15/07/2024 - 14:46

មាន​អា​យុ​វែង​ដោយ​សារ​ទទួល​ទាន​ត្រី​តូចៗ​

តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​ចុះ​ផ្សាយ​លើ​ទស្សនា​វដ្តី​ Public Health Nutrition ការ​ទទួល​ទាន​ត្រី​តូចៗ​ទាំង​មូល​ អាច​ជួយ​កាត់​បន្ថយ​ហា​និភ័យ​បាត់​បង់​ជីវិត​ដោយ​សារ​ ជំ​ងឺម​ហា​រីក​ និង​មូល​ហេតុ​ផ្សេង​ទៀត​សម្រាប់​ស្ត្រី។​

ទទួល​ទាន​ត្រី​តូចៗ​ទាំង​មូល​ជា​របៀប​សាមញ្ញ​ដើម្បី​បំ​ពេញ​បន្ថែម​កាល​ស្យូម​និង​Vitamin A។

ការ​រក​ឃើញ​ខាង​លើ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា​ ការ​គួប​ផ្សំ​ត្រី​តូចៗ​ទៅ​ក្នុង​របប​អា​ហារ គឺ​ជា​វិធី​សា​មញ្ញ​មួយ​ ប៉ុន្តែ​មាន​ប្រ​សិទ្ធ​ភាព​ដើម្បី​អូស​បន្លាយ​អា​យុ​ជីវិត។​

មុន​នោះ​ អ្នក​ជំ​នាញ​ការ​របស់​សាលា​វេជ្ជ​សាស្ត្រ​សា​កល​វិទ្យា​ល័យ​ Nagoya  (ប្រ​ទេស​ជប៉ុន​) បាន​ធ្វើ​អង្កេត​ទំ​នាក់​ទំ​នង​រវាង​ការ​ទទួល​ទាន​ត្រី​តូចៗ​ និង​ហា​និភ័យ​បាត់​បង់​ជី​វិត ឆ្លង​តាម​រយៈ​ការ​តាម​ដាន​មនុស្ស​៨០.៨០២​នាក់ (បុរស​៣៤.៥៥៥ នាក់ និង​ស្ត្រី​៤៦.២៤៧​នាក់) ចាប់​ពី​អា​យុ​៣៥ ឆ្នាំ​ដល់​៦៩​ឆ្នាំ​នៅ​ទូទាំង​ប្រ​ទេស​ជប៉ុន។​ ក្នុង​នោះ​ កម្រិត​ទទួល​ទាន​ត្រី​តូចៗ​របស់​អ្នក​ចូល​រួម​ ត្រូវ​បាន​វាយ​តម្លៃ​ដោយ​កម្រង​សំ​ណួរ​អំ​ពី​ការ​ទទួល​ទាន​អា​ហារ​ចាប់​តាំង​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ។​ ក្នុង​អំ​ឡុង​ពេល​តាម​ដាន​មធ្យម​ភាគ​ប្រ​មាណ​៩​ឆ្នាំ​ អ្នក​ជំ​នាញ​ការ​បាន​កត់​សម្គាល់​មាន​អ្នក​បាត់​បង់​ជីវិត​២.៤៨២​នាក់ ដោយ​មាន​ករណី​ប្រ​មាណ​៦០%​ទាក់​ទង​នឹង​ជំ​ងឺ​មហា​រីក។​

ឆ្លង​តាម​រយៈ​ការ​វិភាគ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សង្កេត​ឃើញ​ថា​ អត្រា​បាត់​បង់​ជីវិត​មក​ពី​គ្រប់​មូល​ហេតុ​ និង​មក​ពី​ជំ​ងឺ​មហា​រីក​ទាប​ជាង​គួរ​ឱ្យ​កត់​សម្គាល់​សម្រាប់​ស្ត្រី​ដែល​ទទួល​ទាន​ត្រី​តូចៗ​ ជាប្រ​ចាំ​ (ទទួល​ទាន​ត្រី​ទាំង​មូល​ដូច​ជា​ត្រី​បណ្តូល ល្ពៅ​ ត្រី​សា​ឌីន​ពណ៌​ស ត្រី​សា​ឌីន ត្រី​គួន...)។​ ជាក់​ស្តែង​ បើ​ប្រៀប​ធៀប​នឹង​អ្នក​មិន​សូវ​ទទួល​ទាន​ត្រី​តូចៗ​ ស្ត្រី​ដែល​ទទួល​ទាន​ត្រី​ប្រ​ភេទ​នេះ​ ពី​១-៣ដង​/ខែ​ ពី​១-២​ដង​/សប្តាហ៍​ ឬ​ច្រើន​ជាង​ ៣ដង​/សប្តាហ៍​ មាន​ហា​និភ័យ​បាត់​បង់​ជីវិត​មក​ពី​គ្រប់​មូល​ហេតុ​ គឺ ០,៦៨; ០,៧២និង​០,៦៩ដង។​ ដូច​គ្នា​នេះ​ដែរ​ ហា​និភ័យ​បាត់​បង់​ជីវិត ដោយ​សារ​ជំ​ងឺ​មហា​រីក​សម្រាប់​ស្ត្រី​ក្រុម​នេះ​ ក៏​ត្រឹម​តែ​០,៧២; ០,៧១ និង​០,៦៤ដង​ បើ​ប្រៀប​នឹង​មនុស្ស​ដែល​មិន​សូវ​ទទួល​ទាន​ត្រី​តូចៗ​។​ ហា​និភ័យ​បាត់​បង់​ជីវិត​ដោយ​សារ​ជំ​ងឺ​មហា​រីក​ និង​មក​ពី​គ្រប់​មូល​ហេតុ​សម្រាប់​បុរស​ដែល​បរិភោគ​ត្រី​តូចៗ​ក៏​ទាប​ជាង​អ្នក​ដែល​មិន​សូវ​ទទួល​ទាន​ដែរ​ ប៉ុន្តែ​អត្រា​មិន​ខ្ពស់​ដូច​ស្រ្តី។​

ជាក់​ស្តែង​ ការ​សិក្សា​ស្រាវ​ជ្រាវ​ពី​មុន​នេះ​ បាន​បញ្ជាក់​ថា​ ត្រី​តូចៗ​មាន​តម្លៃ​ថោក​ផង​ និង​ផ្តល់​សារ​ធាតុ​ចិញ្ចឹម​សំ​ខាន់​ៗ​ច្រើន​ ប្រ​ការ​ពិសេស​គឺមាន​អត្ថ​ន័យ​ចំ​ពោះ​ប្រ​ទេស​កំ​ពុង​អភិវឌ្ឍន៍ កន្លែង​ដែល​ប្រ​ជា​ជន​ជា​ច្រើន​តែង​ខ្វះ​អា​ហា​រូប​ត្ថម្ភយ៉ាង​ធ្ងន់​ធ្ងរ។​ ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​នេះ​ ជា​ភស្តុ​តាង​បញ្ជាក់​បន្ថែម​អំ​ពី​អត្ថ​ប្រ​យោជន៍​សុខ​ភាព​នៃ​ការ​អនុវត្ត​របប​ទទួល​ទាន​អា​ហារ​ដែល​រួម​មាន​ទាំង​ត្រី​តូចៗ៕​

                                 កាសែត​កឹង​ធើ-វិមាន​

ចែករំលែកអត្ថបទ