ខេត្តសុកត្រាំង បានអនុវត្តមានប្រសិទ្ធភាពនូវគម្រោង៦ ស្ដីពី "អភិរក្ស ពង្រីកតម្លៃវប្បធម៌ ប្រពៃណីដ៏ថ្លៃថ្លារបស់ជនរួមជាតិភាគតិច ផ្សារភ្ជាប់នឹងអភិវឌ្ឍទេសចរណ៍” ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច- សង្គមរបស់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១ - ២០៣០ (ហៅកាត់ថា កម្មវិធី) លើភូមិសាស្រ្តខេត្ត។
អ្នកមីងទ្រីវធីវូយ មានលក្ខណៈសម្បត្តិកាន់តែល្អសម្រាប់បង្ហាត់បង្រៀនសិល្បៈ
គូរគំនូរលើកញ្ចក់។
ខេត្តសុកត្រាំង បានធ្វើការពិនិត្យមើលចុះបញ្ជីសមុច្ច័យ ចងក្រងឯកសារបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ជនរួមជាតិភាគតិចចំនួន៥លើក រួមមាន៖ ពិនិត្យមើល ចុះបញ្ជីសមុច្ច័យទូក-ង ទូកគែហ៊ៅ; អភិរក្សនិងពង្រីកតម្លៃវប្បធម៌របរត្បាញកក់និងសិល្បៈគូរគំនូរលើកញ្ចក់របស់ជនរួមជាតិខ្មែរ; ធ្វើការពិនិត្យមើល ចុះបញ្ជីសមុច្ច័យ ចងក្រងឯកសារបេតិកភណ្ឌវប្បធម៌ប្រពៃណីនៃការសរសេរអក្សរក្បាច់របស់ជនជាតិចិននៅក្រុងសុកត្រាំង។ល។ រៀបចំអភិរក្សពិធីបុណ្យផ្សេងៗរបស់បណ្ដាជនជាតិភាគតិច មានដូច៖ ពិធីបុណ្យកម្សាន្តភូមិរបស់ជនរួមជាតិខ្មែរ; ពិធីសែនក្បាលទឹករបស់ជនរួមជាតិខ្មែរនៅទីរួមខេត្តវិញចូវ និងពិធីបុណ្យធាក់គងរបស់ជនរួមជាតិខ្មែរនៅស្រុកចូវថាញ់។ល។
ភ្លេងពិណពាទ្យកំពុងបានជនរួមជាតិខ្មែរអភិរក្ស និងបង្ហាត់បង្រៀនដល់
អ្នកស្នងបន្តពីជំនាន់មួយទៅជំនាន់មួយ។
ទន្ទឹមនឹងនោះ ខេត្តនៅទាំងបើកថ្នាក់ហ្វឹកហាត់ បំពាក់បំប៉នមុខជំនាញវិជ្ជាជីវៈ បង្ហាត់បង្រៀនវប្បធម៌អរូបីចំនួន៦ថ្នាក់; បង្កើតក្លិប សកម្មភាពវប្បធម៌ប្រជាប្រិយនៅតាមភូមិតំបន់ជនរួមជាតិភាគតិចបាន៤ក្លិប; ឧបត្ថម្ភសម្ភារៈជូនក្រុមសិល្បៈប្រពៃណីចំនួន២៨ក្រុមក្នុងចំណោមក្រុមសិល្បៈប្រពៃណីទាំង៨០ក្រុម ផ្ដល់ជូនទូនិងសៀវភៅដល់ឃុំតំបន់ជនរួមជាតិភាគតិច បានចំនួន៩៧ទូ; ផ្ដល់ជូនសម្ភារៈវប្បធម៌កីឡា ចំនួន១២៤ ជូនភូមិតំបន់ជនរួមជាតិភាគតិច ឧបត្ថម្ភសិប្បករជនជាតិភាគតិចក្នុងការបំពាក់បំប៉ន បង្ហាត់បង្រៀនវិជ្ជាជីវៈជូនដល់អ្នកស្នងបន្តវេន។ល។ សរុបថវិកាជាង៤៤,៧ពាន់លានដុង។ មីងទ្រីវធីវូយ នៅភូមិភឿកទ្វឹង ឃុំភូតឹង ស្រុកចូវថាញ់ ឱ្យដឹង៖ “មុននេះ ខ្ញុំបង្រៀនសិល្បៈគូរគំនូរលើកញ្ចក់ជួបការលំបាកយ៉ាងច្រើន ពីព្រោះ មានតែល្វែងផ្ទះប្រក់ស្លឹកមួយតូចនៅខាងក្រោយសម្រាប់ធ្វើជាកន្លែងបង្ហាត់បង្រៀនដល់សិក្ខាកាម។ ចាប់តាំងពីបានកម្មវិធីវិនិយោគសង់បន្ទប់រៀន ទិញតុតាំងនិងឧបករណ៍ផ្សេងៗសម្រាប់បម្រើដល់សិល្បៈគូរគំនូរ ក៏មានកូនចៅជនរួមជាតិខ្មែរជាច្រើនមករៀន រួមចំណែកក្នុងការថែរក្សា អភិរក្សសិល្បៈគូរគំនូរលើកញ្ចក់របស់ជនរួមជាតិខ្មែរ”។
តាមប្រសាសន៍លោក លឺវហ្វាងលី នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តសុកត្រាំង ផ្ដើមពីប្រភពទុននៃកម្មវិធី តម្លៃវប្បធម៌ប្រពៃណីល្អពិសេសជាច្រើនរបស់ជនរួមជាតិភាគតិចក្នុងខេត្ត ត្រូវបានថែរក្សា អភិរក្សនិងពង្រីក។ មន្ទីរកំពុងស្នើគណៈកម្មាធិការប្រជាជនខេត្ត ពិនិត្យដាក់ឱ្យប្រើគម្រោង “ថែរក្សា ជួសជុល ស្ដារឡើងវិញនូវកេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌លើភូមិសាស្រ្តខេត្ត ដំណាក់កាល២០២៣-២០២៨” និង “គម្រោងអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីជាតិ ពិធីប្រណាំងទូក-ងរបស់ជនរួមជាតិខ្មែរខេត្តសុកត្រាំង ដំណាក់កាល២០២៣- ២០២៨”៕
យ្វីអាញ - ថាច់ធី