សមាគមសម្ព័ន្ធនារីឃុំង្វៀងភិច បានចលនាសាងសង់ទម្រង់ “ផ្ទះមួយមានរណ្តៅដុតសំរាមមួយ”។ ប្រជាជននិងគ្រួសារជាច្រើនយល់ស្របអនុវត្តតាម និងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តសម្រេចបទដ្ឋានអំពីលក្ខឋានបរិស្ថាន ក្នុងការកសាងជនបទថ្មីនៅក្នុងភូមិភាគ។
ប្រជាជនកំពុងធ្វើរណ្តៅដុតសំរាម។
ផ្លូវពីស្ពានចុងប្រឡាយកីខូដល់ចុងប្រឡាយផ-ខ្វែម នៅភូមិ១ ឃុំង្វៀងភិច ស្រុកអ៊ូមិញ មានប្រជាជនរស់នៅប្រមាណ ៣០ គ្រួសារ។ ក្នុងខែមេសា ឆ្នាំ២០២៤ សមាគមសម្ព័ន្ធនារីឃុំង្វៀងភិច បានជ្រើសរើសផ្លូវនេះដើម្បីផ្សព្វផ្សាយអនុវត្តទម្រង់ “ផ្ទះមួយមានរណ្តៅដុតសំរាមមួយ” ដើម្បីប្រមូលនិងដុតកាកសំណល់ តាមការកំណត់និងការការពារបរិស្ថានក្នុងគ្រួសារនិងលំនៅឋាននីមួយៗដើម្បីលើកកម្ពស់គុណភាពលក្ខណៈវិនិច្ឆ័យបរិស្ថានក្នុងការកសាងជនបទថ្មី។
ដើម្បីផ្សព្វផ្សាយអនុវត្តទម្រង់សមាគមសម្ព័ន្ធនារីឃុំង្វៀងភិច បានសហការជាមួយសាខាបក្ស ប្រធានភូមិសាខាសមាគមនារី គណៈកម្មការការងាររណសិរ្សមាតុភូមិនិងអង្គការមហាជនភូមិ១ ឃុំង្វៀងភិច ដើម្បីជំរុញការឃោសនា បំផុសចលនា។ សមាគមបានចលនាសប្បុរសជន ឧបត្ថម្ភក្នុងមួយគ្រួសារ ៥០០.០០០ ដុង ដើម្បីសាងសង់រណ្តៅដុតសំរាម។ បច្ចុប្បន្ន ផ្លូវនេះត្រូវបានសាងសង់រួចរាល់និងដាក់ឱ្យប្រើប្រាស់រណ្តៅដុតសំរាមបានចំនួន៦ ។ល។ ចំពោះរណ្តៅដុតសំរាមតាមផ្ទះបានធ្វើរួចនិងដាក់ឱ្យប្រើប្រាស់ដោយទទួលបានលទ្ធផលជាទីគាប់ចិត្ត។ កាកសំណល់ប្រជុំជីវកិច្ចក្នុងគ្រួសារទាំងអស់ត្រូវបានបែងទៅតាមប្រភែទដែលអាចកែច្នៃឡើងវិញបាន ដូចជាជ័រនិងដែកសម្រាប់លក់អេតចាយ។ ចំណែកកាកសំណល់ដែលសល់ពីគ្រួសារនីមួយៗ នឹងត្រូវប្រមូលដាក់ក្នុងរណ្តៅ ហើយដុតចោលក្នុងពីរបីថ្ងៃម្តង។ ជាមួយនឹងវិធីនេះ កាកសំណល់ក្នុងគ្រួសារមិនរាយប៉ាយទៅក្រៅ ឬធ្លាក់ចុះប្រឡាយ ហើយអនាម័យបរិស្ថានត្រូវបានរក្សានៅក្នុងគ្រួសារនីមួយៗ និងនៅតាមដងផ្លូវភូមិស្រុក។
បងស្រី ង្វៀងធីម៉េន កំពុងដុតសំរាម។
គ្រួសារបងស្រី ង្វៀងធីម៉េន នៅភូមិ១ ទទួលបានថវិកាចំនួន ៥០០.០០០ ដុងពីសមាគមនារីឃុំ ដើម្បីធ្វើរណ្តៅដុតសំរាម។ បងស្រី ឱ្យដឹង៖ “នៅពេលដែលទទួលបានប្រាក់ជំនួយគ្រួសារខ្ញុំទៅទិញសម្ភារៈសម្រាប់ធ្វើរណ្តៅដុតសំរាម៖ កម្ពស់ប្រហែល ១ ម៉ែត្រ ទទឹង ៧ សង់ទីម៉ែត្រ បណ្តោយប្រមាណ ៩ តឹក។ ជុំវិញរណ្តៅរៀបឥដ្ឋ ឯបាតរណ្តៅក្រងដែករួចលាយបេតុងចាក់កម្រាស់ប្រមាណ ៨ សង់ទីម៉ែត្រ។ ផ្នែកខាងលើខ្ញុំគ្របស័ង្កសី ដើម្បីកុំឱ្យសំរាមសើម ងាយស្រួលដុតកម្ទេច ហើយធុំក្លិនក៏មិនសាយភាយចេញទៅខាងក្រៅ។ តាំងពីមានរណ្តៅដុតសំរាមមកដល់ពេលនេះ កាកសំណល់នៅតាមផ្ទះលែងមានកង្វល់ដូចមុនទៀត។ នៅពេលមានសំរាម ខ្ញុំយកទៅដាក់ក្នុងរណ្តៅទាំងអស់ ពេលឃើញរណ្តៅពេញគឺដុតកម្ទេចចោល”។
បងស្រី ដាវហ្វែធូ ប្រធានសមាគមសម្ព័ន្ធនារីឃុំង្វៀងភិច មានប្រសាសន៍៖ “នៅពេលខាងមុខ សមាគមសហព័ន្ធនារីឃុំនឹងខិតខំចលនា ដើម្បីបន្តជួយឧបត្ថម្ភគ្រួសារដែលនៅសេសសល់ ធ្វើរណ្តៅដុតសំរាម។ ខិតខំធ្វើយ៉ាងណាក្នុងមួយគ្រួសារត្រូវមានរណ្តៅដុតសំរាមមួយ ដើម្បីវិនិច្ឆ័យកាកសំណល់នៅតាមផ្ទះឱ្យមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ រួមចំណែកការពារសុខភាពប្រជាជន និងលើកកម្ពស់គុណភាពអំពីលក្ខឋានបរិស្ថានក្នុងការកសាងជនបទថ្មី”៕
តាមៈ camau.gov.vn- មេងលី