07/10/2024 - 16:18

នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​ក្នុង​ការ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ ឆ្នាំ​២០២៥

លោក​ហ្វិញ​វ៉ាន់​ចឿង ប្រ​ធាន​នា​យក​ដ្ឋាន​គ្រប់​គ្រង​គុណ​ភាព​ ក្រសួង​អប់រំ​និង​បណ្ដុះ​បណ្ដាល​ មាន​ប្រ​សាសន៍​ថា​ ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ចេញ​វិញ្ញា​សាប្រ​ឡង​ចាប់​ពី​ឆ្នាំ​សិក្សា​ថ្មី​តាម​ទិស​ដៅ​ចំ​ហ ពង្រីក​បញ្ញា​សមូហ​ភាព​ទូទាំង​ផ្នែក​ ក្រ​សួង​អប់រំ​និង​បណ្ដុះ​បណ្ដាល​បាន​អញ្ជើញ​អ្នក​ជំ​នាញ​ការ​នៅ​ក្នុង​ និង​ក្រៅ​ប្រ​ទេស​មក​ហ្វឹក​ហាត់​ជូន​គ្រូ​បង្រៀន​និង​គ្រូ​ឧទ្ទេស​រាប់​ពាន់​នាក់​ទូទាំង​ប្រ​ទេស​អំ​ពី​ដំ​ណើរ​ការ​វិជ្ជា​ជីវៈ របៀប​បង្កើត​ធនា​គារ​សំ​ណួរ​ប្រ​ឡង។​

រូប​ថត​ជា​ឧទា​ហរណ៍។​

ផ្អែក​លើ​លទ្ធ​ផល​ហ្វឹក​ហាត់​ទាំង​នោះ​ បច្ចុប្បន្ន​ មន្ទីរ​អប់រំ​និង​បណ្ដុះ​បណ្ដាល​ កំ​ពុង​ផ្សព្វ​ផ្សាយ​ឱ្យ​គ្រូ​បង្រៀន​បង្កើត​វិញ្ញា​សា​ប្រ​ឡង​តាម​រចនា​សម្ព័ន្ធ​ទ្រង់​ទ្រាយ​វិញ្ញា​សា​ប្រ​ឡង​ថ្មី​ ដើម្បី​ប្រើ​ប្រាស់​ជា​ប្រ​ភព​សម្រាប់​បង្កើត​ធនា​គារ​សំ​ណួរ​ប្រ​ឡង​ ចាប់​ពី​ឆ្នាំ​ ២០២៥។​

ធនា​គារ​សំ​ណួរ​ប្រ​ឡង​និង​វិញ្ញា​សា​ប្រ​ឡង​សម្រាប់​មុខ​វិជ្ជា​ទាំង​អស់​ ត្រូវ​បាន​បង្កើត​ដោយ​ផ្ដោត​លើការ​វាយ​តម្លៃ​សមត្ថ​ភាព។​

ឆ្នាំ​២០២៥ គឺឆ្នាំ​ដំ​បូង​ដែល​សិស្ស​ថ្នាក់​ទី​១២​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​តាម​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​ឆ្នាំ​២០១៨។​

ចាប់​តាំង​ពី​ការ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ ឆ្នាំ​២០២៥ បេក្ខ​ជន​ទាំង​អស់​នឹង​ប្រ​ឡង​ចំ​នួន​៤​វិញ្ញា​សា រួម​មាន៖ គណិត​វិទ្យា​ អក្សរ​សាស្រ្ត​ និង​វិញ្ញា​សា​ជ្រើស​រើស​ចំ​នួន​២​ក្នុង​ចំ​ណោម​វិញ្ញា​សា​ខាង​ក្រោយ​ (ភា​សា​បរ​ទេស​ ប្រ​វត្តិ​វិទ្យា​ រូប​វិទ្យា​ គីមី​វិទ្យា​ ជីវ​វិទ្យា​ ភូមិ​វិទ្យា​ អប់រំ​សេដ្ឋ​កិច្ច​និង​ច្បាប់​ព័ត៌​មាន​វិទ្យា​និង​បច្ចេក​វិទ្យា)។​

វិញ្ញា​សា​អក្សរ​សាស្រ្ត​នឹង​ប្រ​ឡង​តាម​បែប​សរ​សេរ​ រយៈ​ពេល​ធ្វើ​មេរៀន​១២០​នា​ទី; រួម​មាន​២​ចំ​ណែក៖ អាន​យល់​ (៤​ពិន្ទុ​) និង​សរ​សេរ​(៦ពិន្ទុ​)។​ វិញ្ញា​សាក្រៅ​ពី​នោះ​ នឹង​ប្រ​ឡង​តាម​បែប​ធ្វើ​តេស្ដ ក្នុង​នោះ​ វិញ្ញា​សា​គណិត​វិទ្យា​មាន​រយៈ​ពេល​ធ្វើ​មេ​រៀន​៩០​នា​ទី វិញ្ញា​សា​ក្រៅ​ពី​នោះ​នឹង​មាន​រយៈ​ពេល​ធ្វើ​មេ​រៀន​៥០​នាទី។​

ជា​ពិសេស​ វិញ្ញា​សា​អក្សរ​សាស្រ្ត​ត្រូវ​បាន​ប្រ​ឡង​តាម​កម្ម​វិធី​ថ្មី​ ទិន្ន​ន័យ​ភាសា​អាច​នឹង​ចេញ​ក្រៅ​សៀវ​ភៅ​សិក្សា​គោល។​ ខណៈ​ពេល​នោះ​ សិស្ស​នឹង​ត្រូវ​បំ​ពេញ​តម្រូវ​ការ​លើ​ទិន្ន​ន័យ​ភាសា​ថ្មី​ទាំង​ស្រុង​ អា​ស្រ័យ​ហេតុ​នោះ​ នឹង​បញ្ចប់​នូវ​ស្ថាន​ភាព​រំពឹង​ទុក​ពី​វិញ្ញា​សា​ប្រ​ឡង​ ក៏​ដូច​ជា​គ្មាន​នៅ​ការ​សិស្ស​ជ្រើស​រើស​មេ​រៀន​ទុក​ ឬ​រៀន​ប្រាស​ចាក​នោះ​ទេ៕​

យោង​តាម​ក្រ​សួង​អប់រំនិង​បណ្តុះ​បណ្តាល​ - ប្រែ​សម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ