23/07/2024 - 09:22

បង្កើន​ការ​បង្ការ​ បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​

នគរ​បាល​ខេត្ត​បាក​លីវ​ បាន​ផ្សព្វ​ផ្សាយ​ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ច្បាប់​បង្ការ​បង្ក្រាប​គ្រឿង​ញៀន​; បង្កើន​ការ​ឃោស​នា​ដើម្បី​ប្រ​ជា​ជន​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ ប្រុង​ប្រ​យ័ត្ន​និង​ម្ចាស់​ការ​បង្ការ​បាប​គ្រោះ​គ្រឿង​ញៀន​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្ត្រ។​

 ​ សិក្ខា​កាម​ក្នុង​មូល​ដ្ឋាន​ផ្តាច់​ញៀន​ខេត្ត​បាក​លីវ​ ត្រូវ​បាន​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។​

 ​ សិក្ខា​កាម​ក្នុង​មូល​ដ្ឋាន​ផ្តាច់​ញៀន​ ត្រូវ​បាន​កម្មា​ភិបាល​ពេទ្យ​ពិនិត្យ​សុខ​ភាព​ជា​ប្រ​ចាំ​។​

រយៈពេល​កន្លង​ លើ​ភូមិ​សាស្ត្រ​ខេត្ត​បាក​លីវ​ កើត​មាន​ប្រ​ភេទ​គ្រឿង​ញៀន​ និង​សារ​ធាតុ​គ្រឿង​ញៀន​ថ្មី​មួយ​ចំ​នួន​ “លាក់​ខ្លួន​” ក្រោម​ប្រ​ភេទ​ចំ​ណី​ ដូច​៖ នំ ស្ករ​គ្រាប់​ គ្រឿង​ភេសជ្ជៈ​ បារី​អេឡិច​ត្រូនិក​ និង​ស្ថាន​ភាព​យុវ​ជន​ ប្រ​មូល​ផ្តុំ​គ្នា​នៅ​តាម​ទីតាំង​ធ្វើ​អា​ជីវ​កម្ម​ខាង​សេវា​ការ៉ា​អូ​ខេ ផ្ទះ​សំ​ណាក់​ សណ្ឋា​គារ​ច្រើន​ឡើងៗ​ ដើម្បី​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់។ល។​ ក្នុង​៦​ខែ​ដើម​ឆ្នាំ​២០២៤ នគរ​បាល​គ្រប់​លំ​ដាប់​ថ្នាក់​ ប្រ​ទះ​ឃើញ​ បោស​សម្អាត​បាន​៩១​ករណី មាន​មុខ​សញ្ញា​១៥០​នាក់ ពី​បទ​ស្តុក​ទុក​ជួញ​ដូរ​ ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់។​ រឹប​យក​កញ្ឆា​៥,៤គ.ក; សារ​ធាតុ​ Metham​phetamine ៣៧៨,៣៥​ខាំ; Heroin ០,១ខាំ; និង​ Ketamine ១៧,៥​ខាំ។​ ធ្វើ​បណ្ដឹង​៦៨​ករណី មាន​ចុង​ចោទ​ ១០១​នាក់ ពិន័យ​រដ្ឋ​បាល​៧​ករណី មាន​មុខ​សញ្ញា​១០​នាក់។ល។​ ទន្ទឹម​នឹង​នោះ​ នគរ​បាល​ទូទាំង​ខេត្ត​ បាន​ប្រ​ទះ​ឃើញ​មុខ​សញ្ញា​៤៨៥​នាក់ វិជ្ជ​មាន​នឹង​សារ​ធាតុ​ញៀន​; បញ្ជូន​សំ​ណុំ​លិខិត​ គ្រប់​គ្រង​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​១១៨​នាក់ ចលនា​ផ្តាច់​ញៀន​នៅ​តាម​គ្រួ​សារ​និង​មូល​ដ្ឋាន​ចាប់​បង្ខំ។​ ក្រៅ​ពី​ពលកម្ម​កែ​ប្រែ​ដើម្បី​ផ្តាច់​ញៀន​ សិក្ខា​កាម​ក្នុង​មូល​ដ្ឋាន​ថែម​ទាំង​បាន​ឃោស​នា​ ផ្សព្វ​ផ្សាយ​ច្បាប់​; លត់​ដំ​សុខ​ភាព​តាម​រយៈ​សកម្ម​ភាព​អប់រំ​កាយ​សម្បទា​; បាន​បណ្តុះ​បណ្តាល​វិជ្ជា​ ជីវៈ​និង​ឧបត្ថម្ភ​ការ​ងារ​ក្រោយ​ពី​ផ្តាច់​ញៀន​ បង្ការ​ស្ថាន​ភាព​ញៀន​ឡើង​វិញ។​ ប្អូន​ហូ​ហ្វាង​ P កំ​ពុង​ផ្តាច់​ញៀន​នៅ​មូល​ដ្ឋាន​ផ្តាច់​ញៀន​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង៖ “ក្នុង​ដំ​ណាក់​កាល​ផ្តាច់​ញៀន​នៅ​មូល​ដ្ឋាន​ ក្រៅ​ពី​បាន​ព្យា​បាល​ដើម្បី​កាត់​ផ្តាច់​ការ​ញៀន​ ប្អូន​ថែម​ទាំង​បាន​លោក​គ្រូ​អ្នក​គ្រូ​បង្រៀន​មុខ​របរ​ ដូច​៖ ជួស​ជុល​គ្រឿង​អគ្គិ​សនី​ចុម្ពិត​ របរ​ត្បាញ​កន្ទេល​ ត្បាញ​បន្ទោះ។ល។​ អា​ស្រ័យ​ហេតុ​នោះ​ ពេល​ប្អូន​ផ្តាច់​ញៀន​បាន​សម្រេច​ អាច​នឹង​ស្វែង​រក​បាន​ការ​ងារ​ធ្វើ​លំ​នឹង​ រួម​រស់​ក្នុង​សហ​គមន៍​ឡើង​វិញ”។​

តាម​ប្រ​សាសន៍ ​វរសេនីយ៍​ឯក​ ចូវ​ក្វឹក​ហ្វី នា​យក​រង​នគរ​បាល​ខេត្ត​បាក​លីវ​ នគរ​បាល​គ្រប់​លំ​ដាប់​ថ្នាក់​បាន​ម្ចាស់​ការ​សហ​ការ​ជា​មួយ​ផ្នែក​សមត្ថ​កិច្ច​នា​នា​និង​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ រៀប​ចំ​ការ​ផ្សព្វ​ផ្សាយ​បាន​ជាង​ ១០០​លើក​ ប្រ​ជុំ​ប្រ​ជា​ជន​ចំ​នួន​៤៣០​លើក​ ចែក​ជូន​ខិត្ត​ប័ណ្ណ​ជាង​១០.០០០​សន្លឹក​ផ្សព្វ​ផ្សាយ​ ក្រើន​រំលឹក​ពី​វិធី​ល្បិច​កល​ធ្វើ​សកម្ម​ភាព​របស់​ឧក្រិដ្ឋ​កម្ម​ និង​បាប​គ្រោះ​គ្រឿង​ញៀន​ រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​រ​បស់ប្រ​ជា​ជន​អំ​ពី​ផល​ប៉ះ​ពាល់​នៃ​គ្រឿង​ញៀន​និង​ស្មារតី​ ប្រុង​ប្រ​យ័ត្ន​ ខ្នះ​ខ្នែង​ចូល​រួម​បង្ការ​ បង្ក្រាប​គ្រឿង​ញៀន​នៅ​លើ​ភូមិ​សាស្រ្ត​មូល​ដ្ឋាន។​ ពិសេស​ នគរ​បាល​ភូមិ​ភាគ​នីមួយ​ៗ​និង​ផ្នែក​តុលា​ការ​ ផ្នែក​អប់រំ​រៀប​ចំ​បើក​ “សវនា​ការ​ឧបមា” ប្រ​ឡង​ “បង្ការ​ បង្ក្រាប​គ្រឿង​ញៀន​ជ្រៀត​ចូល​សាលា​រៀន”។​ល។​ រួម​ចំ​ណែក​ផ្ដល់​ចំ​ណេះ​ដឹង​ដល់​ប្រ​ជា​ជន​ ប្អូន​ៗ​សិស្សា​នុសិស្ស​ឱ្យ​មាន​ការ​យល់​ដឹង​គ្រប់​គ្រាន់​ លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ គោ​រព​ច្បាប់​និង​ប្រុង​ប្រ​យ័ត្ន​ ម្ចាស់​ការ​ទប់​ស្កាត់​បាប​គ្រោះ​គ្រឿង​ញៀន៕​

                                      យ្វី​អាញ- លីសៀ

ចែករំលែកអត្ថបទ