02/09/2024 - 09:14

ត្រៀម​លក្ខណៈ​សម្រាប់​ពិធី​បុណ្យ​អក​អំបុក​និង​ប្រ​ណាំង​ទូក-ង ខេត្ត​សុក​ត្រាំង ឆ្នាំ​២០២៤

ខេត្ត​សុក​ត្រាំង នឹង​ប្រា​រព្ធ​ពិធី​បុណ្យ​អក​អំ​បុក - ប្រ​ណាំង​ទូក-ង តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង លើក​ទី​៦ ទន្ទឹម​នឹង​ការ​ចាប់​ផ្ដើម​សប្ដាហ៍​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង លើក​ទី​១។ នេះ​ជា​ព្រឹត្តិ​ការណ៍​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ទ្រង់​ទ្រាយ​ធំ រំពឹង​ថា នឹង​នាំ​មក​នូវ​ការ​ទស្សនា​កម្សាន្ត​យ៉ាង ពិសេស​សម្រាប់​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស។

ឈុត​របាំ​សម្ដែង​ក្នុង​ពិធី​បុណ្យ​អក​អំបុក។

លោក​ត្រឹង​មិញ​លី នា​យក​មន្ទីរ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​ខេត្ត សុក​ត្រាំង ឱ្យ​ដឹង៖ ប្រ​ធាន​បទ​នៃ​ព្រឹត្តិ​ការណ៍ ឆ្នាំ​នេះ​គឺ “អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌ បណ្ដា​ជន​ជាតិ សមា​ហរណ​កម្ម​និង​អភិវឌ្ឍន៍”។  ព្រឹត្តិ​ការណ៍​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ទី​តាំង​សំ​ខាន់ៗ ​ជា​ច្រើន​ក្នុង​ក្រុង​មាន​ដូច​ជា​ទី​លាន​បាច់​ដាំង ដង​ព្រែក Maspéro និង​មណ្ឌល​វប្ប​ធម៌​ហោ​នឿក​ង៉ក ជា​មួយ​នឹង​ថវិកា​ត្រៀម​រៀប​ចំ​សរុប​ជាង​១៧ ពាន់​លាន​ដុង ដែល​ភាគ​ច្រើន​បាន​មក​ពី​ប្រ​ភព​សង្គ​មូប​នីយ​កម្ម។ ចំណុច​សំ​ខាន់​នៃ​បុណ្យ​អក​អំបុក​ឆ្នាំ​នេះ គឺ​ពិធី​ប្រ​ណាំង​ទូក-ង តាម​ការ​គ្រោង​ទុក​នឹង​មាន​ទូក-ង​បុរស នារី​ចូល​រួម​ពី​៥៥​ដល់ ៦០ទូក។ ក្រៅ​ពី​នោះ នៅ​មាន​ពិធី​សំ​ពះ​ព្រះ​ខែ បណ្ដែត​ប្រ​ទីប​និង​សម្ដែង​បង្ហាញ​ទូក​គែ​ហ៊ៅ។ សកម្ម​ភាព​ទាំង​នេះ មិន​ត្រឹម​តែ​លើក​តម្កើង​លក្ខណៈ​វប្ប​ធម៌​ដ៏​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ នៅ​ថែម​ទាំង​ញុាំង​ឱ្យ​បរិយា​កាស​បុណ្យ​កាន់​តែ​មាន​ភាព​ពុះ​ពោរ​និង​ទាក់​ទាញ​ទៀត​ផង។

​ ប្រ​ណាំង​ទូក-ង គឺ​សកម្ម​ភាព​លេច​ធ្លោ​ក្នុង​ពិធី​បុណ្យ​អក​អំ​បុក។

ទន្ទឹម​នឹង​នោះ សប្ដាហ៍​វប្បធម៌ កីឡា​និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង នឹង​នាំ​មក​នូវ​ព្រឹត្តិ​ការណ៍​ចម្រុះ​ជា​ច្រើន ដូច​ជា​ផ្សារ​ណាត់​ជំ​រុញ​ពាណិជ្ជ​កម្ម​ផលិត​ផល OCOP ពិ​ព័រណ៍​អា​ហារ​មេគង្គ លើក​ទី​១ និង​ការ​សម្ដែង​សិល្បៈ​ពន្លឺ។ ជា​ពិ​សេស ព្រឹត្តិ​ការណ៍​នេះ​នឹង​បង្កើត​កំ​ណត់​ត្រា​ហ្គី​ណេស​វៀត​ណាម ជា​មួយ​នឹង​ការ​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ដ៏​ធំ​បំ​ផុត ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

លោក​ង្វៀង​វ៉ាន់​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង បាន​ចង្អុល​ការ​ដល់​មន្ទីរ គណៈ ផ្នែក​ពាក់​ព័ន្ធ គប្បី​បំ​ពេញ​ឱ្យ​រួច​រាល់​ការ​ងារ​ត្រៀម​បម្រុង ដើម្បី​ធានា​ព្រឹត្តិ​ការណ៍​ប្រា​រព្ធ​ឡើង​ប្រ​កប​ដោយ​ជោគ​ជ័យ និង​បន្សល់​ទុក​នូវ​ចំ​ណាប់​អា​រម្មណ៍​ដ៏​ជ្រាល​ជ្រៅ​ក្នុង​ដួង​ចិត្ត​ភ្ញៀវ​ទេស​ចរ។  ព្រឹត្ត​ការណ៍​នេះ មិន​ត្រឹម​តែ​ជា​ឱកាសដើម្បី​លើក​តម្កើង​វប្ប​ធម៌​ប្រ​វេណី​ប៉ុណ្ណោះ​ទេ នៅ​ថែម​ទាំង​ជា​ឱកាស​ដើម្បី​ជំ​រុញ​ទេស​ចរណ៍​និង​ផ្សព្វ​ផ្សាយ​រូប​ភាព​នៃ​ខេត្ត​សុក​ត្រាំង​ទៅ​កាន់​មិត្ត​ភក្ដិ​អន្តរ​ជាតិ​ទៀត​ផង៕

               យោង៖ Baocongluan - ថាច់​ធី

ចែករំលែកអត្ថបទ