត្រូវ​បាន​ធ្វើ​វិសោធន​កម្ម ត្រង់​កថា​ខណ្ឌ ១៨ មាត្រា ១ ច្បាប់​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ធ្វើ​វិសោ​ធន​កម្ម ២០២៤) មាន ១២ ករណី​មិន​បាន​ទទួល​ផល​ធានា​រ៉ាប់​រង​សុខា​ភិ​បាល ទោះ​បី​ពិនិត្យ​ព្យា​បាល​ជំងឺ​ត្រូវ​តាម​ថ្នាក់​ពេទ្យ​ក៏​ដោយ ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្ក​ដា ឆ្នាំ ២០២៥ រួម​មាន៖

  រូប​ជា​ឧទា​ហរណ៍។

១. ចំ​ណាយ​ក្នុង​ករណី​ដែល​មាន​ចែង​ត្រង់​កថា​ខណ្ឌ​១ មាត្រា២១ ត្រូវ​បាន​ថវិ​កា​រដ្ឋ​សង​ថ្លៃ។

បណ្តា​ករណី​ដែល​មាន​ចែង​ក្នុង​កថា​ខណ្ឌ ១ មាត្រា ២១ គឺ៖

ក) ពិនិត្យ​ព្យា​បាល​ជំងឺ រួម​ទាំង​ពិនិត្យ​ព្យា​បាល​ជំងឺ​ពី​ចម្ងាយ ឧបត្ថម្ភ​ពិនិត្យ​ព្យា​បាល​ជំងឺ​ពី​ចម្ងាយ ពិនិត្យ​ព្យា​បាល​ជំងឺ​ពេទ្យ​គ្រួ​សារ ពិនិត្យ​ព្យា​បាល​ជំ​ងឺ​នៅ​នឹង​ផ្ទះ ស្តា​រនី​តិសម្ប​ទា ពិ​និត្យ​គភ៌​តាម ពេល​កំ​ណត់​សម្រាល​កូន;

ខ) ដឹក​ជញ្ជូន​អ្នក​ជំងឺ​ចំ​ពោះ​មុខ​សញ្ញា​ដែល​មាន​ចែង​ក្នុង​ប្រ​ការ a, b, c, d, đ, e, h, i, o និង r កថា​ខណ្ឌ ៣ មា​ត្រា ១២ នៃច្បាប់​នេះ ក្នុង​ករណី​ស្នាក់​នៅ​ព្យា​បាល​ក្នុង​មន្ទីរ​ពេទ្យ​ឬ​សង្គ្រោះ​បន្ទាន់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ផ្សេង​ពិនិត្យ​ព្យា​បាល​ជំងឺ​ដែល​មាន​ចែង​ក្នុង​មាត្រា​២៧​នៃ​ច្បាប់​នេះ;

គ) ចំ​ណាយ​ទៅ​លើ​ការ​ប្រើ​ប្រាស់​សេវា​បច្ចេក​ទេស​សុខា​ភិបាល ថ្នាំ បរិក្ខារ​ពេទ្យ ឈាម ផលិត​ផល​ឈាម ឧស្ម័ន​វេជ្ជ​សាស្ត្រ សម្ភារៈ ប្រ​ដាប់​ឧបករណ៍​ជាតិ​គីមី​ប្រើ​ប្រាស់​ក្នុង​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ ស្ថិត​ក្នុង​ដែន​កំ​ណត់​នៃ​ការ​ទូទាត់​ពី​មូល​និធិ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល។

២. ព្យា​បាល​បំ​ប៉ន សម្រាក​បំ​ប៉ន​សុខ​ភាព​នៅ​នឹង​មូល​ដ្ឋាន​គិលានុ​បដ្ឋាន ឬ​កន្លែង​សម្រាក​បំ​ប៉ន​សុខ​ភាព។

៣. ពិ​និត្យ​សុខ​ភាព។

៤. ធ្វើ​តេស្ត ឬ​ធ្វើ​កោ​សល្យ​វិច័យ​គភ៌​មិន​ស្ថិត​ក្នុង​គោល​ដៅ​ព្យា​បាល។

៥. ប្រើ​ប្រាស់​បច្ចេក​ទេស​ជំ​នួយ​ការ​បន្ត​ពូជ សេវា​ផែន​ការ​គ្រួ​សារ រំលូត​កូន​ចោល លើក​លែង​ករណី​ត្រូវ​បពា្ឈប់​ការ​ចាញ់​កូន​ដោយ​មូល​ហេតុ​ជំងឺ​របស់​ទា​រក​ឬ​មា​តា។

៦. ប្រើ​ប្រាស់​សេវា​កម្ម​កែ​សម្ផស្ស។

៧. ព្យា​បាល​ស្រែង​និង​ភ្នែក​មីញ៉ូប​ចំ​ពោះ​អ្នក​គ្រប់​អា​យុ​១៨​ឆ្នាំ​ឡើង​ទៅ។

៨. ប្រើ​ប្រាស់​បរិក្ខារ​ពេទ្យ​ជំ​នួស រួម​មាន​ជើង សិប្ប​និមិត្ដ ដៃ​សិប្ប​និមិត្ត ភ្នែក​សិប្ប​និមិត្ត ធ្មេញ​សិប្ប​និមិត្ត វ៉ែន​តា ម៉ា​ស៊ីន​ជំ​នួយ​សោ​តប្ប​សាទ មធ្យោ​បាយ​ជំ​នួយ​ចលនា​ក្នុង​ការ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ និង​ស្តារ​នីតិ​សម្ប​ទា។

៩. ពិ​និត្យ​ព្យា​បាល​ជំងឺ ស្តារ​នីតិ​សម្ប​ទា​ក្នុង​ករណី​គ្រោះ​មហន្ត​រាយ។

១០. ពិ​និត្យ​ព្យា​បាល​ជំងឺ​ញៀន​គ្រឿង​ញៀន ញៀន​ស្រា​ឬ​សារ​ធាតុ​ញៀន​ផ្សេងៗ។

១១. កោ​សល្យ​វិច័យ​វេជ្ជ​សាស្ត្រ កោ​សល្យ វិច័យ​នីតិ​វេជ្ជ​សាស្ត្រ កោ​សល្យ​វិច័យ​នីតិ​វេជ្ជ​សាស្ត្រ​សរ​សៃ​ប្រ​សាទ។

១២. ចូល​រួម​សាក​ល្បង​ពិសោធន៍​អ្នក​ជំងឺ ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ៕

  ប្រ​ភព៖ Goc nhin phap luat - ប្រែ​សម្រួល៖ លី​សៀ

ចែករំលែកអត្ថបទ