ខេត្តសុកត្រាំង កំពុងអនុវត្តយ៉ាងសកម្មនូវគម្រោងផលិតកសិកម្មសរីរាង្គ សំដៅលើកទឹកចិត្តកសិករអនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនទៅក្នុងការផលិត ដើម្បីបង្កើតផលិតផលកសិកម្មស្អាត សុវត្ថិភាពសម្រាប់សុខភាព និងធានាអភិវឌ្ឍន៍កសិកម្មប្រកបដោយចីរភាព។
ទម្រង់ផិតស្រូវសរីរាង្គនៅស្រុកវិញចូវ។
គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង បានអនុម័តគម្រោងផលិតកសិកម្មសរីរាង្គនៅខេត្តសុកត្រាំង ដំណាក់កាល ២០២២-២០២៥ តម្រង់ទិសដល់ឆ្នាំ ២០៣០ ដោយថវិកា សរុបជាង ៦៧.៦ ពាន់លានដុង។ គម្រោងនេះ កំណត់ទិសដៅដល់ឆ្នាំ ២០៣០ ផ្ទៃដីផលិតកសិកម្មសរីរាង្គក្នុងខេត្តនឹងកើនជាង ៤០០ ហិកតា; ក្នុងនោះ ផ្ទៃដីផលិតកសិកម្មសរីរាង្គដែលបានបញ្ជាក់សរីរាង្គមានប្រមាណ ៣៧០ ហិកតា។ តម្លៃផលិតផលក្នុង ១ ហិកតាដីកសិកម្មសរីរាង្គដែលមានការបញ្ជាក់ខ្ពស់ជាង ១,៥- ១,៨ ដងបើប្រៀបនឹងផលិតកម្មមិនមែនសរីរាង្គ។ មកទល់នឹងពេលនេះ ខេត្តសុកត្រាំង បានកសាងដំណើរការផលិតកម្មសរីរាង្គសម្រាប់ទម្រង់ចំនួន ៣២ ក្នុងនោះដំណើរការផលិតសម្រាប់ទម្រង់ឈើហូបផ្លែចំនួន ១៤; ទម្រង់ផលិតស្រូវចំនួន៥; ទម្រង់ដាំដំណាំចំនួន៥; ទម្រង់ចិញ្ចឹមសត្វចំនួន៦; និងទម្រង់ចញ្ចឹមជលផលចំនួន២។ គម្រោងនេះជួយផ្គត់ផ្គង់សម្ភារៈ ៥០% រួមមាន៖ ជីសរីរាង្គ ថ្នាំជីវសាស្ត្រគ្រាប់ពូជស្រូវ។ល។
ផលិតពូជស្រូវ ST25 តាមទិសដៅសរីរាង្គរបស់សហករណ៍ហ៊ឹងឡើយ។
យោងតាមប្រសាសន៍លោក ផាមវ៉ាន់ដី ប្រធានក្រុមសហការស្រូវដុងដី ឃុំថាញ់ថើយអាន ស្រុកត្រឹងដេ ក្នុងវស្សន្តរដូវឆ្នាំ ២០២៣ - ២០២៤ ក្រុមសហការស្រូវដុងដី ចូលរួមផលិតពូជស្រូវ ST25 តាមទិសដៅសរីរាង្គ។ តាមនោះ សមាជិកទាំងឡាយក្នុងក្រុមសហការបានឧបត្ថម្ភ ៥០% ពូជស្រូវ ជីសរីរាង្គ ថ្នាំកម្ចាត់សត្វល្អិតជីវសាស្រ្ត បានផ្ទេរកញ្ចប់បច្ចេកទេសកសិកម្ម និងអនុវត្តដំណើរការផលិតស្រូវប្រកបដោយសុវត្ថិភាព ដើម្បីបង្កើនតម្លៃផលិតផល។ លោកដី បានមានប្រសាសន៍៖ “អាស្រ័យផលិតស្រូវតាមទិសដៅសរីរាង្គ ទើបកាត់បន្ថយបានជីគីមី ថ្នាំការពាររុក្ខជាតិ ជួយឱ្យដើមស្រូវលូតលាស់ពូកែ ហើយកម្រិតនៃការវាយប្រហារពីសត្វល្អិតក៏បានកាត់បន្ថយបើប្រៀបនឹងពីមុន។ ទិន្នផលជាមធ្យមសម្រេចពី ៦ - ៦,៥ តោន/ហិកតា។ ពិសេស ការផលិតស្រូវសរីរាង្គ ១ ហិកតា ជួយកសិករប្រិតសំចៃប្រាក់ចំណាយលើការវិនិយោគប្រមាណ ៥ លានដុង បើធៀបនឹងផលិតកម្មស្រូវប្រពៃណី”។
លោក ង្វៀងវ៉ាន់អ៊ុក នាយកសហករណ៍កសិកម្ម ស្រុកថាញ់ទ្រី បានឱ្យដឹង៖ “សហករណ៍ផលិតស្រូវគុណភាពខ្ពស់ដូចជា៖ RVT, ST20, ST24, ST25... លើផ្ទៃដីជាង ៩៧ ហិកតា តាមទិសដៅសរីរាង្គ។ បច្ចុប្បន្ន ផលិតផលស្រូវសរីរាង្គរបស់សហករណ៍ត្រូវបានក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសមាជិកមួយ LT ហុងតឹង និងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតអាហរ័ណនីហរ័ណ ដាយយ៉ឿងសាញ ទទួលទិញ។ ផលិតផលស្រូវរបស់សហករណ៍មិនប្រើប្រាស់សារធាតុគីមី មិនប៉ះពាល់ដល់សុខភាពអ្នកដាំដុះ ហើយប្រាក់ចំណេញលំនឹង ប្រមាណ ២-៣ លានដុង/កុង“៕
យ្វីអាញ - ប្រែសម្រួល៖ វ៉ាន់តឹន