តាមប្រសាសន៍លោក ឡេកីមខ្វា អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង រួមជាមួយមជ្ឈមណ្ឌលសុខាភិបាលស្រុក ឃុំ និងទីប្រជុំជននៅលើភូមិសាស្រ្ត អនុវត្តបានល្អនូវកម្មវិធីសុខាភិបាលជាតិ ថែទាំសុខភាព និងអនាម័យបរិស្ថាននៅតំបន់ជនរួមជាតិភាគតិច។
មជ្ឈមណ្ឌលសុខាភិបាលស្រុកហ្គក្វាវ បានវិនិយោគយ៉ាងសមរម្យ ឆ្លើយតបនឹង
តម្រូវការពិនិត្យព្យាបាលជំងឺជូនមាមីង។
ហ្គក្វាវ ជាស្រុកមានជនរួមជាតិភាគតិចរស់នៅច្រើនកុះករបើប្រៀបជាមួយនឹងស្រុក ក្រុងនានាក្នុងខេត្តគៀងយ៉ាង (ស្រូបអត្រា ៣៣,៥៧%)។ បច្ចុប្បន្ន ស្រុកហ្គក្វាវ មាន ៦ ជនជាតិរស់នៅជាមួយគ្នា គឺ៖ កិញ ចិន ខ្មែរ ចាម តៃ និងមឿង ក្នុងនោះជនជាតិខ្មែរស្រូបអត្រា ៣១,៦៤%។ រៀងរាល់ឆ្នាំ ស្រុកមានជនជាតិភាគតិចជាង ១៤០.៤៣៨ លើកនាក់ ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ នៅតាមឃុំតំបន់ជនរួមជាតិភាគតិច ត្រូវបានផ្ដល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ គិតជាទឹកប្រាក់សរុបជាង ៧៥ ពាន់លានដុង។ លោកឡេគីមខ្វា ឱ្យដឹង៖ “ដើម្បីបង្កភាពងាយស្រួលដល់ជនរួមជាតិពិនិត្យព្យាបាលជំងឺដោយប័ណ្ណធានារ៉ាប់រងសុខាភិបាល ភូមិភាគម្ចាស់ការ ធ្វើសេនាធិការ និងសហកាជាមួយនឹងផ្នែកសុខាភិបាល វិនិយោគទិញគ្រឿងសម្ភារៈ បំពាក់ឧបករណ៍ពេទ្យ និងធនធានមនុស្ស ដើម្បីដំណាក់សុខាភិបាលឃុំ សង្កាត់និងទីប្រជុំជនសម្រេចបទដ្ឋានជាតិ។ ជាមួយនឹងរបៀបធ្វើនេះ ជនរួមជាតិភាគតិចមិនសូវបង់ថវិកាពេលទៅពិនិត្យជំងឺ នៅមន្ទីរពេទ្យថ្នាក់លើ ហើយកាត់បន្ថយសម្ពាធដល់មន្ទីរពេទ្យថ្នាក់លើផង”។
បងយ័ញមី កម្មាភិបាលពេទ្យនៅដំណាក់សុខាភិបាលឃុំឌិញអាង ឱ្យដឹង៖ “ខ្ញុំបានភូមិភាគបញ្ជូនទៅរៀនវគ្គបង្កើនកម្រិតវិជ្ជាជីវៈ ហេតុនោះ គ្រប់លក្ខណៈសម្បត្តិក្នុងការពិនិត្យជំងឺនៅដំណាក់សុខាភិបាល។ ជាអ្នករស់នៅនឹងភូមិភាគ ចេះភាសាខ្មែរ ហេតុនោះពេលមានឱកាសម្តងៗ ខ្ញុំតែងពិគ្រោះបន្ថែមជូនជនរួមជាតិខ្មែរអំពីរបៀបបង្ការទប់ស្កាត់រោគរាតត្បាតគ្រប់ប្រភេទ។ បើប្រៀបនឹងពីមុន ជនរួមជាតិខ្មែរមកពិនិត្យនិងព្យាបាលជំងឺនៅដំណាក់កាន់តែច្រើន លុបបំបាត់ជាបណ្តើរៗការព្យាបាលដោយខ្លួនឯងតាមការប្រាប់តៗមាត់គ្នា”។
ក្រៅពីកសាងមូលដ្ឋានសម្ភារៈ និងវិនិយោគលើធនធានមនុស្សជូនដំណាក់សុខាភិបាលស្រុកហ្គក្វាវ ក៏ផ្តុំកម្លាំងអភិវឌ្ឍមណ្ឌលសុខាភិបាលស្រុក ចង្អុលការដំណាក់សុខាភិបាលនានាកសាងបណ្តាញសហការីសុខាភិបាលនៅតាមភូមិ។ តាមប្រសាសន៍លោក យ័ញធៀងភុក ប្រធានការិយាល័យរដ្ឋបាលនៃមជ្ឈមណ្ឌលសុខាភិបាលស្រុកហ្គក្វាវ នៅតាមភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករ សុទ្ធតែមានកងជួរសហការីសុខាភិបាលជាជនជាតិខ្មែរ។ កងជួរសហការស្ទើរតែទាំងអស់តែងបានបំប៉នចំណេះដឹងខាងសុខាភិបាល និងចូលរួមវគ្គហ្វឹកហ្វឺនអំពីកម្មវិធីទិសដៅសុខាភិបាលជាតិ ម្ល៉ោះហើយមានចំណេះដឹងផ្នែកសុខាភិបាលជាមូលដ្ឋាន។ ផ្តើមពីនោះ ធានាពិគ្រោះបានទាន់ពេល និងអនុវត្តល្អសកម្មភាព សុខាភិបាលនៅមូលដ្ឋានពេលមានតម្រូវការ”៕
ហាថាញ-វិមាន