គណៈបញ្ជាការយោធាឃុំភឿងថាញ់ ស្រុកកាងឡុង ខេត្តត្រាវិញ អនុវត្តល្អនូវចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះ។ គណៈបញ្ជាការយោធាឃុំភឿងថាញ់ បានបញ្ជាការដ្ឋានយោភូមិភាគ៩ ជូនកិត្តិនាមអង្គភាពប្រឡងប្រណាំងប្តេជ្ញាឈ្នះ ៣ឆ្នាំបន្តបន្ទាប់ (២០២១- ២០២៣) ។
គណៈបញ្ជាការយោធាឃុំភឿងថាញ់ កំពុងហ្វឹកហ្វឺនដល់កង
ប្រជាស្វ័យត្រាណត្រៀមប្រយុទ្ធ។
លោកង្វៀងថាញ់ជុង មេបញ្ជាការនៃគណៈបញ្ជាការយោធាឃុំភឿងថាញ់ ឱ្យដឹង៖ “គណៈបញ្ជាការយោធាឃុំ តែងធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ ចង្អុលការអនុវត្តសម្រេចទាំងស្រុងភារកិច្ចយោធានិងការពារប្រទេសនៅមូលដ្ឋាន ជាកម្លាំងស្នូលក្នុងការរៀបចំអនុវត្តភារកិច្ចកសាងភូមិ ឃុំរឹងមាំខាងសន្តិសុខការពារប្រទេស អនុវត្តភារកិច្ចគ្រប់គ្រង ហ្វឹកហ្វឺន កសាងកងកម្លាំងប្រជាស្វ័យត្រាណ កងកម្លាំងកំណែនបម្រុងអប់រំការពារប្រទេស សហការជាមួយកងកម្លាំងសមត្ថកិច្ចនានា រក្សាស្ថិរភាព នយោបាយនៅមូលដ្ឋាន។ ហេតុដូច្នេះ ជារៀងរាល់ឆ្នាំ ការងារហ្វឹកហ្វឺនត្រៀមប្រយុទ្ធការងារជម្រើសកងទ័ព អនុវត្តគោលនយោបាយសមរភូមិក្រោយកងយោធា។ល។ របស់អង្គភាពតែងអនុវត្តសម្រេចនិងសម្រេចលើស បើប្រៀបនឹងផែនការដាក់ចេញ”។
លោកសើុងសារ៉ែត ប្រធានកងយោធាភូមិចុងខ្សាច់ ឱ្យដឹង៖ “អនុវត្តចលនាប្រឡងប្រណាំង ប្តេជ្ញាឈ្នះខ្លួនយើងត្រូវធ្វើជាគំរូ។ ជារៀងរាល់ឆ្នាំ ខ្ញុំតែងធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គ្រប់លំដាប់ថ្នាក់ សាខាបក្សភូមិដឹកនាំ ចង្អុលការនិងរៀបចំអនុវត្តភារកិច្ចយោធា និងការពារប្រទេសនៅមូលដ្ឋាន ព្រមទាំងគ្រប់គ្រង បញ្ជាការផ្ទាល់និងរក្សាកម្លាំងកងសេនាជននៅនឹងកន្លែងរបស់ភូមិ។ កម្លាំងកងប្រជាស្វ័យត្រាណ នៅទាំងជួយប្រជាជនបង្ការទប់ស្កាត់គ្រោះធម្មជាតិ កសាងជនបទថ្មី ចលនាពលរដ្ឋស្ថិតក្នុងកម្រិតអាយុទៅពិនិត្យសុខភាពកាតព្វកិច្ចយោធា ចូលរួមហ្វឹកហ្វឺនកងសេនាជននៅភូមិភាគសម្រេចតាមផែនការដាក់ចេញ”។
គណៈបញ្ជាការយោធាឃុំភឿងថាញ់ បន្តបញ្ជ្រាបស៊ីជម្រៅនូវបទបញ្ជាសេចក្តីសម្រេចចិត្តរបស់បក្ស អំពីការផ្លាស់ថ្មីការងារប្រឡងប្រណាំងប្តេជ្ញាឈ្នះ។ បង្កើនការរៀបចំរៀនសូត្រអប់រំនយោបាយ សតិអារម្មណ៍ដល់កងកម្លាំងគណៈបញ្ជាការយោធាឃុំ ធានាកម្មាភិបាល យុទ្ធជនទាំង ១០០% មានគោលជំហរនយោបាយរឹងមាំ ដាច់ខាតស្មោះត្រង់ចំពោះបក្ស មាតុភូមិ ប្រជាជន ត្រៀមទទួលនិងអនុវត្តសម្រេចឆ្នើមរាល់ភារកិច្ចដែលបានប្រគល់ឱ្យ។ អនុវត្តល្អការងារហ្វឹកហ្វឺន ម្ចាស់ការធ្វើសេនាធិការជូនគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចភូមិភាគ ដឹកនាំ ចង្អុលការនិងរៀបចំអនុវត្តសម្រេចទាំងស្រុងភារកិច្ចយោធានិងការពារប្រទេសនៅមូលដ្ឋាន ចូលរួមកសាងជនបទថ្មី ជំរុញការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ៕
សើុងម៉ាល័យ-មុនី