20/01/2025 - 15:28

យោង​តាម​បទប្បញ្ញត្តិ​ថ្មី​ចាប់​ពី​ឆ្នាំ​២០២៥ កំ​ហុស​ដែល​មិន​មាន​ធា​នា​រ៉ាប់​រង​យាន​យន្ត (ឬ​ធា​នា​រ៉ាប់​រង​ផុត​កំ​ណត់) នឹង​បង្កើន​កម្រិត​ពិ​ន័យ 

​នៅ​ចំ​ណុច a ចំណុច b ប្រ​ការ ២ មាត្រា ១៨ អនុ​ក្រឹត្យ​លេខ ១៦៨​/២០២៤​/NĐ-CP របស់​រដ្ឋា​ភិបាល​កំ​ណត់​ពី​ការ​ពិ​ន័យ និង​ដក​ពិន្ទុ​ប័ណ្ណ​បើក​បរ​ចំ​ពោះ​ការ​ប្រ​ព្រឹត្ត​ល្មើស​បទប្បញ្ញត្តិ អំ​ពី​លក្ខ​ខណ្ឌ​សម្រាប់​អ្នក​បើក​បរ​យាន​យន្ត ដូច​ខាង​ក្រោម៖

 រូប​ជា​ឧទា​ហរណ៍។

ពិន័យ​ប្រាក់​ចាប់​ពី ២០០.​០០០ ដុង -​៣០០​.០០០ ដុង ចំ​ពោះ​បទ​ល្មើស​មួយ​ក្នុង​ចំ​ណោម​បទ​ល្មើស​ដូច​ខាង​ក្រោម៖

អ្នក​បើក​បរ​ម៉ូតូ យាន​យន្ត និង​ប្រ​ភេទ​យាន​យន្ត​ផ្សេងៗ​ដែល​ស្រ​ដៀង​គ្នា​នឹង​ម៉ូតូ និង​យាន​យន្ត​ផ្សេងៗ​ដែល​ស្រ​ដៀង​គ្នា​នឹង​យាន​យន្ត​ប្រ​កប​អា​ជីវ​កម្ម​ដឹក​ជញ្ជូន មិន​យក​តាម​លិខិត​បញ្ជាក់  ធា​នា​រ៉ាប់​រង​កា​តព្វ​កិច្ច​រដ្ឋ​ប្ប​វេណី​របស់​ម្ចាស់​យាន​យន្ត​ដែល​នៅ​មាន​សុពល​ភាព។  

អ្នក​បើក​បរ​ម៉ូតូ យាន​យន្ត និង​យាន​យន្ត​ផ្សេងៗ ដែល​ស្រ​ដៀង​គ្នា​នឹង​ម៉ូ​តូ ស្រ​ដៀង​នឹង​យាន​យន្ត មិន​មាន​លិ​ខិត​បញ្ជាក់​ធា​នា​រ៉ាប់​រង​កា​តព្វ​កិច្ច​រដ្ឋប្ប​វេណី​របស់​ម្ចាស់​យាន​យន្ត​ដែល​នៅ​មាន​សុពល​ភាព។

យោង​តាម​បទ​ប្បញ្ញត្តិ​ជា​ធរ​មាន (អនុ​ក្រឹត្យ​លេខ ១០០/​២០១៩ ធ្វើ​វិសោធន​កម្ម​ដោយ​អនុ​ក្រឹត្យ​លេខ ១២៣/​២០២១) អ្នក​បើក​បរ​យាន​យន្ត​ដែល​មិន​មាន ឬ​មិន​យក​តាម​លិខិត​បញ្ជាក់​ធា​នា​រ៉ាប់​រង​កា​តព្វ​កិច្ច​រដ្ឋ​ប្បវេណី​របស់​ម្ចាស់​យាន​យន្ត (ធា​នា​រ៉ាប់​រង​ម៉ូតូ) នៅ​មាន​សុ​ពល​ភាព គឺ​ត្រូវ​ពិ​ន័យ​ប្រាក់​ចាប់​ពី ១០០​.០០០​-២០០​.០០០ដុង។

បទ​ប្បញ្ញត្តិ​អំ​ពី​កម្រិត​ពិន័យ​សម្រាប់​ធា​នា​រ៉ាប់​រង​ចំ​ពោះ​រថ​យន្ត គឺ​នៅ​រក្សា​ដូច​មុន​ចាប់​ពី​ឆ្នាំ ២០២៥។ តាម​រយៈ​នោះ នៅ​ចំ​ណុច b ចំ​ណុច c ប្រ​ការ ៤ មា​ត្រា ១៨ នៃ​អនុ​ក្រឹត្យ​លេខ ១៦៨ កំ​ណត់​ការ​ពិ​ន័យ​ប្រាក់​ចាប់​ពី ៤០០​.០០០ ដុង - ៦០០​.០០០ដុង ចំ​ពោះ​បទ​ល្មើស​មួយ​ក្នុង​ចំ​ណោម​បទ​ល្មើស​ដូច​ខាង​ក្រោម៖

អ្នក​បើក​បរ​រថ​យន្ត រថ​យន្ត​កង់​បួន​ដឹក​មនុស្ស​មាន​បំ​ពាក់​ម៉ា​ស៊ីន រថ​យន្ត​កង់​បួន​ដឹក​ទំ​និញ​មាន​បំ​ពាក់​ម៉ា​ស៊ីន និង​រថ​យន្ត​ផ្សេងៗ​ដែល​ស្រ​ដៀង​គ្នា​នឹង​រថ​យន្ត​សម្រាប់​អា​ជីវ​កម្ម​ដឹក​ជញ្ជូន ដោយ​មិន​យក​តាម​លិ​ខិត​បញ្ជាក់​ធា​នា​រ៉ាប់​រង​កា​តព្វ​កិច្ច រដ្ឋ​ប្ប​វេ​ណី​របស់​ម្ចាស់​យាន​យន្ត​ដែល​នៅ​មាន​សុ​ពល​ភាព។

អ្នក​បើក​បរ​រថ​យន្ត រថ​យន្ត​កង់​បួន​ដឹក​មនុស្ស​មាន​បំ​ពាក់​ម៉ា​ស៊ីន រថ​យន្ត​កង់​បួន​ដឹក​ទំ​និញ​មាន​បំ​ពាក់​ម៉ា​ស៊ីន និង​រថ​យន្ត​ផ្សេងៗ​ស្រ​ដៀង​គ្នា នឹង​រថ​យន្ត​ដោយ​គ្មាន​លិ​ខិត​បញ្ជាក់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​កា​តព្វ​កិច្ច​រដ្ឋ​ប្ប​វេណី​របស់​ម្ចាស់​រថ​យន្ត​ដែល​នៅ​មាន​សុពល​ភាព។

យោង​តាម​បទ​ប្បញ្ញត្តិ​បច្ចុប្បន្ន (អនុ​ក្រឹត្យ​លេខ ១០០​/២០១៩​/NĐ-CP ធ្វើ​វិ​សោធន​កម្ម​ដោយ​អនុ​ក្រឹត្យ​លេខ ១២៣/​២០២១​/NĐ-CP) ដូច​ខាង​ក្រោម៖ ពិ​ន័យ​ជា​ទឹក​ប្រាក់​ចាប់​ពី ៤០០​.០០០ ដុង - ​៦០០​.០០០​ដុង ចំ​ពោះ​បទ​ល្មើស​មួយ​ក្នុង​ចំ​ណោម​ការ​ប្រ​ព្រឹត្ត​បទ​ល្មើស​ដូច​ខាង​ក្រោម៖ អ្នក​បើក​បរ​រថ​យន្ត, ត្រាក់​ទ័រ និង​ប្រ​ភេទ​យាន​យន្ត​ដែល​ស្រ​ដៀង​គ្នា​នឹង​រថ​យន្ត មិន​មាន​ឬ​មិន​យក​តាម​លិ​ខិត​បញ្ជាក់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​កា​តព្វ​កិច្ចរដ្ឋ​ប្ប​វេណី​របស់​ម្ចាស់​រថ​យន្ត​ដែល​នៅ​មាន​សុ​ពល​ភាព។

ដូច្នេះ យោង​តាម​បទ​ប្បញ្ញត្តិ​ថ្មី​ស្តី​ពី​ការ​ពិ​ន័យ រដ្ឋ​បាល បទ​ល្មើស​ចរា​ចរណ៍​ចាប់​ពី​ឆ្នាំ ២០២៥ ចំ​ពោះ​កំ​ហុស​ដែល​មិន​មាន​ធា​នា​រ៉ាប់​រង​ម៉ូតូ​ចាប់​បង្ខំ (ឬ​ធា​នា​រ៉ាប់​រង​ម៉ូតូ​ផុត​កំ​ណត់) នឹង​ត្រូវ​ពិ​ន័យ​ជា​ទឹក​ប្រាក់​ចាប់​ពី ២០០​.០០០ - ៣០០​.០០០ ដុង ជំ​នួស​ឱ្យ​កម្រិត​ពិ​ន័យ​ចាប់​ពី ១០០​.០០០ - ២០០​.០០០ដុង ដូច​សព្វ​ថ្ងៃ​នេះ៕

   ប្រ​ភពៈ Chinh​phu.vn -  ប្រែ​សម្រួល៖ មេង​លី

 

ចែករំលែកអត្ថបទ