មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

17/02/2025 - 15:38

ប្រ​សិទ្ធ​ភាព​នៃ​ផលិត​កម្ម​តាម​ទិស​ដៅ​សរីរាង្គ 

បច្ចុប្បន្ន មាន​កសិករ​ជា​ច្រើន​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង បាន​មោះ​មុត​ក្នុង​ការ​បង្វែរ​ផលិត​កម្ម​តាម​ទិស​ដៅ​សរីរាង្គ ដើម្បី​សម្រេច​ទិន្ន​ផល គុណ​ភាព​និង​ចំ​ណេញ​ខ្ពស់ លំ​នឹង​ជីវ​ភាព។

មាន​កសិ​ករ​ខ្មែរ​ជា​ច្រើន​នៅ​ខេត្ត​សុក​ត្រាំង​ផលិត​ស្រូវ​តាម​ទិស​ដៅ​សរី​រាង្គ​   
 បានផ្ដល់ទិន្នផលនិងចំណេញខ្ពស់បង្គួរ។

លោក​យ័ញ​ក្វឹក​ត្វង នៅ​អនុ​សង្កាត់​៦ សង្កាត់ ៧ ក្រុង​សុក​ត្រាំង ចាប់​តាំង​ពី​បង្វែរ​មក​ដាំ​ជីរ​ណា​តាម​ទិស​ដៅ​សរីរាង្គ គ្រួ​សារ​រក​បាន​ប្រាក់​ចំ​ណូល​ជា​ប្រ​ចាំ​និង​លំ​នឹង​ជីវ​ភាព។ តាម​ប្រ​សាសន៍​លោក យ័ញ​ក្វឹក​ត្វង ក្រោយ​ពី​បាន​ហ្វឹក​ហាត់​អំ​ពី​បច្ចេក​ទេស​ដាំ​ដុះ​តាម​ទិស​ដៅ​សរី​រាង្គ បាន​នាំ​មក​ប្រាក់​ចំ​ណេញ​ខ្ពស់ ចំ​ណាយ​ទុន​តិច ផលិត​ផល​ល្អ​សម្រាប់​សុខ​ភាព​និង​ការ​ពារ​បរិ​ស្ថាន​ទៀត​ផង រយៈ​ពេល​២​ឆ្នាំ​មក​នេះ គាត់​បាន​បង្វែរ​មក​ដាំ​ជីរ​ណា​តាម​ទិស​ដៅ​សរី​រាង្គ និង​ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រវត្តិ​លើ​ផ្ទៃ​ដី​២​កុង។ លោក យ័ញ​ក្វឹក​ត្វង ឱ្យ​ដឹង៖ “ជីរ​ណា​ដាំ​តាម​ទិស​ដៅ​សរី​រាង្គ​គឺ​លូត​លាស់​ល្អ មិន​សូវ​មាន​ជំងឺ​និង​សត្វ​ល្អិត​បំ​ផ្លាញ ម្ល៉ោះ​ហើយ​ឈ្មួញ​តែង​ចូល​ចិត្ត​ទិញ។ ពិ​សេស ដោយ​សារ​ប្រើ​ប្រាស់​ជី​សរី​រាង្គ ក៏​ធ្វើ​ឱ្យ​ដីមាន​ភាព​រសោះ ប្រិត​សំ​ចៃ​បាន​ទឹក​ស្រោច​ស្រព ជី​ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​ងាយ​ស្រួល​ក្នុង​ការ​ប្រ​មូល​ផល អត្រា​ខាត​បង់​ទាប ល្អ​សម្រាប់​សុខ​ភាព​អ្នក​ប្រើ​ប្រាស់ ចំ​ណេញ​ខ្ពស់។ បើ​ប្រៀប​នឹង​របៀប​ដាំ​ដុះ​ពី​មុន ការ​ដាំ​ដុះ​តាម​ទិស​ដៅ​សរីរាង្គ​មិន​ត្រឹម​តែ​ការ​ពារ​បរិស្ថាន និង​សុខ​ភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្ដល់​ប្រាក់​ចំ​ណេញ​ខ្ពស់​ជាង គឺ​ប្រ​ហែល ៤០% បើ​ប្រៀប​នឹង​ការ​ផលិត​តាម​ធម្ម​តា។ ជីរ​ណា​ប្រ​មូល​ផល​ជា​បន្ត​បន្ទាប់ ហើយ​រហូត​ដល់​ពេល​វា​ដុះ​រង្វើល​គឺ​ទុក​ឱ្យ​ចេញ​ផ្កា ដើម្បី​ប្រ​មូល​ផល​គ្រាប់​ពូជ។ ជីរ​ណា​លក់​ឱ្យ​ឈ្មួញ​តម្លៃ​ពី ១៥.០០០- ២០.០០០​ដុង/គីឡូ​ក្រាម (ទៅ​តាម​ដំ​ណាក់​កាល) ចំ​ណែក​គ្រាប់​ពូជ​គឺ​មាន​តម្លៃ​ជាង ៣០០​.០០០ ដុង​/គីឡូ​ក្រាម”។

ជីរ​ណា​ដាំ​តាម​ទិស​ដៅ​សរី​រាង្គ និង​ដំ​ឡើង​ប្រ​ព័ន្ធស្រោច​ស្រព​ស្វ័យ
​ប្រ​វត្តិ​របស់​លោក​យ័ញ​ក្វឹក​ត្វង។

មិន​ត្រឹម​តែ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ប៉ុណ្ណោះ​ទេ មាន​កសិករ​ជា​ច្រើន​ផលិត​ស្រូវ​តាម​ទិស​ដៅ​សរី​រាង្គ ក៏​កាត់​បន្ថយ​បាន​ប្រាក់​ចំ​ណាយ​ក្នុង​ការ​វិនិ​យោគ ទិន្ន​ផល គុណ​ភាព​និង​ប្រាក់​ចំ​ណេញ​ខ្ពស់។ លោក ឡឹម​សែ នៅ​សង្កាត់​៥ ក្រុង​សុក​ត្រាំង បាន​ផលិតស្រូវ ST​២៥ តាម​ទិស​ដៅ​សរី​រាង្គ​ចំ​នួន ៤ ហិក​តា សម្រេច​បាន​ទិន្ន​ផល គុណ​ភាព​និង​ចំ​ណេញ​ខ្ពស់​បង្គួរ។ លោក​ឡឹម​សែ ឱ្យ​ដឹង៖ “ពេល​ផលិត​ស្រូវ​សរី​រាង្គ ខ្ញុំ​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​នឹង​អា​ជីវ​កម្ម​ដើម្បី​ទិញ​ផលិត​ផល​និង​ផ្គត់​ផ្គង់​ពូជ ជំ​នួយ​ជី​សរី​រាង្គ កាក​សំ​ណល់​ជីវ​សាស្រ្ត កម្មា​ភិបាល​បច្ចេក​ទេស​ចុះ​ណែ​នាំ​ការ​ផលិត​ដើម្បី​ធា​នា​គុណ​ភាព​ទិន្ន​ផល។ បន្ទាប់​ពី​ការ​ផលិត​បាន​មួយ​រដូវ ខ្ញុំ​សង្កេត​ឃើញ ការ​ផលិត​ស្រូវ​សរី​រាង្គ​បាន​ជួយ​ប្រិត​សំ​ចៃ​ពូជ ជី ថ្នាំ​សម្លាប់​សត្វ​ល្អិត ដី​នៅ​មាន​ជី​ជាតិ មិន​កខ្វក់​បរិស្ថាន។ រដូវ​ស្រូវ​ដែល​ខ្ញុំ​ទើប​ប្រ​មូល​ផល​នេះ ក្រោយ​ពី​ផាត់​ទាត់​រួច​នៅ​ចំ​ណេញ​ជាង ៥០ លាន​ដុង​/ហិក​តា”។

តាម​ប្រ​សាសន៍​លោក ហ្វិញ​ង៉ុក​ញ៉ា នា​យក​មន្ទីរ​កសិ​កម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​សុក​ត្រាំង បច្ចុប្បន្ន ការ​ផលិត​តាម​ទិស​ដៅ​សរី​រាង្គ​កំ​ពុង​ផុស​ផុល​យ៉ាង​ខ្លាំង​នៅ​ភូមិ​ភាគ​ជា​ច្រើន​ក្នុង​ខេត្ត ម្ល៉ោះ​ហើយ ផ្នែក​កសិ​កម្ម​ក៏​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ដល់​ការ​ងារ​ចង​សម្ព័ន្ធ​ជា​មួយ​ក្រុម​ហ៊ុន​អា​ជីវ​កម្ម​ជា​ច្រើន ដើម្បី​បង្កើន​ការ​ផ្ទេរ​នូវ​វិធាន​ការ​បច្ចេក​ទេស ដើម្បី​កសិ​ករ​បាន​បង្ខិត​ជិត​និង​អនុវត្ត​ល្អ​ថែម​ទៀត​ដំ​ណាក់​ការ​បង្ក​បង្កើន​ផល ជា​ជំ​ហានៗកសាង​សង្វាក់​ចង​សម្ព័ន្ធ​លំ​នឹង ចាប់​ពី​ច្រក​ចូល​រហូត​ដល់​ច្រក​ចេញ៕

     យ្វី​អាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ