28/10/2024 - 16:54

ចែក​រំលែក​ក្តី​ស្រ​ឡាញ់​ដល់​សិស្ស​សា​លា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ 

គណៈ​អចិ​ន្ត្រៃយ៍​នៃ​សម្ព័ន្ធ​យុវ​ជន​ខណ្ឌ​ -គណៈ​កម្មា​ធិការ​សមា​គម​សហ​ព័ន្ធ​យុវ​ជន​វៀត​ណាម ខណ្ឌ​អូរ​ម៉ូង​ ក្រុង​កឹង​ធើ ទើប​តែ​សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​គាំ​ទ្រ​សិស្ស​ និស្សិត​ក្រុង​កឹង​ធើ កង​វរសេនា​ធំ​នគរ​បាល​ចល័ត​តីណាម​បូ​ រៀប​ចំ​នូវ​កម្ម​វិធី​ជូន​អំ​ណោយ​ដល់​សិស្ស​ជន​ជាតិ​ខ្មែរ​ នៅ​សា​លា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ ។​

លោក​ភឿង​តឹង​ដាក នា​យក​មជ្ឈ​មណ្ឌល​ គាំ​ទ្រ​សិស្ស​ និស្សិត​ក្រុង​កឹង​ធើ
ជូនអំណោយដល់ប្អូនៗសិស្សានុសិស្ស។

ថ្លែង​ក្នុង​កម្ម​ពិធី​នេះ​ លោក​ភឿង​តឹង​ដាក នា​យក​មជ្ឈ​មណ្ឌល​គាំ​ទ្រ​សិស្ស​ និស្សិត​ ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍​ថា​ សកម្ម​ភាព​នេះ​សំ​ដៅ​លើក​កម្ពស់​តួនា​ទីស្ម័គ្រ​ចិត្ដ​របស់​សម្ព័ន្ធ​យុវ​ជន​-សមា​គម​សហ​ព័ន្ធ​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ គិត​គូរ​ដល់​សិស្សា​នុសិស្ស​ យុវ​ជន​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ សំ​ដៅ​លើក​ទឹក​ចិត្ត​សិស្ស​ជន​ជាតិ​ខ្មែរ​ឱ្យ​ខិត​ខំ​បន្ថែម​ទៀត​ ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ល្អ​ក្នុង​ការ​សិក្សា។​ នេះ​មិន​ត្រឹម​តែ​ជា​សកម្ម​ភាព​ជូន​អំ​ណោយ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​សក្ខី​ភាព​នៃ​ស្មារតី​ជួយ​គ្នា​ និង​ការ​ចែក​រំលែក​សេចក្តី​ស្រ​ឡាញ់​ក្នុង​សហ​គមន៍​ផង​ដែរ។​ អំ​ណោយ​ទាំង​នេះ​មិន​ត្រឹម​តែ​មាន​តម្លៃ​ជា​សម្ភារៈ​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ជាកម្លាំង​លើក​ទឹក​ចិត្ត​ផ្នែក​ខាង​ស្មារតី​ដ៏​ធំ​ធេង​ផង​ដែរ​ ជួយ​ឱ្យ​ប្អូន​ៗ​ មាន​ជំ​ហាន​រឹង​មាំ​លើ​វិថី​សិក្សា។​

អំ​ណោយ​ចំ​នួន​៥០​ចំ​ណែ​ក​បាន​ជូន​ដល់​ប្អូន​ៗ​សិស្ស​ជន​ជាតិ​ខ្មែរ។​

“តាម​រយៈ​កម្ម​វិធី​នេះ​ យើង​ខ្ញុំ​សង្ឃឹម​ថា​ ប្អូន​ៗ​នឹង​យល់​បាន​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ការ​ថែទាំ​ពី​សង្គម​ ពី​សម្ព័ន្ធ​យុវ​ជន​-សមា​គម​សហ​ព័ន្ធ​។​ នេះ​ជា​ភារ​កិច្ច​ ហើយ​ក៏​ជាមោទន​ភាព​របស់​យើង​ផង​ដែរ​ ខណៈ​ពេល​មាន​ឱកាស​ចូល​រួម​ជួយ​ដល់​សិស្សា​នុសិស្ស​ជម្នះ​ការ​លំ​បាក​ ព្រម​ទាំង​លើក​ទឹក​ចិត្ត​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​ ឱ្យ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​ក្នុង​ការ​សិក្សា​និង​ជីវ​ភាព​ យើង​ខ្ញុំ​ជឿ​ជាក់​ថា​ ជា​មួយ​នឹង​ការ​លើក​ទឹក​ចិត្ត​ពី​កម្ម​វិធី​ថ្ងៃ​នេះ​ ប្អូន​ៗ​នឹង​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ល្អ​ក្នុង​ការ​សិក្សា​” នា​យក​មជ្ឈ​មណ្ឌល​គាំ​ទ្រ​សិស្ស​ និស្សិត​ក្រុង​កឹង​ធើ បាន​ផ្តល់​ព័ត៌​មាន​ដូច្នេះ។​

ក្នុង​កម្ម​វិធី​នេះ​ គណៈ​ចាត់​តាំង​បាន​ជូន​អំ​ណោយ​ចំ​នួន​ ៥០​ ចំ​ណែក​ដល់​សិស្ស​ជន​ជាតិ​ ខ្មែរ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​ក្នុង​សា​លា​ អំ​ណោយ​មួយ​ចំ​ណែក​ៗ​មាន​តម្លៃ​៤០០ពាន់​ដុង​។​ សរុប​ថវិកា​អនុវត្ត​កម្ម​វិធី​គឺ ២០​លាន​ដុង៕​

យោ​ងតាម​កាសែត​អប់រំ​និង​យុគ​សម័យ​-សុផន

ចែករំលែកអត្ថបទ