(CT) - សមមិត្ត យឿងតឹងហៀង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រជាជនក្រុង សម័យប្រជុំខែសីហា ឆ្នាំ២០២៤។
តំណាងនាយកដ្ឋានពន្ធដារក្រុងកឹងធើ របាយការណ៍ចំណូល
ចំណាយថវិការបស់ក្រុងកឹងធើ ៨ ខែកន្លង។
ខែសីហា និង៨ ខែដើមឆ្នាំ២០២៤ ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ក្រុងជាសារវន្តបានលំនឹង ភាគកម្រិតសេដ្ឋកិច្ចជាច្រើនកើនឡើង បើប្រៀបធៀបនឹងខែមុននិងរយៈពេលដូចគ្នាឆ្នាំកន្លង។ សូចនាករផលិតកម្មឧស្សាហកម្មរបស់ក្រុងកឹងធើកើន ២,១% បើប្រៀបធៀបនឹងខែមុននិងកើន ១១,២៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំកន្លង។ ភាគលាភបូកបន្ថែម ៨ ខែដើមឆ្នាំ ឆ្នាំ២០២៤ ប៉ាន់ស្មានកើន ៦,៤៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំកន្លង។ សរុបកម្រិតលក់រាយមុខទំនិញនិងចំណូលពាណិជ្ជកម្មសេវាកម្មប្រើប្រាស់ខែសីហា ឆ្នាំ២០២៤ ប៉ាន់ស្មានសម្រេចជាង ១១.២០៨ ពាន់លានដុង កើន ១,១៣% បើប្រៀបធៀបនឹងខែមុន។ ភាគលាភបូកបន្ថែម ៨ ខែដើមឆ្នាំ២០២៤ ប៉ាន់ស្មានសម្រេចជាង ៨៦.៨៦៨ ពាន់លានដុង កើន ១១,៥៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំកន្លង សម្រេចជិត ៦៤% នៃផែនការឆ្នាំ ។ល។ ការងារកំណែទម្រង់រដ្ឋបាល ផ្លាស់ប្តូរឌីជីថលបន្ត សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន; វិស័យវប្បធម៌-សង្គមត្រូវបានផ្តោតសំខាន់ គោលនយោបាយសម្រាប់អ្នកមានសគុណចំពោះបដិវត្តន៍ ការងារសុខុមាលភាពសង្គមនិងជីវភាព សម្ភារៈ ស្មារតីរបស់ប្រជាជន ត្រូវបានយកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តគ្រប់សព្វទាន់ពេល។
ដើម្បីសម្រេចបានខ្ពស់បំផុតទិសដៅ ភាគកម្រិតអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ឆ្នាំ២០២៤ សមមិត្ត យឿងតឹងហៀង បានស្នើដល់នាយក មន្ទីរ ប្រធានស្ថាប័ន គណៈ ផ្នែកក្រុង ប្រធានគណៈកម្មាធិការប្រជាជនខណ្ឌ ស្រុកតាមមុខងារ ភារកិច្ចដែលបានប្រគល់ឱ្យត្រូវផ្តុំកម្លាំង ប្តូរផ្តាច់អនុវត្តមានប្រសិទ្ធភាពរាល់ភារកិច្ចដែលបានប្រគល់ឱ្យ។ ក្នុងនោះ មន្ទីរផែនការនិងវិនិយោគ ដឹកនាំ សហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ បន្តពិនិត្យដោះស្រាយរាល់បញ្ហាជាប់ជំពាក់លើគម្រោងផ្សេងៗ ពិសេសគឺចំពោះគម្រោងដែលមានដើមទុនធំ ប្តូរផ្តាច់ដើម្បីជំរុញ រំសាយថវិកាផែនការឆ្នាំ២០២៤ សម្រេចចាប់ពី ៩៥% ឡើងទៅ។ ដូច្នេះ គណៈកម្មាធិការប្រជាជនខណ្ឌ ស្រុក បង្កើនកិច្ចសហការជាមួយវិនិយោគិននានា ប្តូរផ្តាច់អនុវត្តប្រាក់សំណង ឧបត្ថម្ភការតាំងទីលំនៅឋានជាថ្មី ចំពោះករណីដែលរងផលប៉ះពាល់ដោយសារគម្រោងដើម្បីប្រគល់ធារដីឱ្យទៅអ្នកម៉ៅការដំណើរការសាងសង់។ រាល់មន្ទីរ ផ្នែកដែលពាក់ព័ន្ធបង្កើនពិន័យ ច្បាប់បញ្ញត្តិក្នុងវិស័យហិរញ្ញវត្ថុ ថវិការដ្ឋ; ប្តូរផ្តាច់ផ្សព្វផ្សាយផ្លាស់ប្តូរឌីជីថល វិក្កយបត្រអេឡិកត្រូនិកនិងលើកកម្ពស់សុពលភាព ប្រសិទ្ធភាពគ្រប់គ្រងចំណូលចំណាយថវិការដ្ឋ៕
មីថាញ់- លីសៀ