បុគ្គលមានសិទ្ធិបង្កើតមរតកសាសន៍ ដើម្បីកំណត់ទ្រព្យសម្បត្តិរបស់ខ្លួនក្រោយពីស្លាប់។ ថ្វីដ្បិតដូច្នេះក្តី ការបង្កើតមរតកសាសន៍ ត្រូវធានានូវល័ក្ខខណ្ឌនៃខ្លឹមសារនិងរូបភាព តាមសេចក្តីកំណត់នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០១៥។
រូបថតជាឧទាហរណ៍។
តាមសេចក្តីកំណត់មរតកសាសន៍ត្រូវបង្កើតដោយលាយលក្ខណ៍អក្សរ ប្រសិនបើមិនអាចបង្កើតដោយលាយលក្ខណ៍អក្សរទេ គឺអាចបង្កើតមរតកសាសន៍ផ្ទាល់មាត់។
មរតកសាសន៍ផ្ទាល់មាត់ ត្រូវបានចាត់ទុកថាស្របច្បាប់ ប្រសិនបើអ្នកបង្កើតមរតកសាសន៍ផ្ទាល់មាត់ បានបង្ហាញពីឆន្ទៈចុងក្រោយរបស់ខ្លួននៅចំពោះមុខអ្នកធ្វើសាក្សីចំនួន២នាក់ ហើយបន្ទាប់ពីនោះ អ្នកធ្វើសាក្សីទាំងនោះ ត្រូវកត់ត្រា ចុះហត្ថលេខានិងផ្តិតមេដៃ។
ក្នុងអំឡុងពេល៥ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកបន្សល់ទុកមរតកសាសន៍ផ្ទាល់មាត់ បង្ហាញឆន្ទៈចុងក្រោយ គឺត្រូវបានបុគ្គលិកសារការី ឬស្ថាប័នសមត្ថកិច្ចកំណត់បញ្ជាក់លើការចុះហត្ថលេខា ឬផ្តិតមេដៃរបស់អ្នកធ្វើសាក្សី (មាត្រា ៦៣០ ក្រមរដ្ឋប្បវេណី)។
មរតកសាសន៍លាយលក្ខណ៍អក្សរ បើគ្មានអ្នកធ្វើសាក្សីទេ គឺអ្នកបង្កើតមរតកសាសន៍ត្រូវសរសេរផ្ទាល់ដៃនិងចុះហត្ថលេខាលើមរតកសាសន៍ដោយខ្លួនឯង។
មរតកសាសន៍លាយលក្ខណ៍អក្សរ មានអ្នកធ្វើជាសាក្សី គឺករណីអ្នកបង្កើតមរតកសាសន៍ មិនសរសេរផ្ទាល់ដៃ តែបានវាយអក្សរដោយម៉ាស៊ីនកុំព្យូទ័រ ឬអាចពឹងអ្នកដទៃវាយអក្សរឬសរសេរ គឺត្រូវមានអ្នកធ្វើសាក្សីយ៉ាងហោចណាស់២នាក់។
អ្នកបង្កើតមរតកសាសន៍ ត្រូវចុះហត្ថលេខា និងផ្តិតមេដៃនៅចំពោះមុខអ្នកធ្វើសាក្សី។ បន្ទាប់មក អ្នកធ្វើសាក្សីបញ្ជាក់ពីការចុះហត្ថលេខានិងផ្តិតមេដៃរបស់អ្នកបង្កើតមរតកសាសន៍ (មាត្រា ៦៣៤ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០១៥)។
មរតកសាសន៍លាយលក្ខណ៍ជាអក្សរ មានសារការី៖ ដើម្បីសារការីមរតកសាសន៍ គឺអ្នកបង្កើតមរតកសាសន៍នឹងទៅកាន់អង្គការប្រកបរបរសារការី សំណូមពរបុគ្គលិកសារការី បញ្ជាក់ភាពពិតប្រាកដ ស្របច្បាប់របស់មរតកសាសន៍ តាមមាត្រា ៥៦ នៃច្បាប់សារការីឆ្នាំ ២០១៤ ។
មរតកសាសន៍លាយលក្ខណ៍អក្សរមានការបញ្ជាក់៖ បញ្ជាក់មរតកសាសន៍ ត្រូវបានអនុវត្តនៅគណៈកម្មាធិការប្រជាជនឃុំ អាស្រ័យប្រធានឬអនុប្រធានគណៈកម្មាធិការប្រជាជនឃុំចុះហត្ថលេខាបញ្ជាក់ និងបោះត្រារបស់គណៈកម្មាធិការប្រជាជនឃុំ តាមសេចក្តីកំណត់ ត្រង់ចំណុច e ប្រការ ២ មាត្រា ៥ និងមាត្រា១២ នៃអនុក្រឹត្យលេខ ២៣/២០១៥/NĐ-CP៕
យោង៖ កាសែតហាយយឿង-វិមាន