យោងតាមនគរបាលក្រុងកឹងធើ ក្នុងរយៈពេល៩ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីអឹកទី ឆ្នាំ ២០២៥ (ចាប់តាំងពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី ២ ខែកុម្ភៈ) ស្ថានភាពសន្ដិសុខសណ្ដាប់ធ្នាប់លើភូមិសាស្រ្ដត្រូវបានរក្សាលំនឹង មិនទុកឱ្យកើតមានហេតុការណ៍ដោយចៃដន្យ; សណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ សណ្ដាប់ធ្នាប់សាធារណៈត្រូវបានធានា; គ្មានករណីអគ្គិភ័យ ហើយក៏គ្មានកំណត់ត្រានៃការដុតផាវខុសច្បាប់នោះដែរ។ល។
![ធានាសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីវៀតណាម](https://baocantho.com.vn/image/fckeditor/upload/2025/20250210/images/khmer/71.jpg)
នគរបាលក្រុងកឹងធើ ធានាសន្ដិសុខ សុវត្ថិភាព បម្រើជូនប្រជាជនទទួល
អំណរបុណ្យចូលឆ្នាំថ្មីវៀតណាម។
អនុវត្តម៉ឺងម៉ាត់បទបញ្ជារបស់គណៈលេខា នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល គណៈកម្មាធិការបក្សក្រុង គណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានដឹកនាំក្រសួងនគរបាលអំពីការរៀបចំធានាសន្ដិសុខសណ្ដាប់ធ្នាប់បុណ្យចូលឆ្នាំថ្មីអឹកទី ឆ្នាំ២០២៥ នគរបាលក្រុងដាក់ចេញផែនការ សារលិខិតជាច្រើនចង្អុលការដល់ការធានាសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសមុន ក្នុងនិងក្រោយបុណ្យចូលឆ្នាំថ្មី; កៀរគរគ្រប់កងកម្លាំង ផ្សព្វផ្សាយព្រមៗគ្នារាល់គ្រោងការ ផែនការធានាសន្ដិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋាន; អនុវត្តចំណុចខ្ពស់ក្នុងការតស៊ូ វាយសម្រុកបង្រ្កាបយ៉ាងពេញទំហឹងនូវបទល្មើសគ្រប់ប្រភេទ; ធានាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម វិនិច្ឆ័យយ៉ាងម៉ឺងម៉ាត់នូវទង្វើល្មើសច្បាប់។ ទន្ទឹមនឹងនោះ ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនក្រុង ដាក់ចេញនូវសារលិខិតជាច្រើនចង្អុលការដល់មន្ទីរ គណៈ ផ្នែក អង្គការមហាជនភូមិភាគ សហការជាមួយនឹងកម្លាំងនគរបាលប្រតិបត្តិល្អដំណាក់ការចំណុចខ្ពស់នៃការវាយសង្គ្រុបនិងបង្រ្កាបឧក្រិដ្ឋកម្ម ធានាសណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ បង្ការទប់ស្កាត់អគ្គិភ័យ។ល។
នគរបាលក្រុងបង្កើនកម្លាំងចុះទៅភូមិសាស្រ្តមូលដ្ឋាន រៀបចំបានល្អការងារយាមប្រចាំការ ត្រៀមប្រយុទ្ធផ្សព្វផ្សាយបង្ការទប់ស្កាត់បទល្មើស; សហការធានាសុវត្ថិភាពដាច់ខាតនូវសកម្មភាពសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យចូលឆ្នាំរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ព្រឹត្តិការណ៍នយោបាយ វប្បធម៌សង្គម កន្លែងកម្សាន្ត និងពិធីបុណ្យផ្សេងៗលើភូមិសាស្រ្ត។ ក្នុងនោះ ផ្ដោតសំខាន់ធានាសន្ដិសុខ សុវត្ថិភាពកម្មវិធីសិល្បៈរាត្រីឆ្លងឆ្នាំថ្មី “អំណរបក្សរុងរឿង - អំណរនិទាឃរដូវអឹកទី ឆ្នាំ ២០២៥” កន្លែងបាញ់កាំជ្រួចរាត្រីឆ្លងឆ្នាំថ្មី និងពានរង្វាន់ប្រណាំងម៉ូតូ ។ល។
នគរបាលគ្រប់អង្គភាព ភូមិភាគបានរៀបចំការដើរល្បាត ត្រួតពិនិត្យវិលជុំភូមិសាស្រ្ត ក្រើនរំលឹក រំសាយមុខសញ្ញា ៥៣៧ នាក់ដែលផ្ដុំគ្នា យប់ជ្រៅបង្កឱ្យខូចសណ្ដាប់ធ្នាប់។ល។ បទល្មើសអំពីសណ្ដាប់ធ្នាប់សង្គមកើតមាន ៥ ករណី (ប្រហាក់ប្រហែលគ្នានឹងឆ្នាំមុន); សើុបអង្កេតនិងដោះស្រាយ ៥ ករណី សម្រេចអត្រា ១០០% ។ កម្លាំងនគរបាលអនុវត្តមានប្រសិទ្ធភាពដំណោះស្រាយធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ខិតខំទប់ស្កាត់គ្រោះថ្នាក់និងការស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយជាង ៥០% បើប្រៀបនឹងឆ្នាំមុន។ល។ ទន្ទឹមនឹងនោះ ជំរុញការត្រួតពិនិត្យបង្ការនិងពន្លត់អគ្គិភ័យ គ្រប់គ្រងគ្រឿងសព្វាវុធ ជាតិផ្ទុះ។ល។ រួមចំណែកធានាសន្ដិសុខសណ្ដាប់ធ្នាប់ បម្រើជូនប្រជាជនអំណរនិទាឃរដូវប្រកបដោយសុវត្ថិភាព៕
កាសែតកឹងធើអនឡាញ - ថាច់ធី