ដុងថាញ់ជាឃុំមួយក្នុងចំណោមឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ទីរួមខេត្តប៊ិញមិញ ខេត្តវិញឡុង។ ទន្ទឹមនឹងការកសាងជនបទថ្មីកម្រិតខ្ពស់ ជនបទថ្មីខ្នាតគំរូ ដុងថាញ់នៅទាំងផ្តុំកម្លាំងលើកកម្ពស់កម្រិតប្រជាបញ្ញា អភិវឌ្ឍអប់រំតំបន់ជនរួមជាតិភាគតិចទៀតផង។
![ដុងថាញ់អភិវឌ្ឍអប់រំតំបន់ជនរួមជាតិភាគតិច](https://baocantho.com.vn/image/fckeditor/upload/2025/20250210/images/khmer/60.jpg)
![ដុងថាញ់អភិវឌ្ឍអប់រំតំបន់ជនរួមជាតិភាគតិច](https://baocantho.com.vn/image/fckeditor/upload/2025/20250210/images/khmer/61.jpg)
ប្អូនៗកុមារសាលាមត្តេយ្យសាវម៉ាយ ចូលរួមសកម្មភាពដែលសាលារៀបចំឡើង។
ឃុំដុងថាញ់មានផ្ទៃដី ១.៦២៨,៣៥ ហិកតា មាន ៧ ភូមិ មាន២.៨១៥ គ្រួសារ ដោយមានប្រជាជន ១០.៨៨៦ នាក់ ក្នុងនោះ ជនរួមជាតិខ្មែរមាន ២.២៩៣ នាក់ មាន៦១៦គ្រួសារ។ លោកសើុងរឿ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដុងថាញ់ ឱ្យដឹង៖ “អនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគ លើកទីXI, XII, បក្ខភាគឃុំផ្តុំកម្លាំងបញ្ញាពង្រីកកម្លាំងទូទាំងប្រជាជន កៀរគររាល់ប្រភពកម្លាំង ទាញយកផលសក្តានុភាព ឧត្តមភាព ជំរុញការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច ឆ្លើយតបទៅនឹងតម្រូវការ គោលបំណងរបស់បក្ខភាគនិងប្រជាជន ក្នុងនោះ ផ្តុំកម្លាំង លើកកម្ពស់កម្រិតប្រជាបញ្ញា អភិវឌ្ឍប្រភពធនធានមនុស្សជាជនជាតិភាគតិច”។
ខណៈពេលសេចក្តីសម្រេចចិត្តរបស់បក្ខភាគ ចូលទៅក្នុងជីវភាពការអប់រំបណ្តុះបណ្តាលត្រូវបានគ្រប់គណៈ ផ្នែក អង្គការមហាជនយកចិត្តទុកដាក់អនុវត្តល្អជានិច្ច។ មកទល់ពេលនេះ ដុងថាញ់បានអនុវត្តសម្រេចជាស្ថាពរឧត្តានកម្មអប់រំ បឋមសិក្សា អនុវិទ្យាល័យដល់ជនរួមជាតិភាគតិច ព្រមជាមួយនោះ បន្តអនុវត្តឧត្តានកម្មវិទ្យាល័យទៀតផង។ បណ្តាគោលនយោបាយលើកកម្ពស់កម្រិតប្រជាបញ្ញា អភិវឌ្ឍប្រភពធនធានមនុស្សត្រូវបានជនរួមជាតិខ្មែរខ្នះខ្នែងចូលរួម។ ចំនួនសិស្សជាប់ជម្រើសចូលរៀនសាលាជនជាតិអន្តេវាសិកវិញឡុងកាន់តែច្រើនឡើង។ លោក សើុងរឿ ឱ្យដឹងបន្ថែម៖ “ប្រព័ន្ធសាលារៀននៅដុងថាញ់ ត្រូវបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់វិនិយោគកសាងកាន់តែសុក្រឹតព្រមៗគ្នា ចាប់ពីមត្តេយ្យរហូតដល់វិទ្យាល័យ។ សាលារៀនស្ទើរតែទាំងអស់តែងសម្រេចបទដ្ឋានជាតិ។ សាលាមត្តេយ្យសាវម៉ាយនិងសាលាបឋមសិក្សាង្វៀងវ៉ាន់ត្រោយ ចម្ងាយពីមជ្ឈមណ្ឌលឃុំពីរបីរយម៉ែត្រប៉ុណ្ណោះ។ ដោយឡែកសាលាបឋមសិក្សាលីធឿងកៀកគឺនៅជិតឃុំហ្វាថាញ់ I រីឯអនុវិទ្យាល័យនិងវិទ្យាល័យដុងថាញ់ នៅក្បែរផ្លូវជាតិលេខ ៥៤។ សាលារៀនស្ទើរតែទាំងអស់លើភូមិសាស្ត្រឃុំតែងបានកសាងតាមភូមិនានា ដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ឃុំ។ ប្រសិនបើប្អូនៗមិនចូលរៀនសាលាអន្តេវាសិកទេ ក៏អាចចូលរៀនសាលាមត្តេយ្យ និងសាលាចំណេះទូទៅលើភូមិសាស្ត្របានដែរ”។
អ្នកគ្រូត្រឹងណាមហុង នាយិកាសាលាមត្តេយ្យ សាវម៉ាយ ឱ្យដឹង៖ “ភូមិភាគតែងយកចិត្តទុកដាក់យ៉ាងដិតដល់ក្នុងការអភិវឌ្ឍអប់រំនិយាយរួម និងអប់រំតំបន់ជនរួមជាតិភាគតិចនិយាយដោយឡែក។ អាស្រ័យហេតុនេះ សាលាយើងខ្ញុំក៏ងាយស្រួលក្នុងការលើកកម្ពស់គុណភាពបង្ហាត់បង្រៀន។ ពិសេស គឺបានភូមិភាគគាំទ្រអស់ពីចិត្តក្នុងការចលនាកុមារចូលរៀននិងអនុវត្តមាតិកា ឱ្យកុមារថ្នឹកនឹងភាសាវៀត មុនពេលចូលរៀនថ្នាក់ទី ១”៕
ហាថាញ- លីសៀ