06/01/2025 - 16:04

ការ​ព្យា​ករណ៍​ជំ​ងឺ​គ្រុន​ឈាម​ ពង​បែក​ដៃ​ជើង​មាត់​ កញ្ជ្រឹល​នឹង​កើន​ឡើង​ 

ក្រុង​កឹង​ធើ ទើប​រៀប​ចំ​សន្និ​សីទ​បង្ការ​ ទប់ស្កាត់​ជំ​ងឺ​នៅ​ភាគ​ខាង​ត្បូង។​ តាម​ក្រុម​អ្នក​ឯក​ទេស ឆ្នាំ​ ២០២៤ នៅ​ភាគ​ខាង​ត្បូង​ មិន​កើត​មាន​ជំ​ងឺ​រាត​ត្បាត​ផ្ទួនៗ​នោះ​ទេ។​ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ មាន​ការ​ព្យា​ករណ៍​ជំ​ងឺ​កញ្ជ្រឹល​នៅ​តែ​បន្ត​មាន​ភាព​ស្មុគ​ស្មាញ; ជំ​ងឺ​គ្រុន​ឈាម​ និង​ជំ​ងឺ​ពង​បែក​ដៃ​ ជើង​ មាត់​ មាន​ហា​និភ័យ​កើន​ឡើង។​

កម្មា​ភិបាល​ពេទ្យ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​កញ្ជ្រឹល​ដល់​កុមារ​។​

កើន​ឡើង​ជំ​ងឺ​ដែល​មាន​វ៉ាក់​សាំង​ការ​ពារ​

អនុបណ្ឌិត​ វេជ្ជ​បណ្ឌិត​ លឿង​ជឹង​ក្វាង​ ប្រ​ធាន​ផ្នែក​គ្រប់​គ្រង​និង​បង្ការ​ជំ​ងឺ​តម្កាត់​នៃ​វិទ្យា​ស្ថាន​ Pasteur ក្រុង​ហូជី​មិញ​ ឱ្យ​ដឹង៖ ក្នុង​ឆ្នាំ​ ២០២៤ ចំ​នួន​ករណី​កើត​ជំ​ងឺ​និង​ការ​បាត់​បង់​ជីវិត​ដោយ​សារ​ជំ​ងឺ​គ្រុន​ឈាម​ ថយ​ចុះ​ ២១%; ​ជំ​ងឺ​ពង​បែក​ ដៃ​ជើង​មាត់​ ថយ​ចុះ​៥៧% និង​ជំ​ងឺ​អុតស្វា ថយ​ចុះ​ ៣៨%។​ សារ​ធាតុ​គីមី​និង​ថ្នាំ​សម្រាប់​ព្យា​បាល​មាន​គ្រប់​គ្រាន់; ដោយ​មាន​ខេត្ត​ ក្រុង​ចំ​នួន​១១/២០ បាន​អនុ​ម័ត​កម្រិត​ចំ​ណាយ​សម្រាប់​សកម្ម​ភាព​សុខា​ភិបាល​បង្ការ។​ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ ជំ​ងឺ​កញ្ជ្រឹល​កើន​ ៨២ ករណី ក្អក​មាន់​កើន​ ១៥០ ករណី និង​ជំ​ងឺ​រលាក​ស្រោម​ជា​លិកា​ខួរ​កើន​ ៨ ករណី។​ ក្នុង​ពេល​ជំ​ងឺ​ទាំង​នេះ​អាច​បង្ការ​ដោយ​វ៉ាក់​សាំង។​ ក្រៅ​ពី​នោះ​ ជំ​ងឺ​ឆ្កែ​ឆ្កួត​កើត​មាន​២៤​ករណី (កើន​៥​ករណី)។​ ក្រោយ​ពី​ ១០ ឆ្នាំ​ បាន​កត់​សម្គាល់​ករណី​ជំ​ងឺ​ផ្តា​សាយ A/H៥N១ ចំ​នួន​ ១ ករណី។​ ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២៤ ទូ​ទាំង​ប្រ​ទេស​បាន​កត់​សម្គាល់​សម្បុក​រោគ​ផ្តា​សាយ​បក្សី​ ១៤ កន្លែង​ នៅ​តាម​ខេត្ត​ចំ​នួន​ ៩ ក្នុង​នោះ​ នៅ​ភាគ​ខាង​ត្បូង​មាន​សម្បុក​រោគ​ផ្តា​សាយបក្សី​ចំ​នួន​ ៩ នៅ​តាម​ខេត្ត​ចំ​នួន​៥។​

អំ​ពី​ជំ​ងឺ​អុត​ស្វា អង្គ​ការ​សុខ​ភាព​ពិភព​លោក​ (WHO) បាន​ប្រ​កាស​ស្ថាន​ភាព​អា​សន្ន​សុខា​ភិបាល​សហ​គមន៍​អន្តរ​ជាតិ​អំ​ពី​ជំ​ងឺ​នេះ​ពីរ​លើក។​ ឆ្នាំ​ ២០២៤ នៅ​ភាគ​ខាង​ត្បូង​បាន​កត់​សម្គាល់​ជំ​ងឺ​អុត​ស្វា ៧៤ ករណី បាត់​បង់​ជីវិត​៣​ករណី គិត​តាំង​ពី​ឆ្នាំ​ ២០២៣ មក​ទល់​ពេល​នេះ​គឺកើត​ជំ​ងឺ​២០៩ ករណី បាត់​បង់​ជីវិត​៩ ករណី។​ ប្រ​ការ​គួរ​ឱ្យ​កត់​សម្គាល់​គឺ​ស្ថាន​ភាព​ជំ​ងឺ​កញ្ជ្រឹល។​ គិត​ចាប់​ពី​ដើម​ឆ្នាំ​ ២០២៤ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ភាគ​ខាង​ត្បូង​បាន​កត់​សម្គាល់​ជំ​ងឺ​ ២៨.២៥៥ ករណី (បើ​ប្រៀប​នឹង​រោគ​រាត​ត្បាត​កាល​ពី​ឆ្នាំ​ ២០១៨​-២០១៩ កើន ៥,៣%) ។​ ក្នុង​នោះ​ ករណី​ជំ​ងឺ​កញ្ជ្រឹល​ ៣៥% បាន​ប្រ​ទះ​ឃើញ​ក្នុង​ក្រុម​អា​យុ​ ពី​១២​ខែ​ដល់​ ៥ ឆ្នាំ​ និង​២០,៣% ក្នុង​ក្រុម​អា​យុ​ពី​៦-១០ ឆ្នាំ​។​ ទូទាំង​ភាគ​ខាង​ត្បូង​ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំ​ងឺ​កញ្ជ្រឹល​សម្រេច​អត្រា​៩០,២%។​ តាម​ការ​វាយ​តម្លៃ​រហ័ស​របស់​វិទ្យា​ស្ថាន​ Pasteur អំ​ពី​ការ​គ្រប់​គ្រង​មុខ​សញ្ញា​កុមារ​ក្នុង​សហគមន៍ ​ពី​អា​យុ​១-១០ ឆ្នាំ​ នៅ​តាម​ឃុំ​ចំ​នួន​ ៣ ឆ្លង​តាម​រយៈ​ធ្វើ​អង្កេត​លើ​កុមារ​៩៣​នាក់ គឺអត្រា​កុមារ​មិន​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​កញ្ជ្រឹល​គ្រប់​គ្រាន់​ ស្រូប​អត្រា​២៤,៧% អត្រា​នៅ​ឆ្លក​ក្នុង​យុទ្ធ​នា​ការ​នេះ​គឺ ៥៧,៥%។​

ការ​ប្រែប្រួល​ស្មុគ​ស្មាញ

អនុបណ្ឌិត​ វេជ្ជ​បណ្ឌិត​ លឿង​ជឹង​ក្វាង​ ឱ្យ​ដឹង៖ ការ​ព្យា​ករណ៍​ពី​ស្ថាន​ភាព​នៃ​ជំ​ងឺ​រាត​ត្បាត​ ដើម​ឆ្នាំ​២០២៥ ចំ​នួន​ករណី​កើត​ជំ​ងឺ​កញ្ជ្រឹល​នៅ​តែ​កើន​ឡើង​ បន្ត​កត់​សម្គាល់​ក្រុម​អា​យុ​ពី​១​- ១០ ឆ្នាំ​ និង​ពង្រីក​ដល់​ក្រុម​អា​យុ​មួយ​ចំ​នួន​ទៀត។​ ទ្រង់​ទ្រាយ​នៃ​ការ​រីក​រាល​ដាល​រួម​មាន​នៅ​តាម​គ្រឹះ​ស្ថាន​សុខា​ភិបាល​ សាលា​រៀន​ សហគមន៍និង​មណ្ឌល​ឧស្សាហ​កម្ម​ រោង​ចក្រ​ សហ​គ្រាស។​

តាម​ក្រុម​អ្នក​ឯក​ទេស ចាប់​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២៤ បាន​កត់​សម្គាល់​រប៉ែសរ​ប៉សជំ​ងឺ​ពង​បែក​ដៃ​ជើង​មាត់​ប្រ​ភេទ​ធ្ងន់​ EV ៧១ មួយ​ចំ​នួន។​ ដោយ​ឡែក​ជំ​ងឺ​គ្រុន​ឈាម​ ចាប់​ផ្តើម​កើន​ឡើង​ ពី​ខែ​តុលា​ ឯឆ្នាំ​មុន​ៗ​មាន​ការ​ថយ​ចុះ។​ តាម​ការ​ព្យា​ករណ៍ ស្ថាន​ភាព​ជំ​ងឺ​គ្រុន​ឈាម​នឹង​ប្រែប្រួល​ស្មុគ​ស្មាញ។​

ការ​លំ​បាក​នា​បច្ចុប្បន្ន​ គឺ​នៅ​មាន​ខេត្ត​ ក្រុង​ ចំ​នួន​៩/២០ មិន​ទាន់​អនុម័ត​កម្រិត​ចំ​ណាយ​សម្រាប់​សកម្ម​ភាព​សុខា​ភិបាល​បង្ការ​ (ជំ​នួស​សា​រាចរ​លេខ​២៦)។​ កម្រិត​អនុម័ត​នៅ​ទាប​និង​ខ្វះ​ខាត​ តួយ៉ាង​ដូច​ចាក់​វ៉ាក់​សាំង​បង្ការ​ទូទៅ​ គ្មាន​ប្រាក់​ឧបត្ថម្ភ​អ្នក​ធ្វើ​អង្កេត​កុមារ​ អញ្ជើញ​កុមារ​ឬ​ប្រាក់​ឧបត្ថម្ភ​អ្នក​ចាក់​វ៉ាក់​សាំង​នោះ​ទេ។​ បុគ្គ​លិក​ ផ្លាស់​ប្តូរ​ជា​បន្ត​បន្ទាប់​ មិន​បាន​ហ្វឹក​ហ្វឺន​ មិន​ទាន់​មាន​បំ​ណិន។ល។​ ការ​ណែ​នាំ​មុខ​ជំ​នា​ញ​មួយ​ចំ​នួន​អំ​ពី​ការ​ត្រួត​ពិនិត្យ​ បង្ការ​រោគ​ឆ្លង​ អស់​រយៈ​ពេល​១២ឆ្នាំ​កន្លង​មិន​ទាន់​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​ផ្លាស់​ប្តូរ​តាម​ស្ថាន​ភាព​ជាក់​ស្តែង។​ ក្នុង​របាយ​ការណ៍​ប្រាប់​អំ​ពី​រោគ​ឆ្លង​ សហ​ការ​ជា​មួយ​សា​លា​រៀន​ -សុខា​ភិបាល​និង​គ្រប់​គ្រង​ករណី​កើត​ជំ​ងឺ​ក្នុង​សហ​គមន៍​មិន​ទាន់​តឹង​រ៉ឹង និង​ត្រួត​ពិនិត្យ​មើល​ការ​ចាក់​វ៉ាក់​សាំង​នៅ​ក្នុង​សាលា​រៀន​ សហ​ការ​រវាង​សា​លា​រៀន​-សុខា​ភិបាល​ មិន​ទាន់​មាន​ការ​ព្រមៗ​គ្នា៕​

                       អត្ថ​បទ​និង​រូប​៖ H.HOA - ប្រែសម្រួល​៖ វិមាន​

ចែករំលែកអត្ថបទ