មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

20/01/2025 - 15:28

ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត អស់​ពី​ចិត្ត​នឹង​កីឡា​ទូក-ង 

នោះ​គឺ​លោក​ពូ យ័ញ​ញីវ ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​អូរ​ជុំ​វង្សា​អំ​ពាច​វែង​ចាស់ នៅ​ភូមិ​អាង​ហ្វា ឃុំ​ឌិញ​អាង ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង។

លោក​ពូយ័ញ​ញីវ ប្រ​ធាន​ក្រុម​កីឡា​ករ​ទូក-ង​របស់​វត្ត​អូរ​ជុំ​វង្សា​អំ​ពាច​វែង​ចាស់ ។

បង ង្វៀង​ត្រុង​ថឿង ជា​សមា​ជិក​គណៈ​កម្ម​ការ​អាជ្ញា​កណ្ដាល​ពិធី​ប្រ​ណាំង​ទូក-ង នៅ​ក្នុង​ទិវា​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង ឆ្នាំ​២០២៤ ឱ្យ​ដឹង៖ “ជា​ប្រ​ធាន​ក្រុម​ទូក-ង​របស់​វត្ត​អំ​ពាច​វែង​ចាស់ ម្ល៉ោះ​ហើយ លោក​ពូ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​តួនា​ទី​របស់​ខ្លួន។ រៀង​រាល់​ឆ្នាំ ពេល​គណៈ​កម្ម​ការ​រៀប​ចំ​ចាប់​ឆ្នោត គាត់​មាន​វត្ត​មាន​មុន​គេ។ ឃើញ​គាត់​មាន​វ័យ​ចំ​ណាស់ គ្រប់​គ្នា​បាន​ស្នើ​ឱ្យ​គាត់​ចាត់​អ្នក​ផ្សេង​ទៅ​ជំ​នួស ប៉ុន្តែ​គាត់​មិន​ព្រម​ទេ។ នៅ​ក្នុង​អំ​ឡុង​ពេល​អុំ​ប្រ​ណាំង គាត់​តែង​នៅ​កន្លែង​អុំ​ប្រ​ណាំង ដើម្បី​បាន​នៅ​ជិត​ដិត​ជា​មួយ​អ្នក​រាល់​គ្នា”។ និ​យាយ​អំ​ពី​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន លោក​ពូយ័ញ​ញីវ រ៉ាយ​រ៉ាប់៖ “កាល​នៅ​ក្មេង ខ្ញុំ​ក៏​ជា​កី​ឡា​ករ​ទូក-ង​ម្នាក់ បាន​ជា​ទឹក​ចិត្ត​ស្រ​ឡាញ់​កី​ឡា​ទូក​-ង ដក់​ជាប់​ក្នុង​ក្រ​ឳបេះ​ដូង​របស់​ខ្ញុំ។ ពេល​នៅ​មាន​កម្លាំង​អុំ គឺ​ខ្ញុំ​ចូល​រួម​ប្រ​ណាំង​មិន​ដែល​ខាន​ទេ។ នេះ​មិន​ត្រឹម​តែ​ស្រ​ឡាញ់​ចូល​ចិត្ត​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ទទួល​ខុស​ត្រូវ​ជា​អ្នក​ប្រ​ធាន​ក្រុម​ទៀត​ផង គឺ​ត្រូវ​ថែ​ទាំ​សមា​ជិក​ក្នុង​ក្រុម​ឱ្យ​បាន​ត្រឹម​ត្រូវ។ ដូច្នោះ ខ្ញុំ​ត្រូវ​មាន​វត្ត​មាន​នៅ​កន្លែង​អុំ​ប្រ​ណាំង​គ្រប់​ពេល ដើម្បី​ដឹង​ថា កី​ឡា​ករ​ខ្វះ​ខាត​អ្វី​ហើយ​គិត​គូរ​ឱ្យ​ពួក​គេ”។

ក្នុង​នាម​ជា​ប្រ​ជា​ជន​ក្នុង​ភូមិ​ភាគ និង​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​អូរ​ជុំ​វង្សា​អំ​ពាច​វែង​ចាស់​ច្រើន​ឆ្នាំ​កន្លង បាន​ជា​លោក​ពូយ័ញ​ញីវ យល់​ដឹង​ច្បាស់​អំ​ពី​សមា​ជិក​ម្នាក់ៗ​ក្នុង​ក្រុម។ លោក​ពូយ័ញ​ញីវ រ៉ាយ​រ៉ាប់​បន្ត៖ “ក្នុង​ក្រុម​មាន​អ្នក​អុំ​ល្អ​ច្រើន ប៉ុន្តែ ដោយ​សារ​គ្រួ​សារ​នៅ​ក្រ​លំ​បាក ទើប​ពួក​គេ​តែង​រវល់​ទៅ​ធ្វើ​ការ​ងារ​រក​ស៊ី។ ព្រោះ​ហេតុ​ដូច្នោះ រាល់​ពេល​មាន​ពិធី​ប្រ​ណាំង​ម្ដងៗ ខ្ញុំ​បាន​ពិ​គ្រោះ​យោ​បល់​ជា​មួយ​សមា​ជិក​ក្នុង​ក្រុម​ដើម្បី​កៀរ​គរ​ឧបត្ថម្ភ។ ដោយ​សារ​ពេល​វេ​លា​ហាត់​សម​អុំ​មិន​បាន​ច្រើន បាន​ជា​ការ​បង្កើន​ល្បឿន​ក្នុង​ពេល​អុំ​ប្រ​ណាំង​មិន​ទាន់​បាន​ល្អ។ នេះ​ក៏​ជា​បទ​ពិ​សោធន៍ ​សម្រាប់​ឆ្នាំ​ក្រោយ យើង​ខ្ញុំ​នឹង​កៀរ​គរ​ឧបត្ថម្ភ​ច្រើន​ថែម​ទៀត​ដើម្បី​សមា​ជិក​ទាំង​ឡាយ​មាន​ឱកាស​ហាត់​សម”។

តាម​ប្រ​សាសន៍​លោក​ពូយ័ញ​ឡេវ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​អាង​ហ្វា មា​មីង​ពុទ្ធ​បរិ​ស័ទ​ជឿ​ជាក់​លើ​ពូញីវ ដ្បិត​អី​លោក​ពូ​ខ្នះ​ខ្នែង​ធ្វើ​ការ​ងារ រក​ស៊ី​និង​មាន​ជីវ​ភាព​ធូរ​ធារ ទើប​គាត់​ចំ​ណាយ​ពេល​វេលា​ដើម្បី​គិត​គូរ​ការ​ងារ​វត្ត​អា​រាម និង​ចូល​រួម​ជា​មួយ​អង្គ​ការ​មហា​ជន​ភូមិ​ភាគ​បំ​ពេញ​ការ​ងារ​សុខុ​មាល​ភាព​សង្គម។ ពូយ័ញ​ញីវ ឱ្យ​ដឹង​បន្ថែម៖ “ខ្ញុំ​បាន​សម្រេច​ចិត្ត​ប្រ​គល់​ដី​ស្រែ​ជាង ៦០ កុង ឱ្យ​កូន​ប្រុស​មើល​ការ​ខុស​ត្រូវ ដើម្បី​ខ្ញុំ​មាន​ឱកាស​គិត​គូរ​ការ​ងារ​វត្ត​អា​រាម​និង​បំ​ពេញ​ការ​ងារ​សង្គម។ បច្ចុប្បន្ន ខ្ញុំ​តែង​មក​វត្ត​សឹង​តែ​រាល់​ថ្ងៃ ដើម្បី​ត្រួត​ពិនិត្យ​ដំ​ណាក់​ការ​ចុង​ក្រោយ​នៃ​ការ​កសាង​សា​លា​ធម្ម​សភា​ថ្មី​និង​ព្រះ​វិ​ហារ។ បន្ទាប់​មក គឺ​ពិ​គ្រោះ​យោ​បល់​ជា​មួយ​ព្រះ​ចៅ​អធិ​ការ​វត្ត ដើម្បី​ធ្វើ​បុណ្យ​បញ្ចុះ​ខ័ណ្ឌ​សីមា​នៅ​ខែ​មេសា​ខាង​មុខ។ មិន​តែ​ប៉ុណ្ណោះ គឺ​ផ្ដុំ​កម្លាំង​រៀប​ចំ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​ឱកាស​វិស្សម​កាល​ផង​ដែរ”៕

   ហា​ថាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ