ជាមួយនឹងស្មារតី “សាមគ្គី - ប្រជាធិបតេយ្យ - ផ្លាស់ថ្មី - ច្នៃប្រតិដ្ឋ - អភិវឌ្ឍន៍” មហាសន្និបាត តំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី១០ អាណត្តិកាល ២០២៤-២០២៩ បានសម្រេចនូវខ្លឹមសារដែលបានដាក់ចេញនិងប្រកបដោយជោគជ័យល្អប្រសើរ។
សមមិត្ត ឌោវ៉ាន់ចៀង សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី១០ តំណាងក្រុមគណៈប្រតិភូប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី១០ សម្ដែងសេចក្តីប្ដេជ្ញាចិត្ត។ រូប៖ TTXVN
របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី៩ បានលើកជូនមហាសន្និបាត និងបទអន្តរាគមន៍នៅក្នុងមហាសន្និបាត អំណះអំណាង៖ ក្នុងអំឡុង៥ឆ្នាំកន្លង ក្នុងបរិបទដែលស្ថានភាពពិភពលោកនិងតំបន់មានការប្រែប្រួលច្រើន រហ័ស ស្មុគស្មាញ ពិបាកប៉ាន់ស្មាន; ស្ថានភាពក្នុងប្រទេសក៏មានការលំបាក សាកល្បងមិនតិចដែរ បំផុតគឺផលប៉ះពាល់នៃជំងឺដ៏កាចសាហាវ Covid-១៩។ ប៉ុន្តែ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស; កិច្ចសហការកាន់តែជិតស្និទ្ធនិងមានប្រសិទ្ធភាពរបស់រដ្ឋាភិបាល គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់; ភាពម្ចាស់ការច្នៃប្រតិដ្ឋនិងសកម្មរបស់អង្គការសមាជិកនានា; ការគាំទ្ររបស់សហគមន៍អាជីវកម្ម និងប្រជាជនគ្រប់ជាន់ស្រទាប់ ឃើញថា ការងាររណសិរ្សបន្តសម្រេចបានលទ្ធផលសំខាន់ៗ គ្រប់ជ្រុងជ្រោយសម្រេចទិសដៅ ភារកិច្ចដែលមហាសន្និបាតតំណាងទូទាំងប្រទេសរណសិរ្សមាតុភូមិវៀតណាម លើកទី៩ បានដាក់ចេញ និងភារកិច្ចកើតឡើងជាក់ស្តែង។ ផែនមហាសាមគ្គីទូទាំងជនជាតិត្រូវបានរក្សាលំនឹងចំណងទំនាក់ទំនងមិនអាចកាត់ផ្ដាច់បាន និងភាពជឿជាក់របស់ប្រជាជនចំពោះបក្សនិងរដ្ឋ តែងបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ តួនាទីស្នូលនៃនយោបាយ ការទទួលខុសត្រូវរបស់រណសិរ្សមាតុភូមិវៀតណាម អង្គការនយោបាយ-សង្គម និងអង្គការសមាជិកនានាដែលជាស្នូល គឺសម្ពន្ធភាពរវាងវណ្ណៈកម្មករ-កសិករ-កងជួរបញ្ញវន្ត បានបញ្ចេញកម្លាំងក្នុងការចលនា ប្រមូលផ្តុំនិងកៀរគរប្រជាជនគ្រប់ជាន់ស្រទាន់យ៉ាងច្រើនកុះករ អនុវត្តបានល្អនូវបេសកម្មកសាងផែនមហាសាមគ្គីទូទាំងជនជាតិ ដោយយកទិសដៅ សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ សម្បូររុងរឿង ស៊ីវិល័យ សុភមង្គល ធ្វើជាចំណុចស្របព្រួតដៃ គិតគូរបុព្វហេតុកសាងនិងការពារមាតុភូមិ...។
មហាសន្និបាតបានដាក់ចេញនូវទិសដៅនិងកម្មវិធីសកម្មភាពរបស់រណសិរ្សមាតុភូមិវៀតណាម អាណត្តិកាល ២០២៤-២០២៩។
នៅក្នុងអង្គសន្និបាតលើកទីមួយ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១០ បានពិគ្រោះយោបល់ប្រជាធិបតេយ្យ ចាត់អ្នកតំណាង៦៧រូប ចូលរួមជាគណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ខ្វះ៥រូបនឹងត្រូវបានបន្តពង្រឹងក្នុងអាណត្តិនេះ។ អង្គសន្និបាតបានពិគ្រោះយោបល់ប្រជាធិបតេយ្យ ចាត់សមាជិកគណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១០ ចំនួន៤រូបចូលរួមក្នុងគណៈប្រចាំការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី១០។ ឆ្លងតាមរយៈនោះ លោក ឌោវ៉ាន់ចៀង សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស លេខាប្រតិភូបក្សនៃរណសិរ្សមាតុភូមិវៀតណាម កាន់តំណែងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី១០។
ជាមួយនឹងស្មារតី “សាមគ្គី - ប្រជាធិបតេយ្យ - ផ្លាស់ថ្មី - ច្នៃប្រតិដ្ឋ - អភិវឌ្ឍន៍” មហាសន្និបាត ជាសារនិងការអំពាវនាវដល់ជនរួមជាតិទូទាំងប្រទេស និងជនរួមជាតិនៅក្រៅប្រទេសក្លៀវក្លា ប្តេជ្ញាចិត្តពង្រីកយ៉ាងខ្លាំងក្លានូវកម្លាំងមហាសាមគ្គីទូទាំងជនជាតិ; លើកកម្ពស់ឆន្ទៈម្ចាស់ការខ្លួនទីពឹងខ្លួន ច្នៃប្រតិដ្ឋ ឆ្លងកាត់ការលំបាក សាកល្បង; យកទិសដៅ “ប្រជាជនសម្បូរសប្បាយ ប្រទេសរឹងមាំ ប្រជាធិបតេយ្យ សមធម៌ អារ្យធម៌” ធ្វើជាចំណុចស្រប; រួមគ្នាគិតគូរជោគវាសនារបស់ប្រទេសជាតិ ឈានចូលយុគសម័យថ្មី-យុគសម័យ ឈានឡើងអភិវឌ្ឍន៍របស់ប្រជាជាតិ ខិតខំអនុវត្តជោគជ័យយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ១០ ឆ្នាំ (២០២១-២០៣០) សម្រេចទិសដៅ យុទ្ធសាស្ត្រ ១០០ ឆ្នាំក្រោមការដឹកនាំរបស់បក្ស ១០០ ឆ្នាំបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម បច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម៕
យោង៖ mttqhanoi.org.vn - វិមាន