03/12/2024 - 09:53

អប់រំវិជ្ជាជីវៈផ្សារភ្ជាប់នឹងដោះស្រាយការងារធ្វើ 

ខេត្ត​សុក​ត្រាំង​ តែង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អប់រំ​វិជ្ជា​ជីវៈ ផ្គត់​ផ្គង់​កម្លាំង​ពលកម្ម​តាម​តម្រូវ​ការ​ទីផ្សារការ​ងារ​ក្នុង​និង​ក្រៅ​ប្រ​ទេ​ស​ សំ​ដៅ​ធានា​មាន​ការ​ងារ​ធ្វើ​បន្ទាប់​ពី​បាន​បណ្តុះ​បណ្តា​ល​ ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​របស់​ខេត្ត​។​

ពិធីចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សហប្រ​តិបត្តិ​ការ​បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈ និង​អ្នក​ប្រើប្រាស់​កម្លាំង​កម្ម​ករ​និយោ​ជិត​ រវាង​សាលាអនុមហា​វិទ្យា​ល័យ​វិជ្ជា​ជីវៈសុក​ត្រាំង​និង​សម្ព័ន្ធ​ក្រុម​ហ៊ុន​វៀត​អ៊ុក។​

តាមប្រ​សាសន៍​លោក​ ត្រឹង​ថា​ញក្វាង​ នា​យក​មន្ទីរ​ការ​ងារ​យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ខេត្ត​សុក​ត្រាំង​ ប៉ុន្មាន​ឆ្នាំ​កន្លង​ ខេត្ត​បាន​ជំ​រុញ​ការ​ចង​សម្ព័ន្ធ​ សហកា​ររវាង​អា​ជីវ​កម្ម​និង​គ្រឹះ​ស្ថាន​អប់​រំវិជ្ជា​ជីវៈ ដើម្បី​បណ្តុះ​បណ្តា​ល​ពលករ​ផ្គត់​ផ្គង់​កម្លាំង​ពលកម្ម​តាម​តម្រូវ​ការ​ទីផ្សារ ការ​ងារ​ក្នុង​និង​ក្រៅ​ប្រ​ទេ​ស​។​ ក្នុង​នោះ​ ផ្តោត​លើ​ការចង​សម្ព័ន្ធ​ សហកា​របណ្តុះ​បណ្តា​ល​ប្រ​ភព​កម្លាំង​ពលកម្ម​គុណ​ភាព​ខ្ពស់​នៅ​ប្រ​ទេ​ស​ជឿន​លឿន​ មាន​ដូច​៖ អា​ល្លឺ​ម៉ង់ អូស្ត្រាលី​ កាណា​ដា​ ជប៉ុន​ កូរ៉េ​ តៃវ៉ាន់​(ចិន​) ឥណ្ឌា​។​ល។​ តាម​រូបភាពរៀនបណ្តើរ​ ធ្វើ​ការ​បណ្តើរ​។​ ប្រ​ការ​នេះ​ បាន​រួម​ចំ​ណែ​ក​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​បណ្តុះ​បណ្តា​ល​ធន​ធាន​មនុស្ស​ស្នង​បន្ត​ និង​លើ​ក​កម្ពស់​គុណ​ភាព​ប្រ​ភព​កម្លាំង​ពលកម្ម​របស់​ខេត្ត​សុក​ត្រាំង​ បើ​ក​ក្តី​សង្ឃឹម​ជាច្រើន​សម្រាប់​ពលករ​វ័យ​ក្មេង​ស្វែង​រក​បានឱកាស​សិក្សា​ បង្កើន​ចំ​ណេះ​ ជំ​នា​ញ​។​

សា​លា​អនុ​មហា​វិទ្យា​ល័យ​វិជ្ជា​ជីវៈ​សុក​ត្រាំង ជូន​សញ្ញា​បត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា។

ខេត្ត​សុក​ត្រាំង​ មាន​គ្រឹះ​ស្ថាន​អប់​រំវិជ្ជា​ជីវៈចំ​នួន​១៩ ដោយ​មាន​មូល​ដ្ឋាន​សម្ភារៈនិង​បាន​បំ​ពាក់​ឧបករ​ណ៍សព្វ​គ្រប់​ កម្ម​វិធី​ គម្រោង​សិក្សា​ គណៈ​គ្រប់​គ្រង​ កង​ជួរ​គ្រូ​បង្រៀន​។​ល។​ គ្រប់​លក្ខណៈ​ដើម្បី​ដំ​ណើរការ​អប់​រំវិជ្ជា​ជីវៈ តាំង​ពី​វគ្គ​សិក្សា​រយៈ​ពេល​ក្រោម​៣ខែ​ដល់​កម្រិត​អនុម​ហាវិទ្យា​ល័យ​ជាមួយ​នឹង​ទ្រង់​ទ្រាយ​ជម្រើស​សិស្ស​ជាង​២៣.០០០​នា​ក់ក្នុង​មួយ​ឆ្នាំ​។​ រយៈ​កាល​៣ឆ្នាំ​កន្លង​ ខេត្ត​បាន​ជ្រើស​រើស​បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈដល់​សិក្ខា​កាម​ប្រ​មាណ​៤៧.​២៥០នា​ក់ ក្នុង​នោះ​ កម្រិត​អនុមហា​វិទ្យា​ល័យ​២.៥៦៥នា​ក់  មធ្យម​សិក្សា​វិជ្ជា​ជីវៈ២.៧៩៣នា​ក់ កម្រិត​បឋម២៨.១៧២នា​ក់ វគ្គ​សិក្សា​រយៈ​ពេល​ក្រោម​៣ខែ​ ២៦.០៧៥នា​ក់ បណ្តុះ​បណ្តា​ល​ជាប្រ​ចាំ​៩.៩៥០ នា​ក់។​ ក្នុង​នោះ​ ឧបត្ថម្ភ​បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈកម្រិត​បឋម​​និង​វគ្គ​សិក្សា​រយៈ​ពេល​ក្រោម​៣ខែ​ ផ្សារភ្ជាប់​នឹង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពលករ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​ប្រ​មាណ​៥.៩៤៨នា​ក់ រក​បានប្រាក់​ចំ​ណូល​មធ្យម​ភាគ​ពី​៤-៨លាន​ដុង​/ខែ​ (យោ​ងតាម​មុខ​របរ​)​។​ តាម​ប្រ​សាសន៍​លោក​គ្រូ​ ត្រឹង​ខាញ់​ នា​យក​រ​ងអនុមហា​វិទ្យាល័យ​វិជ្ជា​ជីវៈសុក​ត្រាំង​ សាលា​បណ្តុះ​បណ្តា​ល​និង​ផ្គត់​ផ្គង់​ប្រ​ភព​ធន​ធាន​មនុស្ស​តាម​តម្រូវ​ការ​ទីផ្សារការ​ងារ​របស់​អា​ជីវ​កម្ម​សម្ព័ន្ធ​ក្រុម​ហ៊ុន​។​ បច្ចុប្បន្ន​ សាលា​បណ្តុះ​បណ្តា​ល​មុខ​វិជ្ជា​ចំ​នួន​១៣  ក្នុង​នោះ​ មុខ​វិជ្ជា​កម្រិត​អា​ស៊ាន​ចំ​នួន​២ មុខ​វិជ្ជា​ កម្រិត​ជាតិ​ចំ​នួន​៣ រួម​មា​ន៖ បច្ចេក​ទេ​សជួសជុល​ ផ្គុំ​ដំ​ឡើង​កុំ​ព្យូទ័រ​; គ្រប់​គ្រង​បណ្តា​ញ​កុំ​ព្យូទ័រ​; បច្ចេក​ទេ​សរ​ថយ​ន្ត; បច្ចេក​ទេ​សម៉ាស៊ី​ន​ត្រជាក់​; អេឡិច​ត្រូនិក​ឧស្សា​ហកម្ម​; អគ្គិ​សនី​ឧស្សាហកម្ម​; ផលិតចំ​ណី​អា​ហា​រ។​ល។​ អា​ជីវ​កម្ម​ឧបត្ថម្ភ​និស្សិត​ធ្វើ​កម្ម​សិក្សា​និង​ជ្រើស​រើស​ចូល​ធ្វើ​ការ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​; ធានា​ក្នុង​រយៈ​ពេល​៦ខែ​ ចាប់​ពី​បញ្ចប់​ការ​សិក្សា​សិក្ខា​កាម​មាន​ការ​ងារ​ធ្វើ​១០០%។​ ទន្ទឹម​នឹង​នោះ​ សាលា​នៅ​ទាំង​ចង​សម្ព័ន្ធ​ជាមួយ​អា​ជីវ​កម្ម​ សម្ព័ន្ធ​ក្រុម​ហ៊ុន​ បណ្តុះ​បណ្តា​ល​និង​បញ្ជូន​និស្សិត​ជាច្រើន​ទៅ​សិក្សា​ធ្វើ​ការ​នៅ​ប្រ​ទេ​ស​ក្រៅ​ តាម​រូប ភាព​រៀនបណ្តើរ​ ធ្វើ​ការ​បណ្តើរ​។​

លោក​ត្រឹង​ថា​ញក្វាង​ បាន​ឱ្យ​ដឹង​ថា​ មន្ទីរ​ការ​ងារ​យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ ធនាគារ​គោ​លនយោ​បាយ​សង្គម​ មន្ទីរ​អប់​រំនិង​បណ្តុះ​បណ្តា​ល​ អា​ជីវ​កម្ម​ ក្រុម​ហ៊ុន​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សហប្រ​តិបត្តិ​ការ​ដើម្បី​បើ​ក​ឱកាស​ការ​ងារ​ បង្កើន​ប្រាក់​ចំ​ណូល​ដល់​កម្ម​ករ​និយោ​ជិត​ បាន​រួម​ចំ​ណែ​ក​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​បណ្តុះ​បណ្តា​ល​ប្រ​ភព​ធន​ធាន​មនុស្ស​គុណ​ភាពខ្ពស់​សម្រាប់​ខេត្ត​៕​

                                         យ្វីអា​ញ-មុនី

ចែករំលែកអត្ថបទ