16/09/2024 - 16:11

សក្តា​នុភាព​ប្រ​ឆាំង​ជំ​ងឺ​ទឹក​នោម​ផ្អែម​នៃ​ផ្លែ​មង្ឃុត

មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បាន​ចុះ​ផ្សាយ​លើ​ទស្សនា​វដ្តី​ឱសថ​គីមី​ European Journal of Medicinal Chemistry Reports បាន​បង្ហាញ​ពី​សក្តា​នុភាព​ប្រ​ឆាំង​ជំ​ងឺ​ទឹក​នោម​ផ្អែម​នៃ​ផ្លែ​មង្ឃុត។​ តាម​រយៈ​នោះ​ សារ​ធាតុ​ Xanthones - សមាស​ធាតុ​ Polyphenolic ធម្ម​ជាតិ​ មាន​លក្ខណៈ​រូប​វិទ្យា​ រួម​មាន​លក្ខណៈ​ប្រ​ឆាំង​អុក​ស៊ីត​កម្ម​ ការ​រលាក​និង​ប្រ​ឆាំង​ជំ​ងឺ​មហា​រីក​ បច្ចុប្បន្ន​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​លទ្ធ​ភាព​អាច​ប្រើ​ជា​វិធី​ព្យា​បាល​ថ្មី​ ដើម្បី​ព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម។​ គួរ​សម្គាល់​ថា​ Garcinia mangostana ជា​សារ​ធាតុ​សកម្ម​ដ៏​សំ​ខាន់​នៅ​ក្នុង​ផ្លែ​មង្ឃុត គឺ​ជា​ប្រ​ភព​នៃ​សារ​ធាតុ​ xanthones ដ៏​សម្បូរ​បំ​ផុត​ ដោយ​មាន​សារ​ធាតុ​ xanthones ២​ប្រ​ភេទ​សំ​ខាន់​បំ​ផុត​នៅ​ក្នុង​ផ្លែ​មង្ឃុត គឺ α-mangostin និង​γ-mangostin នេះ​បើ​យោង​តាម​គេ​ហ​ទំ​ព័រ​វេជ្ជ​សាស្ត្រ​ News Medical ។​

ផ្លែ​មង្ឃុត។​ រូបៈ លី​យ៉ាង​

ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​កត់​សម្គាល់​ថា​ ប្រ​សិទ្ធ​ភាព​ប្រ​ឆាំង​ជំ​ងឺ​ទឹក​នោម​ផ្អែម​ដ៏​ខ្លាំង​ក្លា​នៃ​សារ​ធាតុ​ xanthones ទាំង​២​ប្រ​ភេទ​ដែល​មាន​ក្នុង​ផ្លែ​មង្ឃុត។​ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ក៏​រក​ឃើញ​ថា​ សមាស​ធាតុ​ទាំង​នេះ​ មាន​ប្រ​សិទ្ធ​ភាព​បង្កើន​ភាព​រំញោច​អាំង​ស៊ុយ​លីនសម្រួល​ដល់​ការ​វិវត្ត​នៃ​ជាតិ​ស្ករ ​និង​ការ​ពារ​ភាព​តាន​តឹង​អុក​ស៊ីត​កម្ម​និង​ការ​រលាក​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​គេ​ហទំ​ព័រ​វេជ្ជ​សាស្ត្រ​ News Medical ។​

វិបត្តិ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ច្រើន​កើត​ឡើង​ រួម​ជា​មួយ​នឹង​ជំ​ងឺ​ទឹក​នោម​ផ្អែម។​ សារ​ធាតុ​ Xanthones បាន​បង្ហាញ​ពី​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​រក្សា​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ធម្ម​តា​ ដោយ​វិធី​សម្រួល​ដល់​ការ​វិវត្ត​ lipid បង្ការ​អា​ការៈ​ប្រែ​ប្រួល​នៃ​បេះ​ដូង។​ លើស​ពី​នេះ​ សារ​ធាតុ​ xanthones មាន​អត្ថ​ប្រ​យោជន៍​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​ជំ​ងឺ​សរ​សៃ​ប្រ​សាទ​ ជំ​ងឺ​ទឹក​នោម​ផ្អែម​និង​អា​ការៈ​ប្រែ​ប្រួល​នៃ​តម្រង​នោម​ដោយ​សារ​ជំ​ងឺ​ទឹក​នោមផ្អែម​ អា​ស្រ័យ​ឥទ្ធិ​ពល​ការ​ពារ​ប្រ​ព័ន្ធ​សរ​សៃ​ប្រ​សាទ​និង​ការ​ការ​ពារ​តម្រង​នោម​របស់​វា។​

លទ្ធ​ផល​ទាំង​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ ការ​ផ្សំ​សារ​ធាតុ​ xanthone ជា​មួយ​នឹង​ការ​ព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម​បែប​បុរាណ ដូច​ជា​ថ្នាំ​អាំង​ស៊ុយ​លីន ឬ​ថ្នាំ​ជំ​ងឺ​ទឹក​នោម​ផ្អែម​ អាច​ជួយ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ប្រ​សើរ​និង​បង្ការ​អា​ការៈ​ប្រែ​ប្រួល​នៃ​ជំ​ងឺ។​

ចំ​ពោះ​អា​ការៈ​ប្រែ​ប្រួល​នៃ​ជំ​ងឺ​តម្រង​នោម៖ ចម្រាញ់​ចេញ​ពី​ទឹក​ Phenolic នៃ​ផ្លែ​មង្ឃុត ក៏​បាន​បង្ហាញ​ពី​ប្រ​សិទ្ធ​ភាព​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​កាត់​បន្ថយ​អា​ការៈ​មិន​ទទួល​យក​ជាតិ​ស្ករ​ វិបត្តិ​ក្នុង​ការ​ដុត​រំលាយ​អា​ហារ​ក្នុង​រាង​កាយ​ ប៉ះ​ពាល់​ដល់​តម្រង​នោម​ដែល​ទាក់​ទង​នឹង​ស្ត្រេស​អុក​ស៊ីត​កម្ម​ និង​មាន​ការ​ស្លាប់​កោ​សិកា​ជា​ដើម។​

ជំ​ងឺ​រលាក​បាត​ភ្នែក​ដោយ​សារ​ទឹក​នោម​ផ្អែម​ គឺ​ជា​ការ​ប្រែប្រួល​ធ្ងន់​ធ្ងរ​ចំ​ពោះ​ភ្នែក​អ្នក​ជំ​ងឺ​ទឹក​នោម​ផ្អែម។​ ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ ការ​បំ​ពេញ​បន្ថែម​ alpha-​mangostin មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​នៃ​ជំ​ងឺ​រលាក​បាត​ភ្នែក​ដោយ​សារ​ទឹក​នោម​ផ្អែម។​

ជំ​ងឺ​សរ​សៃ​ប្រ​សាទ​ដោយ​សារ​ទឹក​នោមផ្អែម​ ត្រូវ​បាន​កត់​សម្គាល់​ដោយ​លក្ខណៈ​ធ្វើ​ឱ្យ​ស្ពឹក​និង​ឈឺ​ចាប់​នៅ​អវ​យវៈ​ខាង​ក្រោម​ ដែល​តែង​តែ​មាន​ប្រ​មាណ​៥០% លើ​អ្នក​ជំ​ងឺ​ទឹក​នោម​ផ្អែម។​ សារ​ធាតុ​ Xanthone ក៏​មាន​ឥទ្ធិ​ពល​ល្អ​ចំ​ពោះ​ជំ​ងឺ​សរ​សៃ​ប្រ​សាទ​ដែល​បណ្ដាល​មក​ពី​ទឹក​នោម​ផ្អែម​ផង​ដែរ៕​

             ប្រ​ភពៈ News Medical - មេង​លី

ចែករំលែកអត្ថបទ