03/02/2025 - 15:53

ភាព​កក់​ក្តៅ​នៃ​មនោ​សញ្ចេត​នា​កង​ទ័ព​និង​ប្រ​ជាជន​ 

កម្ម​វិធី​ “និទាឃ​រដូវ​ការ​ពារ​ព្រំ​ដែន​កក់​ក្តៅ​ទឹក​ចិត្ត​ប្រ​ជា​ជន​” ត្រូវ​បាន​កង​ទ័ព​ការ​ពារព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ជួយ​ឱ្យ​គ្រួ​សារ​ឋិត​ក្នុង​ក្រប​ខណ្ឌ​គោល​នយោ​បាយ​ និង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ ទទួល​អំ​ណរ​និទាឃ​រដូវ​ប្រ​កប​ដោយ​ភាព​កក់​ក្តៅ។​

​  ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ។​

កម្ម​វិធី​ “និទាឃ​រដូវ​ការ​ពារព្រំ​ដែន​កក់​ក្តៅ​ទឹក​ចិត្ត​ប្រ​ជា​ជន​” ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ឃុំ​ សង្កាត់​និង​ទី​ប្រ​ជុំ​ជន​ចំ​នួន​ ១១ នៃ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ ដោយ​មាន​សកម្ម​ភាព​ពោរ​ពេញ​ទៅ​ដោយ​អត្ថ​ន័យ​និង​ប្រ​កប​ដោយ​ភាព​ជាក់​ស្តែង​ ដូច​ជា៖ ពិ​និត្យ​ជំ​ងឺ​និង​ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន​ក្រី​ក្រ មនុស្ស​ចាស់​គ្មាន​ទី​ពឹង។​ ជូន​ផ្ទះ​មហា​សាម​គ្គី​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង។​ ផ្តល់​អា​ហា​រូប​ករណ៍​រាប់​រយ​ចំ​ណែក​កង់​និង​សៀវ​ភៅ​សរ​សេរ​រាប់​ពាន់​ក្បាល​ដល់​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខិត​ខំឈាន​ឡើង​ក្នុង​ការ​សិក្សា។​ ជូន​អំ​ណោយ​រាប់​ពាន់​ចំ​ណែក​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​ក្រី​ក្រ។ល។​ រួម​ជា​មួយ​នោះ​ គឺ​សកម្ម​ភាព​ដោះ​ដូរ​វប្ប​ធម៌​ និង​សិល្បៈ​ ល្បែង​ប្រ​ជា​ប្រិយ​ ដើម្បី​បង្ក​បរិយា​កាស​និទាឃ​រដូវ​សប្បាយ​រីក​រាយ​ដល់​ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។​

គ្រួ​សារ​លោក​ ឡឹម​វ៉ាន់​កៅ​ ជា​គ្រួ​សារ​មួយ​ទទួល​បាន​ផ្ទះ​មហា​សាម​គ្គី​នៅ​ឃុំ​ទ្រុង​ប៊ិញ ស្រុក​ត្រឹង​ដេ បាន​ឱ្យ​ដឹង៖ “គ្រួ​សារ​ក្រ រស់​នៅ​ក្នុង​ផ្ទះ​ទ្រុឌ​ទ្រោម​ ចង្អៀត​ចង្អល់​ ដូច្នេះ​មិន​ដឹង​ថា​ បុណ្យ​ចូល​ឆ្នាំ​នោះ​សុខ​ដុម រីក​រាយ​យ៉ាង​ណា​ទេ។​ ឆ្នាំ​នេះ​ បាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សង់​ផ្ទះ​ឥដ្ឋ​ឱ្យ​ ព្រម​ទាំង​ជូន​អំ​ណោយ​ជា​ច្រើន​ បាន​ជួយ​ឱ្យ​គ្រួ​សារ​ខ្ញុំ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ក្នុង​ផ្ទះ​ថ្មី​ពោរ​ពេញ​ដោយ​ភាព​កក់​ក្តៅ​និង​សុភ​មង្គល។​ ឆ្នាំ​នេះ​ គ្រួ​សារ​ខ្ញុំ​ទទួល​អំ​ណរ​ឆ្នាំ​ថ្មី​ដោយ​ក្តី​រីក​រាយ​ដ៏​លើស​លប់​ ខ្ញុំ​ពិត​ជា​ដឹង​គុណ​ចំ​ពោះ​ពូៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ណាស់។​ ចំ​ណែក​ប្អូន​ស្រី​ គឹម​ធី​ឡេន នៅ​ឃុំ​វិញ​ហាយ ទី​រួម​ខេត្ត​វិញ​ចូវ​ បាន​និយាយ​ទាំង​រំជួល​ចិត្ត​៖ “ជា​ច្រើន​ឆ្នាំ​មក​នេះ​ ដោយ​បាន​ពូៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​ប្រ​ចាំ​ខែ​ កង់​ សៀវ​ភៅ​សរ​សេរ​ សៀវ​ភៅ​សិក្សា​ គោល​ សម្លៀក​បំ​ពាក់។ល។​ ទើប​ប្អូន​មាន​លក្ខណៈ​ទៅ​រៀន​ ពិសេស​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ឆ្នាំ​នេះ​ ពូៗ​បាន​ទៅ​ដល់​ផ្ទះ​ជូន​អំ​ណោយ អង្ករ​ មី គ្រឿង​ប្រើ​ប្រាស់​ចាំ​បាច់​ សម្លៀក​បំ​ពាក់​ថ្មី​ ដើម្បី​ជួយ​ឱ្យ​គ្រួ​សារ​ប្អូន​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រ​កប​ដោយ​ភាព​កក់​ក្តៅ។​ ពូៗ​កង​ទ័ព​ការ​ពារព្រំ​ដែន​បាន​នាំ​មក​នូវ​និទាឃ​រដូវ​ ក្តី​ជំ​នឿនិង​កម្លាំង​ចិត្ត​ ដើម្បី​ប្អូន​ខិត​ខំសិក្សា​ឱ្យ​បាន​ល្អ​ជាង​ទៀត”។​

តាម​ប្រ​សាសន៍​លោក​វរសេនីយ៍​ឯក​ ង្វៀង​ទ្រេវ​ម៉េន ស្នង​ការ​នយោ​បាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ខេត្ត​សុក​ត្រាំង​ សកម្ម​ភាព​នៃ​កម្ម​វិធី​ “និទាឃ​រដូវ​ការ​ពារព្រំ​ដែន” បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​របស់​កម្មា​ភិបាល​និង​យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ ដែល​បាន​ប្រ​កៀក​ស្មា​រួម​ក​ម្លាំង ជា​មួយ​កង​ទ័ព​ការ​ពារព្រំ​ដែន​ក្នុង​ការ​គ្រប់​គ្រង​ ការ​ពារ​បូរណ​ភាព​ទឹក​ដី​ និង​សន្តិ​សុខ​ព្រំ​ដែន​ជាតិ។​ តាម​រយៈ​សកម្ម​ភាព​ទាំង​នេះ​ បាន​រួម​ចំ​ណែក​ពង្រឹង​និង​រឹត​ចំ​ណង​ទំ​នាក់​ទំ​នង​សាមគ្គី​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​ កសាង​និង​ពង្រឹង​ជំ​ហរ​ការ​ពារ​ព្រំ​ដែន​ទូទាំង​ប្រ​ជាជន​កាន់​តែ​រឹង​មាំ ពង្រីក​កម្លាំង​ ចម្រុះ​នៃ​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ក្នុង​ការ​គ្រប់​គ្រង​ ការ​ពារ​ព្រំ​ដែន​ជាតិ​ រក្សា​លំ​នឹង​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត។​ ជា​ពិសេស​ រួម​ចំ​ណែក​ក្នុង​ការ​អនុវត្ត​ជោគ​ជ័យ​នូវ​យុទ្ធ​នា​ការ​ “ទូទាំង​ប្រ​ទេស​រួម​កម្លាំង​ដើម្បី​អ្នក​ក្រ មិន​ទុក​ចោល​នរ​ណា​ម្នាក់​នៅ​ក្រោយ​គេ” និង​កម្ម​វិធី​ “លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌទ្រោម” នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត។​ កម្ម​វិធី​នេះ​បាន​ជួយ​ជន​រួម​ជាតិ​ភាគ​តិច​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត​បាន​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ​ កក់​ក្តៅ​និង​សុភ​មង្គល៕​

  យ៉ីអា​ញ - បកប្រែ៖ សុផន 

ចែករំលែកអត្ថបទ