អ្នកចូលរួមធានារ៉ាប់រងសុខាភិបាល ពេលពិនិត្យព្យាបាលជំងឺ តាមសេចក្ដីកំណត់ត្រង់មាត្រា២៦និងមាត្រា២៧នៃច្បាប់នេះ នឹងត្រូវបានមូលនិធិធានារ៉ាប់ទូទាត់ថ្លៃពិនិត្យ ព្យាបាលជំងឺក្នុងវិសាលភាពបានទទួលដូចខាងក្រោម៖
រូបជាឧទាហរណ៍ ។
-ទូទាត់ថ្លៃពិនិត្យព្យាបាលជំងឺ ១០០% សម្រាប់មុខសញ្ញាដែលច្បាប់កំណត់ ដែលចូលរួមធានារ៉ាប់រងសុខាភិបាលចាប់បង្ខំ មានដូច៖ នាយទាហានកងទ័ពប្រជាជន នាយទាហានជំនាញកំពុងបំពេញការងារក្នុងកងជួរ; នាយទាហាន នាយទាហានរងវិជ្ជាជីវៈ និងនាយទាហាន នាយទាហានរងជំនាញបច្ចេកទេសកំពុងបំពេញការងារក្នុងកងកម្លាំងនគរបាលប្រជាជន; អ្នកបំពេញការងារបណ្ណសារទទួលប្រាក់ខែដូចយោធិន; នាយទាហានរង ពលទាហាននៃកងទ័ពប្រជាជនដែលកំពុងបំពេញការងារក្នុងកងជួរ; នាយទាហានរង យុទ្ធជនបំពេញកាតព្វកិច្ចក្នុងនគរបាលប្រជាជន; សិក្ខាកាមកងទ័ព សិក្ខាកាមនគរបាល សិក្ខាកាមបណ្ណសារទទួលប្រាក់ចំណាយក្នុងការរស់នៅជាជនជាតិវៀតណាម; សិក្ខាកាមកងទ័ព សិក្ខាកាម នគរបាល សិក្ខាកាមបណ្ណសារទទួលប្រាក់ចំណាយក្នុងការរស់នៅដែលជាជនបរទេស។ល។
- បានទូទាត់ថ្លៃពិនិត្យព្យាបាលជំងឺ ១០០% សម្រាប់ករណីដែលថ្លៃ ពិនិត្យព្យាបាលជំងឺម្តងទាបជាងកម្រិតដែលរដ្ឋាភិបាលបានកំណត់។
- បានទូទាត់ថ្លៃពិនិត្យ ព្យាបាលជំងឺ ១០០% នៅមូលដ្ឋានពិនិត្យ ព្យាបាលជំងឺដែលចំណុះថ្នាក់ពិនិត្យ ព្យាបាលជំងឺដំបូង រួមមាន៖
+ ដំណាក់សុខាភិបាល; មូលដ្ឋានពិនិត្យ ព្យាបាលជំងឺដោយ វេជ្ជសាស្រ្តគ្រួសារ; ដំណាក់សុខាភិបាលកងទ័ព-ប្រជាជន; មជ្ឈមណ្ឌលសុខាភិបាលថ្នាក់ស្រុកមានសកម្មភាពពិនិត្យព្យាបាលជំងឺ ដែលបានផ្ដល់អាជ្ញាប័ណ្ណសកម្មភាពតាមទម្រង់ជាបន្ទប់ពិនិត្យជំងឺ;
+ សុខាភិបាលស្ថាប័ន អង្គភាព អង្គការដែលរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានកំណត់; មូលដ្ឋានពិនិត្យ ព្យាបាលជំងឺចំណុះថ្នាក់ ពិនិត្យព្យាបាលដំបូងក្នុងកងទ័ព នគរបាល ដែលរដ្ឋមន្រ្តីក្រសួងការពារជាតិនិងរដ្ឋមន្រ្តីក្រសួងនគរបាលបានកំណត់។ បានទូទាត់ថ្លៃ ពិនិត្យ ព្យាបាលជំងឺ១០០%នៅមន្ទីរពហុព្យាបាលថ្នាក់តំបន់។
-បានទូទាត់ថ្លៃពិនិត្យ ព្យាបាលជំងឺ ១០០% ពេលអ្នកជំងឺមានរយៈពេលចូលរួមធានារ៉ាប់រងសុខាភិបាល ៥ ឆ្នាំជាប់ៗគ្នា ហើយមានចំនួនទឹកប្រាក់រួមចំណាយលើការពិនិត្យ ព្យាបាលរៀងរាល់លើកពិនិត្យ ព្យាបាលជំងឺក្នុងឆ្នាំខ្ពស់ជាង៦ដងនៃកម្រិតផ្ទៀងផ្ទាត់។
- បានទូទាត់ថ្លៃពិនិត្យ ព្យាបាលជំងឺ ៩៥% សម្រាប់មុខសញ្ញានានា ដូចជា អ្នកកំពុងទទួលប្រាក់សោធននិវត្តន៍ ប្រាក់ឧបត្ថម្ភ អសមត្ថភាពពលកម្មរៀងរាល់ខែ; សាច់ញាតិរបស់អ្នកមានសគុណចំពោះបដិវត្តន៍ ប្រពន្ធឬប្ដីរបស់យុទ្ធជនពលីដែលរៀបការប្ដីឬប្រពន្ធថ្មីហើយកំពុងទទួលប្រាក់មរណភាពប្រចាំខែ; អ្នកក្នុងចំណុះគ្រួសារប្រកៀកបន្ទាត់ក្រ។ល។
- បានទូទាត់ថ្លៃពិនិត្យ ព្យាបាលជំងឺ៨០% សម្រាប់មុខសញ្ញាផ្សេងទៀត៕
កាសែតកឹងធើ Online -ថាច់ធី