* សមមិត្ត ង្វៀងទ្រុងញឹង បានជ្រើសតាំងបន្តកាន់តំណែងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ អាណត្តិកាល ២០២៤-២០២៩
សមមិត្ត ឌោវ៉ាន់ចៀង លេខាមជ្ឈិមបក្ស លេខាប្រតិភូបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម សួរសុខទុក្ខកម្មាភិបាលចាស់ព្រឹទ្ធាចារ្យបដិវត្តន៍នៅក្រុងកឹងធើ។ រូបថត៖ គឹមស្វឹង
មហាសន្និបាតតំណាងរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ លើកទី ១០ អាណត្តិកាល ២០២៤- ២០២៩ បានប្រព្រឹត្តទៅដោយជោគជ័យ។
តំណាងគណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង បានវាយតម្លៃខ្ពស់ពីស្ថានភាពធ្លុងមហាសាមគ្គីទូទាំងជនជាតិ និងប្រជាជនគ្រប់ជាន់ស្រទាប់អំពីលទ្ធផលនៃការអនុវត្តកម្មវិធីសកម្មភាពរបស់រណសិរ្សមាតុភូមិវៀតណាមក្រុង អាណត្តិកាល ២០១៩-២០២៤ ទិសដៅ គោលដៅនិងកម្មវិធីសកម្មភាពរបស់រណសិរ្សមាតុភូមិវៀតណាមក្រុង អាណត្តិកាល២០២៤-២០២៩។ ក្រោមប្រធានបទមហាសន្និបាតសាមគ្គី - ប្រជាធិបតេយ្យ-ច្នៃប្រតិដ្ឋ-អភិវឌ្ឍន៍ អ្នកតំណាងទាំងឡាយបានឯកភាពកំណត់ច្បាស់ភាពទម្លុះទម្លាយចំនួន ៣ ពង្រីកប្រជាធិបតេយ្យ ផ្តល់មតិកសាងបក្ស រដ្ឋអំណាច លើកកម្ពស់គុណភាពនៃសកម្មភាពត្រួតពិនិត្យនិងបដិវាទកម្មសង្គម។ បង្កើនការកៀរគររាល់ប្រភពកម្លាំងអនុវត្តយ៉ាងមានប្រសិទ្ធភាពនៃការចលនា “បំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” សាងសង់ផ្ទះជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្របានឆាប់រហ័ស ឈានដល់ការឧបត្ថម្ភបង្កើតមុខរបរ រកស៊ីចិញ្ចឹមជីវិតជូនគ្រួសារក្រីក្រ ដើម្បីចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។ ផ្តុំកម្លាំងកសាងមណ្ឌលតាំងទីលំនៅ “ស្វ័យគ្រប់គ្រង សាមគ្គីភាព សម្បូរសប្បាយ សុភមង្គល”។
ថ្លែងក្នុងមហាសន្និបាត សមមិត្ត ឌោវ៉ាន់ចៀង លេខាមជ្ឈិមបក្ស លេខាប្រតិភូបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម គូសបញ្ជាក់៖ គណៈប្រចាំការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានជ្រើសរើសមហាសន្និបាតតំណាងរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ លើកទី ១០ ជាមហាសន្និបាតគំរូថ្នាក់ខេត្ត។ មហាសន្និបាតនេះ មិនត្រឹមតែមានអត្ថន័យសម្រាប់ការងាររណសិរ្សរបស់ក្រុងកឹងធើប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យដ៏សំខាន់សម្រាប់ការងាររណសិរ្សរបស់ខេត្ត ក្រុងនានាក្នុងទូទាំងប្រទេស។ រៀនសូត្របទពិសោធន៍ពីមហាសន្និបាតគំរូ ដើម្បីត្រៀមបម្រុងរៀបចំបានល្អនូវមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមនៅគ្រប់ខេត្តក្រុង ដើម្បីឈានដល់រៀបចំជោគជ័យមហាសន្និបាតតំណាងរណសិរ្សមាតុភូមិវៀតណាមលើកទី ១០ អាណត្តិកាល ២០២៤-២០២៩។ សមមិត្ត ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម សំណូមពរ៖ រណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ គប្បីច្បាមភារកិច្ចនយោបាយរបស់បក្ខភាគក្រុង ដើម្បីឯកភាព សហការ ចលនាប្រជាជនគ្រប់ជាន់ស្រទាប់ ខិតខំអនុវត្តសម្រេចឱ្យបាននូវគោលដៅដូចបានចែងក្នុងសេចក្តីសម្រេចលេខ៥៩-NQ/TW របស់ការិយាល័យនយោបាយ ស្តីពី “ការកសាងនិងអភិវឌ្ឍក្រុងកឹងធើដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៤៥” ។ ខិតខំកសាងក្រុងកឹងធើឈានដល់ទីក្រុងអេកូឡូហ្ស៊ី ស៊ីវិល័យ ទំនើប ប្រកបដោយអត្តសញ្ញាណវប្បធម៌តំបន់ព្រែកទន្លេ រឹងប៉ឹងខាងនយោបាយសេដ្ឋកិច្ចរីកចម្រើន រឹងមាំក្នុងការការពារប្រទេស សន្តិសុខ បរិស្ថានជ្រះស្អាត នាំមកនូវភាពសម្បូរសប្បាយជូនប្រជាជន។
មហាសន្និបាតបានឯកភាពក្នុងកិច្ចប្រជុំ ពិគ្រោះជ្រើសតាំងអ្នកតំណាង ៨៩ រូបចូលរួមក្នុងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ អាណត្តិកាល ២០២៤-២០២៩ និងជ្រើសតាំងប្រតិភូតំណាងចូលរួមមហាសន្និបាតទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាមលើកទី ១០ រួមមានអ្នកតំណាងពេញសិទ្ធិ ៨ រូប និងអ្នកតំណាងបម្រុង ២ រូប។ ក្នុងសម័យប្រជុំលើកទី ១ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង បានប្រជុំពិគ្រោះ ជ្រើសតាំងសមមិត្ត ង្វៀងទ្រុងញឹង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង បន្តកាន់តំណែងជាប្រធានជ្រើសតាំងអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុវៀតណាម ជំនាញការ ៣ រូប ជ្រើសតាំងអនុប្រធានមិនជំនាញការ ៤ រូប ជ្រើសតាំងសមាជិកអចិន្ត្រៃយ៍ ២ រូប៕
ង៉ុកក្វៀង-មុនី