23/07/2024 - 09:22

ភាព​អ៊ូ​អរ​នៃ​ការ​រៀន​អក្សរ​ខ្មែរ​រដូវ​វិស្ស​មកាល​

រដូវ​វិស្សមកាល​ឆ្នាំ​២០២៤ ថ្នាក់​រៀន​អក្សរ​ខ្មែរ​នៅ​ភូមិ​ថើយ​ទ្រឿង​១ ឃុំ​ថើយ​ស្វឹង​ ស្រុក​កើ-ដ ក្រុង​កឹង​ធើ តែង​បើក​រៀន​ជា​ប្រ​ចាំ​ ឈប់​សម្រាក់​តែ​ថ្ងៃ​ពេញ​បូណ៌​មី និង​ថ្ងៃ​ខែ​ដាច់​ ព្រោះ​ថ្ងៃ​នេះ​ពុទ្ធ​បរិស័ទ​ទៅ​វត្ត​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន។​ ការ​រៀប​ចំ​បើក​ថ្នាក់​រៀន​នេះ​ មាន​ការ​ព្រួត​ដៃ​ពី​សំ​ណាក់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ គណៈ​កម្ម​ការ​វត្ត​សេតុត្តរ សមាគម​សហ​ព័ន្ធ​នារី​ឃុំ​ គណៈ​កម្ម​ការ​ភូមិ​ មួយ​អន្លើ​ដោយ​ទឹក​ចិត្ត​ប្តេជ្ញា​ខ្ពស់​ក្នុង​ការ​អភិរក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ​នៅ​ភូមិ​ភាគ។​

ថ្នាក់​រៀន​ប្រ​ព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​២​ខែ​ ពេល​ព្រឹក​ចូល​រៀន​ចាប់​ពី​ម៉ោង​៧​កន្លះ​ដល់​ម៉ោង​៩​កន្លះ។​ ក្រៅ​ពី​ក្តារ​ឈ្នួន​និង​ដី​ស ថ្នាក់​រៀន​មាន​ព្យួរ​បដា​តួព្យញ្ជនៈ​និង​ស្រៈ​ដើម្បី​ប្អូន​ៗ​សិស្សា​នុសិស្ស​ហា​ត់អាន។​

 ឆ្នាំនេះ​ ថ្នាក់​រៀន​មាន​សិស្ស​៣១​នាក់ ប្អូន​ៗ​មាន​ឆ្នាំ​កំ​ណើត​ ចាប់​ពី​ឆ្នាំ​២០១០ ដល់​២០១៦ រស់​នៅ​លើ​ភូមិ​សាស្ត្រ​ ភូមិ​ថើយ​ទ្រឿង​១ និង​ភូមិ​ថើយ​ទ្រឿង​២ ឃុំ​ថើយ​ស្វឹង។​

ទោះ​ជា​រៀន​រដូវ​វិស្សម​កាល​ ប៉ុន្តែ​ប្អូន​ៗ​តែង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា​ រំលឹក​មេរៀន​
 ធ្វើលំហាត់ដែលលោកគ្រូប្រគល់ឱ្យ។

កុមារី​ម្នាក់​ឡើង​សង​មេរៀន​​វិញ្ញសា​ហាត់​អាន។​ ប្អូន​អាន​មេ​រៀន​បាន​ល្អ​ប្រ​សើរ។​ លោក​គ្រូ​ពិនិត្យ​ឱ្យ​ពិន្ទុ​ រួច​កត់​ចូល​បញ្ជី​សម្រាប់​ជា​មូល​ដ្ឋាន​ផ្តល់​ជូន​លិខិត​បញ្ជាក់​ថ្នាក់​ពេល​ចប់​វគ្គ​សិក្សា។​ ប្រ​ការ​ដែល​គួរ​ឱ្យ​រីក​រាយ គឺសិស្ស​ទាំង​អស់​សម្រេច​បាន​ពិន្ទុ​ខ្ពស់​ អា​ស្រ័យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ។​

 ថ្នាក់​រៀន​រក្សា​បាន​ដោយ​កម្លាំង​ក្នុង​សង្គម​ គ្រូ​ជួយ​បង្រៀន​ស្ម័គ្រ​ចិត្ត​ សប្បុ​រស​ជន​ជំ​នួយ​សិក្ខូប​ករណ៍។ល។​ ក្នុង​នោះ​ គួរ​ឱ្យ​ស្ងើច​សរ​សើរ​បំ​ផុត​គឺ​ទឹក​ចិត្ត​របស់​ប្តី​ប្រ​ពន្ធ​អ៊ំ​ដាវ​ហ្វា និង​អ៊ំ​ស្រី​យ័ញ​ធីហៀង។​ ចំ​ណែក​តុតាំង​ខ្ចី​ពី​សាលា​នៅ​ក្បែរ​នោះ​ បើ​មិន​គ្រប់​គឺ​ប្តី​ប្រ​ពន្ធ​អ៊ំ​ដាវ​ហ្វា ទិញ​ឈើ​ជួល​ជាង​មក​បោះ​ដើម្បី​ប្អូន​ៗ​មាន​កន្លែង​អង្គុយ​រៀន​បាន​សម​រម្យ​។​ អ៊ំ​ប្រុស​ អ៊ំ​ស្រី​ តែង​ទិញ​នំ ស្ករ​គ្រាប់​ចែក​ជូន​សិស្ស​សា​លា​ ដើម្បី​លើក​ទឹក​ចិត្ត​ប្អូន​ៗ​ខំរៀន។​

ម៉ោង​សម្រាក​ អ៊ំ​ប្រុស​ អ៊ំ​ស្រី​ នៅ​ទាំង​បង្ហាត់​ឱ្យ​ប្អូន​ៗ​ចេះ​រាំ ច្រៀង​ បទ​ចម្រៀង​ខ្មែរ។​ គាត់​រីក​រាយ​ពេល​បាន​ណែ​នាំ​ឱ្យ​ប្អូន​ៗ ក្នុង​ភូមិ​ស្គាល់​ពី​សិល្បៈ​វប្បធម៌​ខ្មែរ។​ ប្អូន​ៗ​រាំ​ក្បាច់​ទន់​ភ្លន់​តាម​ការ​ណែ​នាំ​របស់​អ៊ំ​ប្រុស​ អ៊ំ​ស្រី។​ នេះ​ជា​ទំ​ពាំង​ស្នង​បន្ត​មរតក​សិល្បៈ​ដែល​ជា​អត្ត​សញ្ញាណ​វប្បធម៌​ខ្មែរ។​

 យ្វីខោយ-មុនី​

ចែករំលែកអត្ថបទ