នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ និងតំណាងរដ្ឋសភាអង្គភាពក្រុងកឹងធើ បានជួបពិភាក្សាជាមួយម្ចាស់ឆ្នោតជាង ២០០ នាក់ នៅខ័ណ្ឌអូរម៉ូង។
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ និងសមាជិករដ្ឋសភា អង្គភាពក្រុងកឹងធើ
ជួបពិភាក្សាជាមួយម្ចាស់ឆ្នោតនៅខ័ណ្ឌអូរម៉ូង។
នៅក្នុងកិច្ចជំនួប ម្ចាស់ឆ្នោតបានស្នើទៅរដ្ឋសភា រដ្ឋាភិបាលនិងក្រុងកឹងធើ អំពីបញ្ហាកង្វល់ គប្បីយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់។ ក្នុងនោះ ស្នើដល់គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីប្រជាជនអនុវត្តការបែងចែកប្រភេទសំរាមដើម្បីការពារបរិស្ថាន ប្រញាប់អនុវត្តគម្រោងដងផ្លូវតភ្ជាប់តំបន់អូរម៉ូង - យ៉ុងរៀង (តភ្ជាប់គៀងយ៉ាង - កឹងធើ - ដុងថាប) ប្រញាប់ផ្សព្វផ្សាយអនុវត្តគម្រោងបំពង់បង្ហូរឧស្ម័នឡូ B ដើម្បីផ្គត់ផ្គង់ឱ្យរោងចក្រថាមពលអគ្គិសនីអូរម៉ូង ក៏ដូចជាប្រជាជនដែលមានផ្ទៃដីរងផលប៉ះពាល់ដោយគម្រោងនេះ ដើម្បីលំនឹងការផលិតនិងធ្វើអាជីវកម្មបានយ៉ាងឆាប់ គប្បីមានដំណោះស្រាយព្រមៗគ្នាប្រកបដោយប្រសិទ្ធភាព ដើម្បីម្ចាស់ការបង្ការទប់ស្កាត់ភាពរាំងស្ងួត ជ្រាបទឹកប្រៃនៅខេត្តនានាតំបន់វាលរាបទន្លេគឺវឡុង។ល។
នាយករដ្ឋមន្ត្រី ផាមមិញជិញ និងថ្នាក់ដឹកក្រុង ថ្នាក់ដឹកនាំខ័ណ្ឌអូរម៉ូងក្នុង
កិច្ចជំនួបជាមួយម្ចាស់ឆ្នោត។
ថ្លែងក្នុងកិច្ចជំនួបនេះ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ មានប្រសាសន៍៖ ចាប់តាំងពីដើមឆ្នាំរហូតមកទល់ពេលនេះ សេដ្ឋកិច្ច-សង្គមក្នុងប្រទេសបន្តមានការអភិវឌ្ឍជីវភាពប្រជាជន ត្រូវបានលើកស្ទួយការការពារប្រទេសត្រូវបានពង្រឹងសន្តិសុខនយោបាយ-សណ្តាប់ធ្នាប់សុវត្ថិភាពត្រូវបានរក្សាលំនឹង ការបង្ការប្រឆាំងអំពើពុករលួយ ភាពអសកម្មត្រូវបានពង្រឹង បង្កើនទំនុកចិត្តដល់ប្រជាជន កិច្ចការបរទេសត្រូវបានពង្រីក បង្កើនការទំនាក់ទំនងកិច្ចការបរទេសជាមួយប្រទេសចំនួន ១៩៣ លើពិភពលោក ប្រមូលថវិកាសម្រេចជាង ៤៣% នៃគម្រោងថវិកា បំណុលបរទេសត្រូវបានគ្រប់គ្រងយ៉ាងល្អ នីហរណកម្មកើនខ្ពស់ បើប្រៀងធៀបនឹងរយៈពេលដំណាលគ្នា វិស័យវប្បធម៌សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ការងារសុខុមាលភាពសង្គមត្រូវបានធានា។ រដ្ឋាភិបាលបានត្រៀមបម្រុងថវិកាប្រមាណពី ៦០០ ដល់ ៧០០ ពាន់លានដុង សម្រាប់ធ្វើការកែទម្រង់និងការដំឡើងប្រាក់បៀវត្សរ៍ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំនេះ ស្តុកទុកស្បៀងសម្រេច ៣០០ពាន់តោនអង្ករ។ល។ សម្រេចបានលទ្ធផលទាំងនេះ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានគូសបញ្ជាក់ ដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស ការប្រតិបត្តិការដ៏រវៀសរវៃរបស់រដ្ឋាភិបាល និងការស្របចិត្ត រួមកម្លាំងពីប្រជាជនគ្រប់ជាន់ស្រទាប់។
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល មានប្រសាសន៍ សរុបថវិកាចំណាយលើគម្រោងបំពង់បង្ហូរឧស្ម័នឡូ B និងរោងចក្រថាមពលអគ្គិសនីគឺ ១២ ពាន់លានដុល្លារអាមេរិក បច្ចុប្បន្ន កំពុងបានអនុវត្តយ៉ាងស្វិតស្វាញ។ អំពីការទូទាត់មិនប្រើសាច់ប្រាក់ រដ្ឋាភិបាលចង្អុលការដល់គ្រប់ក្រសួង ផ្នែក មជ្ឈិមនិងភូមិភាគ ត្រូវមានដំណោះស្រាយសមស្រប ដើម្បីបង្កលក្ខណៈងាយស្រួលបំផុតដល់ប្រជាជន។ ចំពោះបញ្ហាភាពរាំងស្ងួត ជ្រាបទឹកប្រៃ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានបញ្ជាក់ ប៉ុន្មានឆ្នាំកន្លង មជ្ឈិម រដ្ឋាភិបាល បាននិងកំពុងចំណាយប្រភពកម្លាំងជាច្រើន ដើម្បីដោះស្រាយបញ្ហាកង្វល់សម្រាប់តំបន់វាលរាបទន្លេគឺវឡុង ដោយឡែកឆ្នាំ ២០២៣ បានចំណាយថវិកាជាង ៤.០០០ ពាន់លានដុង សម្រាប់ការបង្ការ ទប់ស្កាត់ការបាក់ស្រុតដីនៅតំបន់វាលរាបទន្លេគឺវឡុង។ បណ្តាបញ្ហាដែលម្ចាស់ឆ្នោតបានលើកសំណើ នាយករដ្ឋមន្ត្រី សំណូមពរគណៈប្រតិភូ សមាជិករដ្ឋសភាស្រង់មតិ និងរាយការណ៍ជូនរដ្ឋសភា ពិនិត្យ ចង្អុលការគ្រប់ក្រសួង ផ្នែកធ្វើសេនាធិការ ដើម្បីលើកឡើងដោះស្រាយ៕
អាញយុង-មុនី