02/09/2024 - 09:14

រួម​ចំ​ណែក​ធានា​ជីវ​ភាព​សុខ​សាន្ត​ជូន​ប្រ​ជា​ជន

ប៉ុន្មាន​ឆ្នាំ​កន្លង កង​កម្លាំង​បច្ចេក​ទេស​ព្រហ្ម​ទណ្ឌ​នគរ​បាល​ខេត្ត​បាក​លីវ រួម​ចំ​ណែក​បំ​បែក​រឿង​ក្តី​ជា​ច្រើន​ដោយ​ជោគ​ជ័យ​ បម្រើ​ដល់​ការ​តស៊ូ បង្ការ​បង្ក្រាប​បទ​ល្មើស រក្សា​សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​ខេត្ត។

 ​​ កម្មា​ភិបាល យុទ្ធ​ជន​កង​កម្លាំង​បច្ចេក​ទេស​ព្រហ្ម​ទណ្ឌ ដោះ​ដូរ​យោ​បល់
​ស្រាវ​ជ្រាវ​លើ​សំ​ណុំ​រឿង។

តាម​ប្រ​សាសន៍​វរសេ​នីយ៍​ឯក​បម្រុង ភុង​ឌាំង​មិញ អនុ​ប្រ​ធាន​កា​រិយា​ល័យ​បច្ចេក​ទេស​ព្រហ្ម​ទណ្ឌ នគរ​បាល​ខេត្ត​បាក​លីវ រៀង​រាល់​ឆ្នាំ កង​កម្លាំង​បច្ចេក​ទេស​ព្រហ្ម​ទណ្ឌ ទូ​ទាំង​ខេត្ត ដំ​ណើរ​ការ​ពិនិត្យ​អង្កេត​កន្លែង​កើត​ហេតុ​រាប់​រយ​ករណី សំ​ណុំ​រឿង​ដែល​មាន​លក្ខណៈ និង​កម្រិត​ធ្ងន់​ស្រាល​ខុស​គ្នា ដូច៖ សម្លាប់​មនុស្ស​ប្លន់​ទ្រព្យ​សម្បត្តិ មាន​ចេត​នា​បង្ក​របួស​ស្នាម រំ​លោភ​ផ្លូវ​ភេទ សេព​គ្រឿង​ញៀន៘ នេះ​គឺ​ជា​ការ​ងារ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ហ្មត់​ចត់ ប្រ​យ័ត្ន​ប្រ​យែង ប្រ​មូល​គ្រប់​ជ្រុង​ជ្រោយ​ស្លាក​ស្នាម​នៃ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ វត្ថុ​តាង​ធ្វើ​ជា​មូល​ដ្ឋាន វិទ្យា​សាស្រ្ត ដើម្បី​ធ្វើ​ការ​សន្និ​ដ្ឋាន វាយ​តម្លៃ​អំ​ពី​លក្ខណៈ​នៃ​សំ​ណុំ​រឿង; សបញ្ជាក់​មាន​ឬ​មិន​មាន​តម្រុយ​នៃ​បទ​ល្មើស រួច​ប្រ​ញាប់​ធ្វើ​សំ​ណុំ​លិខិត​មាន​ប្រ​សិទ្ធ​ភាព ទាន់​ពេល​សម្រាប់​ការ​សើុប​អង្កេត ប្តឹង​និង​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់។

 ​​  កម្មា​ភិបាល យុទ្ធ​ជន​កង​កម្លាំង​បច្ចេក​ទេស​ព្រហ្ម​ទណ្ឌ ពិនិត្យ​វាយ​តម្លៃ​កោ​សល្យ​វិច័យ​វេជ្ជ​សាស្រ្ត។

តួយ៉ាង​ដូច​ករណី​សម្លាប់​មនុស្ស​ប្លន់​ទ្រព្យសម្បត្តិ​ដែល​កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​ទី១៨ ខែ​មក​រា ឆ្នាំ​២០២៣ ប្រ​ជា​ជន​រស់​នៅ​តំ​បន់​ទំ​នប់​សមុទ្រ​ហ្គ​កាក - កៃ​គុង ស្រុក​ដុង​ហាយ ប្រ​ទះ​ឃើញ​សាក​សព​បុរស​ម្នាក់​ក្បែរ​ផ្លូវ​ថ្នល់។ ទទួល​បាន​ដំណឹង​ភ្លាម កង​កម្លាំង​បចេ្ចក​ទេស​ព្រហ្ម​ទណ្ឌ ប្រ​ញាប់​មាន​មុខ ធ្វើ​ការ​ពិនិត្យ​អង្កេត​កន្លែង​កើត​ហេតុ ធ្វើ​កោ​សល្យ​វិច័យ​វេជ្ជ​សាស្រ្ត​និង​សហ​ការ​ជា​មួយ​អង្គ​ភាព​វិជ្ជា​ជីវៈ ប្រ​មូល​ភ័ស្តុ​តាង​ដែល​ពាក់​ព័ន្ធ។ វរសេនីយ៍​ទោ ង្វៀង​យ្វី​ឡុង ប្រ​ធាន​កា​រិយា​ល័យ​បច្ចេក​ទេស​ព្រហ្ម​ទណ្ឌ នគរ​បាល​ខេត្ត​បាក​លីវ ឱ្យ​ដឹង៖ “កង​ជួរ​អ្នក​ធ្វើ​កោ​សល្យ​វិច័យ អ្នក​បច្ចេក​ទេស សហ​ការ​ជា​មួយ​នឹង​ផ្នែក​សើុប​ការណ៍​ព្រហ្ម​ទណ្ឌ​ដើម្បី​យក​រូប​ភាព​ពី​កា​មេ​រ៉ា ឆ្លង​តាម​រយៈ​នោះ​ក៏​កំ​ណត់​ច្បាស់​មុខ​សញ្ញា​បង្ក​ហេតុ កំ​ណត់​បាន​លក្ខណៈ​ភិន​ភាគ​មួយ​ចំ​នួន ដូច​ជា​សម្លៀក​បំ​ពាក់​ឧបករណ៍​ដែល​មុខ​សញ្ញា​យក​តាម​ខ្លួន៘ នេះ​គឺ​ជា​ភ័ស្តុ​តាង លក្ខណៈ​ភិន​ភាគ​ដ៏​សំ​ខាន់​ជួយ​កង​កម្លាំង​សើុប​អង្កេត​ប្រ​ញាប់​កំ​ណត់​ច្បាស់ និង​ធ្វើ​ការ​ឃាត់​ខ្លួន​ឃាត​ករ ក្រោយ​ពី​រយៈ​ពេល​បង្ក​ហេតុ​៣០​ម៉ោង​ប៉ុណ្ណោះ”។

 ​​  កម្មា​ភិបាល យុទ្ធ​ជន​កង​កម្លាំង​បច្ចេក​ទេស​ព្រហ្ម​ទណ្ឌ ពិនិត្យ​វាយ​តម្លៃ​លើ​ស្នាម​ក្រ​យៅ​ដៃ។

នគរ​បាល​ខេត្ត​បាក​លីវ បាន​ផ្តុំ​កម្លាំង​ពង្រឹង​សមត្ថ​ភាព​ភារ​កិច្ច សិទ្ធិ​អំ​ណាច ទម្រង់ រៀប​ចំ​ក្បាល​ម៉ា​ស៊ីន និង​កង​ជួរ​កម្មា​ភិបាល​បច្ចេក​ទេស ព្រហ្ម​ទណ្ឌ​គ្រប់​លំ​ដាប់​ថ្នាក់ សំ​ដៅ​លើក​កម្ពស់​គុណ​ភាព ប្រ​សិទ្ធ​ភាព​ការ​ងារ​មុខ​ជំ​នាញ។ ក្នុង​នោះ ផ្តុំ​កម្លាំង​បំ​ប៉ន ហ្វឹក​ហ្វឺន​ដល់​កង​កម្លាំង​បច្ចេក​ទេស​ព្រហ្ម​ទណ្ឌ​ថ្នាក់​ស្រុក ដើម្បី​អនុវត្ត​ល្អ​ការ​ងារ​ធ្វើ​កោ​សល្យ​វិច័យ​កន្លែង​កើត​ហេតុ ធា​នា​ឆ្លើយ​តប​១០០%​ករណី​ដែល​ថ្នាក់​ស្រុក​ទទួល​ដោះ​ស្រាយ។ ទន្ទឹម​នឹង​នោះ វិនិយោគ​បំ​ពាក់​មធ្យោ​បាយ​ទំ​នើបៗ ដំ​ណោះ​ស្រាយ​បច្ចេក​វិទ្យា​ប្រ​កប​ដោយ​លក្ខណៈ​ជា​ប្រ​ព័ន្ធ​ព្រមៗ​គ្នា​បម្រើ​ការ​ងារ​មាន​ប្រ​សិទ្ធ​ភាព​ជា​យូរ​អង្វែង ឆ្លើយ​តប​ទាន់​ពេល​តាម​សំ​ណូម​ពរ​ទំ​នើប​កម្ម​ការ​ងារ​មុខ​ជំ​នាញ សំ​ដៅ​បម្រើ​ការ​ងារ​មាន​ប្រ​សិទ្ធ​ភាព។

វរសេនីយ៍​ឯក​បម្រុង ភុង​ឌាំង​មិញ គូស​បញ្ជាក់៖  “ជា​មួយ​នឹង​ស្នា​ដៃ​សម្រេច​បាន​ក្នុង​១០​ឆ្នាំ​បន្ត​បន្ទាប់ កា​រិយា​ល័យ​បច្ចេក​ទេស​ព្រហ្ម​ទណ្ឌ តែង​ទទួល​បាន​កិត្តិ​នាម​ជា​អង្គ​ភាព​ប្តេជ្ញា​ឈ្នះ។ ការ​រួម​ចំណែក​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្មា​ភិបាល​យុទ្ធ​ជន​កង​កម្លាំង​បច្ចេក​ទេស​ព្រហ្ម​ទណ្ឌ នគរ​បាល​ខេត្ត​បាក​លីវ ត្រូវ​បាន​គ្រប់​ថ្នាក់ គ្រប់​ផ្នែក​វាយ​តម្លៃ​ខ្ពស់ រួម​ចំ​ណែក​ដ៏​សំ​ខាន់​ក្នុង​ការ​តស៊ូ បង្ការ​បង្ក្រាប​បទ​ល្មើស រក្សា​សណ្តាប់​ធ្នាប់ សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​ខេត្ត ធានា​ជីវ​ភាព​សុខ​សាន្តជូន​ប្រ​ជា​ជន”៕           

           យ្វី​អាញ-លី​សៀ

ចែករំលែកអត្ថបទ