* រដ្ឋសភានីតិកាលទី ១៥ បានបោះឆ្នោត តែងតាំងលោក ឡឿងកឿង ជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
រដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម នីតិកាលទី ១៥ បានបើកសម័យប្រជុំលើកទី ៨ យ៉ាងឱឡារិកនៅអគាររដ្ឋសភា រដ្ឋធានីហាណូយ។
សម័យប្រជុំលើកទី ៨ បានដំណើរការ ២ លើក។ រូប៖ VGP/ញឹកបាក់
លោកឡឿងកឿង ប្រធានរដ្ឋថ្មី ធ្វើសច្ចាប្រណិធានចូលកាន់តំណែង។
សម័យប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី ១៥ មានអត្ថន័យយ៉ាងសំខាន់ រដ្ឋសភានឹងពិភាក្សា កំណត់សម្រេចលើបញ្ហាជាច្រើន ដើម្បីដោះស្រាយការលំបាក ជំពាក់ជំពិនបានទាន់ពេលអំពីរបបគោលនយោបាយ បើកទូលាយប្រភពកម្លាំង ជម្នះនូវចំណុចរាំងស្ទះគ្រប់យ៉ាងគឺដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ប្រទេសជាតិ និងធានាជីវភាពរបស់ប្រជាជន។ ពិសេស រដ្ឋសភារៀបចំដំណើរការកិច្ចការបុគ្គលិកសម្រាប់មុខតំណែងប្រធានរដ្ឋ នៅថ្ងៃធ្វើការដំបូង។ ឆ្លងតាមរយៈនោះ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា ត្រឹងថាញ់ម៉ឹង រដ្ឋសភានីតិកាលទី ១៥ បានបោះឆ្នោតតែងតាំង លោកឡឿងកឿង ជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លទ្ធផលអនុមតិ៖ មានសមាជិករដ្ឋសភា ៤៤០/៤៤០ ចូលរួមបោះឆ្នោត គាំទ្រ ស្រូបអត្រា ៩១,៦៧% នៃចំនួនសមាជិករដ្ឋសភា។
សម័យប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី ១៥ បានដំណើរការចែកចេញជា ២ លើក។ ជាក់ស្តែង៖ លើកទី១ ចាប់ពីថ្ងៃទី ២១ ខែតុលា ដល់អស់ថ្ងៃទី ១៣ ខែវិច្ឆិកា និងលើកទី២ ចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា ដល់ព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ក្នុងនោះ រដ្ឋសភានឹងធ្វើការថ្ងៃសៅរ៍ចំនួន ៤ ថ្ងៃ។ តាមការគ្រោងទុក សរុបពេលធ្វើការរបស់សម័យប្រជុំចំនួន ២៩,៥ ថ្ងៃ។
អំពីការងារនីតិប្បញ្ញត្តិ ក្នុងសម័យប្រជុំនេះ រដ្ឋសភានឹងពិនិត្យផ្ទៀងផ្ទាត់ អនុមតិច្បាប់ចំនួន ១៥។ តួយ៉ាងដូច៖ ច្បាប់ស្តីពីសារការី (វិសោធនកម្ម); ច្បាប់ស្តីពីសហជីព (វិសោធនកម្ម); ច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ (វិសោធនកម្ម); ច្បាប់ស្តីពីភូគព្ភសាស្ត្រនិងរ៉ែ; ច្បាប់ស្តីពីការបង្ការ ប្រឆាំងអំពើជួញដូរមនុស្ស (វិសោធនកម្ម); ច្បាប់ស្តីពីការបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ; ច្បាប់ស្តីពីការពារដែនអាកាសប្រជាជន; ច្បាប់ស្តីពីការរៀបចំផែនការទីក្រុងនិងជនបទ; ច្បាប់ស្តីពីយុត្តិធម៌អនីតិជន; ច្បាប់ស្តីពីព័ន្ធលើតម្លៃបន្ថែម (វិសោធនកម្ម); ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមនូវមាត្រាមួយចំនួននៃច្បាប់ឱសថ; ច្បាប់វិសោធនកម្មនិងបំពេញបន្ថែមនូវមាត្រាមួយចំនួននៃច្បាប់ ស្តីពីនាយទាហានកងទ័ពប្រជាជនវៀតណាម; ច្បាប់វិសោធនកម្មនិងបំពេញបន្ថែមនូវមាត្រាមួយចំនួននៃច្បាប់ធានារ៉ាប់រងសុខាភិបាល។ល។ រដ្ឋសភា ពិនិត្យផ្ទៀងផ្ទាត់ អនុមតិលើសេចក្តីសម្រេចចិត្តបទដ្ឋានច្បាប់ចំនួន៣; ពិនិត្យផ្ទៀងផ្ទាត់ និងផ្តល់មតិយោបល់លើគម្រោងច្បាប់ចំនួន១៣។
ទន្ទឹមនឹងនោះ ក្នុងសម័យប្រជុំនេះ រដ្ឋសភាបានវាយតម្លៃលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ថវិការដ្ឋឆ្នាំ ២០២៤ និងពិនិត្យ ផ្ទៀតផ្ទាត់ កំណត់សម្រេចលើផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម គ្រោងថវិការដ្ឋ វិធានការបែងចែកថវិកាមជ្ឈិមឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ ពិនិត្យ ផ្ទៀងផ្ទាត់នូវរបាយការណ៍អំពីការងារគតិយុត្តិ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ប្រយុទ្ធប្រឆាំងបទល្មើសនិងបំពានច្បាប់ និងលទ្ធផលត្រួតពិនិត្យការដោះស្រាយសំណើរបស់ម្ចាស់ឆ្នោត ការទទួលប្រជាពលរដ្ឋ ដោះស្រាយពាក្យបណ្តឹង ដោះស្រាយបណ្តឹងតវ៉ា និងថ្កោលទោសរបស់ពលរដ្ឋ។ ទន្ទឹមនឹងនោះ រដ្ឋសភាពិនិត្យផ្ទៀតផ្ទាត់នូវរបាយការណ៍របស់ក្រុមឃ្លាំមើល និងពិនិត្យផ្ទៀងផ្ទាត់ អនុមតិលើសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា អំពីលទ្ធផលនៃការឃ្លាំមើលលើប្រធានបទ “ការអនុវត្តគោលនយោបាយ ច្បាប់អំពីគ្រប់គ្រងទីផ្សារអចលនទ្រព្យ និងអភិវឌ្ឍន៍លំនៅឋានសង្គម ចាប់ពីឆ្នាំ ២០១៥ ដល់ដំណាច់ឆ្នាំ២០២៣”។ ពិនិត្យផ្ទៀងផ្ទាត់ កំណត់សម្រេចនូវគោលនយោបាយវិនិយោគកម្មវិធីទិសដៅជាតិ អំពីអភិវឌ្ឍន៍វប្បធម៌ ដំណាក់កាល ២០២៥-២០៣៥។ ពិនិត្យ ផ្ទៀងផ្ទាត់កំណត់សម្រេចនូវគោលការណ៍វិនិយោគលើគម្រោងគមនាគមន៍សំខាន់ៗមួយចំនួន។ ដំណើរការចោទសួរដេញដោលនិងឆ្លើយបំភ្លឺជាដើម៕
ការិយាល័យកាសែតភាសាខ្មែរ - វិមាន