ប៉ុន្មានឆ្នាំជិតៗនេះ ទន្ទឹមនឹងការដោះស្រាយបានទាន់ពេលចំពោះមុខសញ្ញាមេតុទីន ឆបោកដើម្បីកិបកេងទ្រព្យសម្បត្តិតាមសេចក្តីកំណត់របស់ច្បាប់ នគរបាលខេត្តបាកលីវ ក៏បានជំរុញការឃោសនា ផ្សព្វផ្សាយនូវសេចក្តីកំណត់របស់ច្បាប់អំពីតុងទីន និងបង្កើតទម្រង់គ្រប់គ្រងមានប្រសិទ្ធភាពដល់ប្រជាជន។
នគរបាលទីរួមខេត្តយ៉ារ៉ាយ បង្ហាញមុខទម្រង់ “ក្រុមស្វ័យគ្រប់គ្រងតុងទីនក្នុងប្រជាជន
តាមរយៈកម្មវិធី Zalo”។
តាមប្រសាសន៍វរសេនីយ៍ឯកបម្រុង ត្រឹងមិញទ្រី អនុប្រធាននគរបាលទីរួមខេត្តយ៉ារ៉ាយ នៅលើភូមិសាស្រ្តសង្កាត់ឡាងត្រង ទីរួមខេត្តយ៉ារ៉ាយ មានមេតុងទីន៧៣នាក់ មានអ្នកចូលរួមលេងជាង១.០០០នាក់។ កាលពីខែមេសា ឆ្នាំ២០២២ នគរបាលទីរួមខេត្តយ៉ារ៉ាយ បានបង្កើតទម្រង់ “ក្រុមស្វ័យគ្រប់គ្រងតុងទីនក្នុង ប្រជាជនតាមរយៈកម្មវិធី Zalo” ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន ពេលលេងតុងទីន។ តាមរយៈនោះ ក្រុមនេះដំណើរការតាមទម្រង់ស្វ័យគ្រប់គ្រង បង្កើតក្រុមលើកម្មវិធី Zalo បន្ទាប់មកមេតុងទីននឹងបញ្ចូលអ្នកលេងទៅក្នុងក្រុម។ ផ្ដល់ជូនដំណឹងដែលពាក់ព័ន្ធ ដូចជា៖ ថ្ងៃហៅតុងទីន ចំនួនអ្នកលេងជូនដំណឹងពីអ្នកដែលត្រូវកើបតុងទីន ចំនួនទឹកប្រាក់ បង់តុងទីន ពេលកើបមួយលើកៗជាដើម។ ឆ្លងតាមរយៈនោះ ជួយដល់អ្នកលេងអាចពិនិត្យតាមដានព័ត៌មាន ស្ថានភាពប្រែប្រួលនៃខ្សែតុងទីន ដើម្បីបង្ការទប់ស្កាត់ កាត់បន្ថយនៅកម្រិតទាបបំផុតការឆក់ឱកាសលេងតុងទីន ដើម្បីឆបោកកិបកេងទ្រព្យសម្បត្តិ។ មកទល់ពេលនេះ ទម្រង់បានពង្រីកប្រសិទ្ធភាពនិងបានពង្រីកនៅតាមឃុំ សង្កាត់និងទីប្រជុំជនក្នុងខេត្ត រួមចំណែកបង្ការទប់ស្កាត់បទល្មើសនិងការបំពានច្បាប់លើវិស័យតុងទីនយ៉ាងមានប្រសិទ្ធភាព។ វរសេនីយ៍ឯកបម្រុង ត្រឹងមិញទ្រី ឱ្យដឹង៖ “ទោះបីទម្រង់ពង្រីកបានប្រសិទ្ធភាព ប៉ុន្តែ ជាក់ស្តែងហានិភ័យនៃការលេងតុងទីនមានកម្រិតខ្ពស់ ហេតុនោះប្រជាជនត្រូវមានការប្រុងប្រយ័ត្ននៅពេលលេង។ ពិសេស ត្រូវជ្រើសរើសមេតុងទីន ក្តាប់ឱ្យច្បាស់នូវសេចក្តីកំណត់របស់ច្បាប់ ដើម្បីធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ ចៀសវាង “ប្រាក់ក៏បង់ ថង់ក៏ដាច់”។
នគរបាល អានដីកាចាប់ឃាត់ខ្លួនមុខសញ្ញាក្វាច់ង៉ុកប៊ិច មេតុងទីនឆបោកកិបកេង
ទ្រព្យសម្បត្តិជិត៤ពាន់លានដុង។
ទន្ទឹមនឹងនោះ នគរបាលខេត្តបាកលីវ បានចង្អុលការនគរបាលនៅតាមអង្គភាពនិងភូមិភាគនានាម្ចាស់ការសហការជាមួយគណៈ ផ្នែក ដើម្បីធ្វើការត្រួតពិនិត្យនិងក្ដាប់ស្ថិតិក្រុមលេងតុងទីនដែលកំពុងសកម្មភាពនៅលើភូមិសាស្រ្តខេត្ត។ ជំរុញការផ្សព្វផ្សាយនូវសេចក្តីកំណត់របស់ច្បាប់ ដែលទាក់ទងដល់តុងទីន ដើម្បីប្រជាជនដឹងនិងអនុវត្ត; ក្តាប់ស្ថានភាពឱ្យបានដិតដល់និងប្រទះ ឃើញបានទាន់ពេល រួចធ្វើសេនាធិការជូនរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ពិន័យអន្តរការណ៍ចំពោះទង្វើបំពានច្បាប់អំពីតុងទីន ឬសើុបអង្កេត និងវិនិច្ឆ័យទោសព្រហ្មទណ្ឌបើមានកត្តាបទល្មើស។ វរសេនីយ៍ត្រី ត្រឿងមិញដឿង អនុប្រធានការិយាល័យស្ថាប័នប៉ូលិសសើុបអង្កេតនៃនគរបាលខេត្តបាកលីវ ឱ្យដឹង៖ “មកទល់ពេលនេះ នៅលើភូមិសាស្រ្តខេត្តបានដោះស្រាយករណីមេតុងទីនកិបកេងទ្រព្យសម្បត្តិ ក្នុងនោះ មានមុខសញ្ញាខ្លះត្រូវពិន័យជាប់ពន្ធនាគារអស់មួយជីវិត។ ការអនុវត្តសេចក្តីកំណត់អំពីការពិន័យអន្តរការណ៍ វិនិច្ឆ័យទោសព្រហ្មទណ្ឌទាក់ទងនឹងសកម្មភាពលេងតុងទីន បានរួមចំណែកកសាងប្រព័ន្ធគតិយុត្តិក្នុងការទប់ស្កាត់ កាត់បន្ថយបទល្មើស បំពានច្បាប់អំពីតុងទីន កាត់បន្ថយខ្ពស់បំផុតនូវស្ថានភាពបែកតុងទីននៅភូមិភាគ”៕
លីធាន-វិមាន