មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

03/03/2025 - 15:05

ប្រ​ធាន​អនុ​សង្កាត់​គំរូ 

បង​សើុង​ង៉ុក​ឌឹក ប្រ​ធាន​អនុ​សង្កាត់​ទី​៤ សង្កាត់​ទី​៩ ក្រុង​ត្រា​វិញ ជា​បក្ខ​ជន​វ័យ​ក្មេង​ចូល​រួម​បម្រើ​ការ​ងារ​នៅ​ភូមិ​ភាគ​អស់​រយៈ​ពេល​ជាង​១៥​ឆ្នាំ។ បង​តែង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ ម្ល៉ោះ​ហើយ ត្រូវ​បាន​មា​មីង​ទំ​នុក​ចិត្ត​គោ​រព​រាប់​អាន។

បងសើុង​ង៉ុក​ឌឹក។

អនុ​សង្កាត់​ទី៤ មាន​ប្រ​ជា​ជន ២២៦ គ្រួ​សារ ដោយ​មាន​មនុស្ស​៨៣៣ នាក់ ក្នុង​នោះ​ជន​ជាតិ​ខ្មែរ​មាន ២០៣ គ្រួ​សារ។ ភាគ​ច្រើន គឺ​ប្រ​កប​របរ​កសិ​កម្ម លក់​ដូរ​ជា​លក្ខណៈ​គ្រួ​សារ​និង​ធ្វើ​ការ​ឈ្នួល។ កើត​និង​ធំ​ដឹង​ក្តី​នៅ​អនុ​សង្កាត់​ទី​៤ ធ្វើ​ប្រ​ធាន​អនុ​សង្កាត់​ច្រើន​ឆ្នាំ ហេតុ​នោះ​បងសើុង​ង៉ុក​ឌឹក យល់​ច្បាស់​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​គ្រួ​សារ​នីមួយៗ​នៅ​ភូមិ​ស្រុក​របស់​ខ្លួន។ ជា​មួយ​នឹង​ភារ​កិច្ច​ប្រ​គល់​ជូន បង​ឌឹក​រួម​ជា​មួយ​គណៈ​ប្រតិ​បត្តិ​ការ​សា​ខា​បក្ស​អនុ​សង្កាត់​ម្ចាស់​ការ​រៀប​ចំ​ផ្សព្វ​ផ្សាយ​ចលនា​កម្មា​ភិបាល​បក្ខ​ជន ប្រ​ជា​ជន​អនុ​វត្ត​ល្អ​គោល​ម៌ា​គា គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ។ យក​ចិត្ត​ទុក​ដាក់​កសាង ពង្រីក​សកម្ម​ភាព​របស់​គណៈ​កម្ម​ការ​ប្រ​ជា​ជន​អនុសង្កាត់​និង​គណៈ​កម្ម​ការ​កិច្ច​ការ​រណ​សិរ្ស​មាតុ​ភូមិ អនុ​សង្កាត់។ គាត់​ជា​និច្ច​កាល​ជួប​សំ​ណេះ​សំ​ណាល​ប្រ​ជា​ជន​ក្នុង​អនុ​សង្កាត់​សំ​ដៅ​ស្វែង​យល់​ពី​ជីវ​ភាព ស្តាប់​មតិ​យោ​បល់ គោល​បំ​ណង​របស់​ប្រ​ជា​ជន ដើម្បី​ឆ្លុះ​បញ្ចាំង​ទាន់​ពេល​ជូន​ថ្នាក់​លើ​អនុវត្ត​ល្អ​ការ​ងារ​កសាង​បក្ស កសាង​នយោ​បាយ​នៅ​ភូមិ​ភាគ។ ក្រៅ​ពី​នេះ បង​សើុង​ង៉ុក​ឌឹក​ថែម​ទាំង​បរិ​ច្ចាគ​ដី​ជាង ៥០០ ម៉ែត្រ​ធ្វើ​ផ្លូវ​កៅ​ស៊ូ​ដើម្បី​មា​មីង​ធ្វើ​ដំ​ណើរ​ងាយ​ស្រួល​ទៀត​ផង។

  ដង​ផ្លូវ​កៅ​ស៊ូ​ដែល​គ្រួ​សារ​បង​សើុង​ង៉ុក​ឌឹក ចូល​រួម​បរិច្ចាគ​ដី។

បង​សើុង​ង៉ុក​ឌឹក ឱ្យ​ដឹង៖ “ភាគ​ច្រើន​មា​មីង​ខ្មែរ ខ្វះ​ដី​ផលិត​កម្ម ខ្វះ​ទុន មិន​សូវ​យល់​អំ​ពី​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ដើម្បី​អនុវត្ត​ក្នុង​ការ​បង្ក​បង្កើន​ផល​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព។ អា​ស្រ័យ​ហេតុ​នោះ យើង​ត្រូវ​ជួយ​មា​មីង​មាន​ទុន​បង្ក​បង្កើន​ផល ចិញ្ចឹម​សត្វ មាន​ការ​ងារ​ធ្វើ​ដើម្បី​មា​មីង​រក​បាន​ប្រាក់​ចំ​ណូល​នោះ​ទើប​សង្ឃឹម​នឹង​ចាក​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព”។ គិត​ដូច្នោះ ខណៈ​ពេល​មា​មីង​មាន​ទំ​នុក​ចិត្ត​បោះ​ឆ្នោត​ធ្វើ​ប្រ​ធាន​អនុសង្កាត់ បង​ដំ​ណើរ​ការ​ពិ​និត្យ​ស្ថាន​ភាព​គ្រួ​សារ​ក្រី​ក្រ​នី​មួយៗ ស្វែង​យល់​ពី​គោល​បំ​ណង​របស់​ប្រ​ជា​ជន​ក្នុង​អនុ​សង្កាត់។ បន្ទាប់​មក​បង​បាន​ឡើង​បញ្ជី​ឈ្មោះ​គ្រួ​សារ​ក្រី​ក្រ ស្នើ​ទៅ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ដើម្បី​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ​បាន​បុល​ទុន បើក​វគ្គ​ហ្វឹក​ហាត់​បច្ចេក​ទេស​ដាំ​ដុះ ចិញ្ចឹម​សត្វ។ល។ ដល់​ប្រ​ជា​ជន។ល។ បង​ថាច់​ថៀង​ថាញ់ នៅ​អនុ​សង្កាត់​ទី​៤ ឱ្យ​ដឹង៖ “គ្រួ​សារ​ខ្ញុំ​មាន​ដី​ចម្ការ​ដាំ​ដូង ៣ កុង ពេល​ដូង​មាន​ជំងឺ​គ្មាន​ផ្លែ គ្រួ​សារ​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​ចិញ្ចឹម​ជី​វិត។ ចាប់​ពី​បង​ឌឹក បាន​ឧទ្ទេស​នាម ខ្ញុំ​បុល​បាន ២៥ លាន​ដុង​ទិញ​គោ​១ក្បាល​និង​កែ​ប្រែ​ដី​ចម្ការ​ឡើង​វិញ​ដើម្បី​ដាំ​ដំ​ណាំ​រួម​ផ្សំ​ដូច៖  ម្រះ   ត្រ​សក់    ត្រប​វែង    ។ល។ ម្ល៉ោះ​ហើយ ទើប​គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​និង​ជីវ​ភាព​ធូរ​ធារ​ជាង​មុន”។

លោក ហ្វិញ​វ៉ាន់​ហាញ់ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ទី​៩ ឱ្យ​ដឹង៖ “សម​មិត្ត​សើុង​ង៉ុក​ឌឹក ជា​ប្រ​ធាន​អនុ​សង្កាត់​ទី​៤ តែង​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ការ ជា​គំរូ​ក្នុង​ចលនា​អ្នក​មាន​ប្រ​ជា​ប្រិយ​ដែល​បំ​ពេញ​ការ​ងារ​ល្អ​ជា​ច្រើន។ ដោយ​សារ​បង​ឌឹក ផ្សព្វ​ផ្សាយល្អ បាន​ជា​តាម​ដង​ផ្លូវ​ក្នុង​អនុ​សង្កាត់ ត្រូវ​បាន​រាប​ស្មើ​តាម​ប្រ​ឡាយ​ត្រូវ​បាន​ជីក​ស្តារ​ធ្វើ​ថ្មី រួម​ចំ​ណែក​សម្រេច​រួច​រាល់​លក្ខ​ឋាន​គមនា​គមន៍​ក្នុង​ការ​កសាង​សង្កាត់​សម្រេច​បទដ្ឋាន​ក្រុង​ស៊ី​វិល័យ។ បង​សើុង​ង៉ុក​ឌឹក មាន​ប្រ​ជា​ប្រិយ​ណាស់ គ្រួ​សារ​គាត់​ជា​គ្រួ​សារ​គំ​រូ ម្ល៉ោះ​ហើយ ជន​រួម​ជាតិ​ខ្មែរ​រាប់​អាន​ជា​និច្ច”៕

  សើុង​ម៉ា​ល័យ- លី​សៀ

ចែករំលែកអត្ថបទ