02/07/2024 - 09:40

ស្រុក​ហ្គ​ក្វាវ យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​វិស័យ​អប់រំ​តំ​បន់​ជន​ជាតិ​

តាម​ប្រ​សាសន៍​លោក​ ឡេមិញ​ខ្វា អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ហ្គក្វាវ នៅ​ពេល​កន្លង​ ស្រុក​បាន​ផ្តុំ​កម្លាំង​ជំ​រុញ​ការ​អនុវត្ត​នូវ​លក្ខណ​សម្បត្តិ​ដើម្បី​ធានា​គុណ​ភាព​អប់រំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។ល។​ ផ្តើម​ពី​នោះ​ គុណ​ភាព​អប់​រំនៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​កាន់​តែ​កើន​ឡើង។​

សិស្ស​យក​ចិត្ត​ទុក​ដាក់​រៀន​អក្សរ​ខ្មែរ​នា​រដូវ​វិស្សមកាល​នៅ​វត្ត​មង្គល​ព្រឹក្សា​ព្រែក
ជ្រៃចាស់ ឃុំថើយក្វាង។

ការ​អប់រំ​និង​បណ្តុះ​បណ្តាល​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​ ត្រូវ​បាន​គ្រប់​គណៈ​ ផ្នែក​របស់​ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ។​ សា​លា​រៀន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ត្រូវ​បាន​វិនិ​យោគ​សាង​សង់​ ជា​សារ​វ័ន្ត​ឆ្លើយ​តប​តម្រូវ​ការ​បង្រៀន​និង​រៀន​ អត្រា​កៀរ​គរ​សិស្ស​ជន​ជាតិ​ភាគ​តិច​ចូល​រៀន​រៀង​រាល់​ឆ្នាំ​កើន​ជា​លំ​ដាប់។​ គិត​ត្រឹម​តែឆ្នាំ​សិក្សា​ ២០២២​-២០២៣ អត្រា​កៀរ​គរ​កុមារ​អា​យុ​ពី​៦-១៤ឆ្នាំ​ ចូល​រៀន​សម្រេច​១១.៩៩៣/ ១២.១២៥នាក់​ស្រូប​អត្រា​៩៨,៩១% កុមារ​អា​យុ​ ៦​ឆ្នាំ​ចូល​រៀន​ថ្នាក់​ទី១​សម្រេច​បាន​២.១៩៦/ ២.១៩៦​នាក់ ស្រូប​អត្រា​១០០%។​ បច្ចុប្បន្ន​ មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​៦.៩១១​/១៧.៩០១​នាក់ រៀន​នៅ​កម្រិត​បឋម​សិក្សា​និង​កម្រិត​អនុវិទ្យា​ល័យ​ ស្រូប​អត្រា​៣៨,៦១% នៃ​ចំ​នួន​សិស្ស​ក្នុង​ទូទាំង​ស្រុក​ ចំ​នួន​និស្សិត​រៀន​អនុមហា​វិទ្យា​ល័យ​ មហា​វិទ្យា​ល័យ​កាន់​តែ​ច្រើន​ឡើង។​ ស្រុក​មាន​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​១​សា​លា​ ជម្រើស​សិស្ស​តាម​ការ​កំ​ណត់​របស់​ផ្នែក​អប់រំ ដោយ​មាន​សិស្ស​មក​ដាក់​ពាក្យ​ពិនិត្យ​ជម្រើស​ជា​ច្រើន។​

សិស្ស​កំ​ពុង​រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​មន្ទាមុនី​តា​មុំ ស្រុក​ហ្គក្វាវរដូវ​វិស្សមកាល​ឆ្នាំ​២០២៤។
​រូប​ថត​៖ ព្រះ​តេជ​ព្រះ​គុណ​ ឌឹក​ក្វឹក

អ្នក​គ្រូ​ ធីហ៊ុង​វ៉ាង​ នា​យិកា​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ហ្គក្វាវ ឱ្យ​ដឹង៖ “ជា​រៀង​រាល់​ឆ្នាំ​ សាលា​តែង​រក្សា​ចំ​នួន​សិស្ស​ចូល​រៀន​ប្រ​មាណ​២៥០​នាក់។​ ប្អូន​ៗ​បាន​ទទួល​របប​គោល​នយោ​បាយ​ឧបត្ថម្ភ​គ្រប់​សព្វ​ ដូច​ជា​កន្លែង​ស្នាក់ នៅ​ហូប​ចុក​និង​រៀន​សូត្រ​តាម​ការ​កំ​ណត់​របស់​រដ្ឋ។​ លក្ខណៈ​រៀន​សូត្រ​ បរិស្ថាន​អប់រំ​ល្អ​ ដូច្នេះ​គុណ​ភាព​បង្រៀន​និង​រៀន​របស់​សាលា​ត្រូវ​បាន​កើន​ឡើង​ជា​លំ​ដាប់”។​ យោង​តាម​សម្តី​របស់​ លោក​យ័ញ​លុយ​ នៅ​ឃុំ​ឌិញ​ហ្វា មាន​កូន​ប្រុស​រៀន​នៅ​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ហ្គក្វាវ ថ្នាក់​ទី​៦ គាត់​ថា​កូន​ប្រុស​ទទួល​បាន​ការ​អប់រំ​ល្អ​ពី​សំ​ណាក់​លោក​គ្រូ​អ្នក​គ្រូ​ ម៉្លោះ​ហើយ​ លុះ​ក្នុង​ដំ​បូន្មាន​រៀន​ពូកែ។​ បច្ចុប្បន្ន​ ប្តី​ប្រ​ព័ន្ធ​គាត់​បម្រុង​នឹង​ដាក់​ពាក្យ​ពិនិត្យ​ជម្រើស​នៅ​សាលា​នេះ​ឱ្យ​កូន​ម្នាក់​ទៀត។​

តាម​ស្ថិតិ​របស់​ផ្នែក​អប់រំ​ខេត្ត​គៀង​យ៉ាង​ បណ្តា​ឃុំ​ ទី​ប្រ​ជុំ​ជន​ទាំង​អស់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​នៅ​ស្រុក​ហ្គក្វាវ សុទ្ធ​តែ​សម្រេច​បទ​ដ្ឋាន​ជាតិ​អំ​ពី​ឧត្តាន​កម្ម​អប់រំ​កម្រិត​បឋម​សិក្សា​កម្រិត​អនុវិទ្យា​ល័យ​និង​បំ​បាត់​អនក្ខរ​កម្ម។​ មាន​សា​លា​រៀន​១៩/២៤ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​សម្រេច​បទ​ដ្ឋាន​ជាតិ។​ ទូទាំង​ស្រុក​ បច្ចុប្បន្ន​ មាន​គ្រូ​បង្រៀន​៣៣០​/១.៣៤៣​នាក់​ជា​ជន​ជាតិ​ភាគ​តិច​ កំ​ពុង​បំ​ពេញ​ការ​ងារ​និង​បង្ហាត់​បង្រៀន​នៅ​តាម​សាលា​រៀន​ ចាប់​ពី​កម្រិត​មតេ្តយ្យ​ដល់​កម្រិត​អនុវិទ្យា​ល័យ​លើ​ភូមិ​សាស្ត្រ​ស្រុក​ ស្រូប​អត្រា​២៤,៥% បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ចំ​នួន​កម្មា​ភិបាល​គ្រូ​បង្រៀន​គ្រប់​សាលា​ក្នុង​ស្រុក។​

លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ផ្តល់​ព័ត៌​មាន​ ក្រៅ​ពី​ការ​បង្រៀន​អក្សរ​ខ្មែរ​នៅ​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ហ្គក្វាវ ភូមិ​ភាគ​និង​ផ្នែក​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​នៅ​ទាំង​បង្ក​លក្ខណ​សម្បត្តិ​ឧបត្ថម្ភ​ដល់​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​ហ្គក្វាវ រៀប​ចំ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​នៅ​តាម​វត្ត​អា​រាម​និង​ភូមិ​ស្រុក​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​ រស់​នៅ​កុះ​ករ។​ ទូទាំង​ស្រុក​មាន​ទីតាំង​បង្រៀន​អក្សរ​ខ្មែរ​១២​កន្លែង​ ចាប់​ពី​ថ្នាក់​ទី​៣​ដល់​ទី​៨ ដោយ​មាន​សិស្ស​ចូល​រៀន​៦.៣៥២​នាក់៕​

ហាថាញ់-មុនី

ចែករំលែកអត្ថបទ