មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

06/08/2024 - 10:22

ភាព​ប្ដូរ​ផ្លាស់​នៃ​តំ​បន់​ជន​បទ​ថ្មី​ភឿក​ហ៊ឹង​

រយៈ​ពេល​កន្លង​ ការ​កសាង​ជន​បទ​ថ្មី​លើ​ភូមិ​សាស្ត្រ​ឃុំ​ភឿក​ហ៊ឹង​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ឃុំ​ មាន​ភាព​ប្ដូរ​ផ្លាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ជីវ​ភាព​សម្ភារៈ ស្មារ​តី​របស់​ប្រ​ជា​ជន​កាន់​តែរីក​ចម្រើន​ សុខ​ដុម​រមនា​និង​សុភ​មង្គល។​

គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ អនុវត្ត​លក្ខឋាន​បរិស្ថាន​
ក្នុង​ការ​កសាង​ជន​បទ​ថ្មី​។​

ដោយ​កំ​ណត់​ច្បាស់​កម្ម​វិធី​ទិស​ដៅ​ជាតិ​ កសាង​ជន​បទ​ថ្មី​គឺសំ​ដៅ​បម្រើ​ផល​ប្រ​យោជន៍​របស់​ប្រ​ជា​ជន​ឃុំ​ភឿក​ហ៊ឹង​ ឆ្លៀត​យក​អស់​ពី​លទ្ធ​ភាព​នូវ​រាល់​ប្រ​ភព​ទុន​ដើម្បី​វិនិ​យោគ ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ ទន្ទឹម​នឹង​នោះ​ កៀរ​គរ​កម្លាំង​ផ្ទៃ​ក្នុង​ដើម្បី​អនុវត្ត​សមិទ្ធ​ផល​ផ្សេង​ៗ​ពី​កម្ម​វិធី​ ពិសេស​រំដោះ​ផ្ទៃ​ដី​បម្រើ​ការ​កសាង​ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​; បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​ បង្កើន​ប្រាក់​ចំ​ណូល​ដល់​ប្រ​ជា​ជន​; ធានា​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​៘ អា​ស្រ័យ​អនុវត្ត​ល្អ​ការ​ផ្សព្វ​ផ្សាយ​ ប្រ​ជា​ជន​បាន​យល់​ច្បាស់​ការ​កសាង​ជន​បទ​ថ្មី​គឺដើម្បី​ជីវ​ភាព​របស់​ពួក​គាត់​ ម្ល៉ោះ​ហើយ​ ប្រ​ជា​ជន​ឯក​ភាព​និង​អស់​ពី​ចិត្ត​ចូល​រួម​គាំ​ទ្រ។​

ពូគឹម​យ៉ូយ ប្រ​ជា​ជន​នៅ​ភូមិ​ចម​ជូយ ឱ្យ​ដឹង៖ “ឧត្តម​ភាព​របស់​ភូមិ​គឺផលិត​ស្រូវ​ កន្លង​ហើយ​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​ចលនា​ប្រ​ជា​ជន​នៅ​ទីនេះ​ បរិច្ចាគ​ដី​ធ្វើ​ធារា​សាស្ត្រ​វាល​ស្រែ​សម្រាប់​បម្រើ​ផលិត​កម្ម​កសិកម្ម​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ដល់​ប្រ​ជា​ជន​និង​កសាង​ជន​បទ​ថ្មី។​ ឆ្លង​តាម​រយៈ​នៃ​ការ​ចលនា​ គ្រួ​សារ​ខ្ញុំ​បាន​បរិច្ចាគ​ដី​២.០០០​ម៉ែត្រ​កា​រ៉េ​ កសាង​ធារា​សាស្ត្រ​វាល​ស្រែ។​ បច្ចុប្បន្ន​ ធារា​សាស្ត្រ​វាល​ស្រែ​របស់​ភូមិ​បាន​ល្អ​ប្រ​សើរ​ សម្រួល​ទឹក​តាម​បំ​ណង​ ទិន្ន​ផល​ស្រូវ​សម្រេច​មធ្យម​ភាគ​ពី​ ៥,៦ - ៦ តោន​/ហិក​តា​ កើន​ប្រ​មាណ​ពី​ ២ - ២,៥ តោន​/ហិក​តា​ បើ​ប្រៀប​ធៀប​នឹង​កាល​ពី​មិន​ទាន់​កសាង​ធារា​សាស្ត្រ​វាល​ស្រែ”។​

លោក​ស្រី​ត្រឹង​ធីជី ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភឿក​ហ៊ឹង​ ឱ្យ​ដឹង​៖ “ដើម្បី​កសាង​ជោគ​ជ័យ​ឃុំ​ជន​បទ​ថ្មី​ ឃុំ​បាន​ធ្វើ​ការ​ប្រ​ជុំ​វាយ​តម្លៃ​ត្រូវ​សភា​ព​ការណ៍​ពី​មូល​ហេតុ​អន់​ថយ​ផ្សេង​ៗ​; បង្កើន​សាម​គ្គី​ភាព​ ឯក​ភាព​ គោលការណ៍​អនុវត្ត​នូវ​ភារ​កិច្ច​ជា​ចាំ​បាច់​នៅ​ភូមិ​ភាគ។​ ជា​មួយ​គោល​លំ​នាំ ពិនិត្យ​ជាក់​ស្ដែង​ បែង​ចែក​នូវ​លក្ខ​ឋាន​ណា​ដែល​មិន​ទាន់​បាន​សម្រេច​ដើម្បី​ផ្តុំ​កម្លាំង​អនុវត្ត​។​ ក្រៅ​ពី​នេះ​ ការ​ផ្សព្វ​ផ្សាយ​កសាង​ជន​បទ​ថ្មី​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​និង​គួប​ផ្សំ​ក្នុង​ពេល​ប្រ​ជុំ​សាខា​បក្ស​ម្តង​ៗ​ ឬ​ក៏​ក្នុង​ពេល​ប្រ​ជុំ​របស់​សមាគម​ អង្គ​ការ​មហា​ជន​និង​ក្រុម​ប្រ​ជា​ជន​ដែល​មាន​ខ្លឹម​សារ​ ដូច​ជា ឃោ​សនា​ ផ្សព្វ​ផ្សាយ​រាល់​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​អំ​ពី​កសាង​ជន​បទ​ថ្មី​ ឬ​ក៏​លិខិត​បទ​ដ្ឋាន​ដែល​បាន​ចែង​អំ​ពី​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ រាល់​ភាគ​កម្រិត​កសាង​ភូមិ​ គ្រួ​សារ​ជន​បទ​ថ្មី​ និង​លិខិត​បទ​ដ្ឋាន​ផ្សេង​ៗ​ដែល​ពាក់​ព័ន្ធ​ដល់​កសាង​ជន​បទ​ថ្មី​ បង្ក​ការ​ឯក​ភាព​ខ្ពស់​ក្នុង​ផ្ទៃ​ក្នុង​ស្ថា​ប័ន​និង​ប្រ​ជា​ជន។​ បច្ចុប្បន្ន​ ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ និង​ខិត​ខំ​កសាង​សម្រេច​បទ​ដ្ឋាន​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​នៅ​ចុង​ឆ្នាំ​២០២៤”។​

ផ្តើម​ពី​ភាព​ជាក់​ស្តែង​នៃ​ការ​កសាង​ជន​បទ​ថ្មី​ ឃុំ​ភឿក​ហ៊ឹង​ពង្រីក​បាន​កម្លាំង​ផ្ទៃ​ក្នុង​ ទាញ​យក​ផល​រាល់​សក្តានុភាព​ ឧត្តម​ភាព​របស់​ភូមិ​ភាគ​ កសិករ​ជំ​រុញ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​ ប្រ​ពលវប្ប​កម្ម​ បង្កើន​រដូវ​អភិវឌ្ឍ​សត្វ​ចិញ្ចឹម​គ្រប់​ជ្រុង​ជ្រោយ​ រាល់​ទម្រង់​សេដ្ឋ​កិច្ច​គ្រួ​សារ​ពង្រីក​មាន​ប្រ​សិទ្ធ​ភាព​ ដូច​៖ ចម្ការ​ - ស្រះ​ - ក្រោល​ចិញ្ចឹម​សត្វ​ ទម្រង់​ជំ​នាញ​ ដាំ​ដំ​ណាំ​រួម​ផ្សំ​ ទម្រង់​ធ្វើ​ស្រែ​២​រដូវ​ - ដំ​ណាំ​១​រដូវ​ ទម្រង់​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ និង​ទម្រង់​ចិញ្ចឹម​ត្រី​ផ្ទក់​ជា​ដើម​មា​នប្រ​សិទ្ធ​ភាព៕​

                           សើុង​ម៉ាល័យ​- លីសៀ

ចែករំលែកអត្ថបទ