15/04/2024 - 14:03

គ្រូ​បង្រៀន​អស់​ពី​ចិត្ត​នឹង​អា​ជីព​

អស់​រយៈ​ពេល​ជាង​១២ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​អា​ជីព​ លោក​គ្រូ​ត្រឹង​សឹម​ហា​ គ្រូ​បង្រៀន​សាលា​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ តែង​អស់​ពី​ចិត្ត​ចំ​ពោះ​អា​ជីព​ ស្រ​ឡាញ់​សិស្ស​និង​សកម្ម​ជួយ​មិត្ត​រួម​អា​ជីព​។​

  លោក​គ្រូ​ត្រឹង​សឹម​ហា​ ទទួល​ប័ណ្ណ​សរ​សើរ​របស់​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តា​ល​
ក្នុងពិធីស្ងើចសរសើរគ្រូបង្រៀន​និង​កម្មា​ភិបាល​គ្រប់​គ្រង​ឆ្នើម។​

ក្នុង​នាម​ជា​គ្រូ​បង្រៀន​ភាសា​ខ្មែរ​វ័យ​ក្មេង​ លោក​គ្រូ​ត្រឹង​សឹម​ហា​ តែង​ខិត​ខំ​រៀន​សូត្រ​និង​ស្រាវ​ជ្រាវ​ដោយ​ខ្លួន​ឯង​តាម​រយៈ​សៀវ​ភៅ​បង្រៀន​ក្នុង​ស្រុក​និង​ប្រ​ទេស​កម្ពុជា​ ដើម្បី​មាន​វិធី​សាស្ត្រ​បង្រៀន​ល្អ​ៗ​។​ ក្រៅ​ពី​នេះ​  លោក​គ្រូ​សឹម​ហា​ ត្រូវ​បាន​សា​លា​ចាត់​ឱ្យ​បង្រៀន​ដល់​ក្រុម​សិស្ស​រៀន​ពូកែ​រ​បស់សា​លា ដើម្បី​ចូល​រួម​ប្រ​ឡង​សិស្ស​ពូកែ​ថ្នាក់​ស្រុក​ និង​ខេត្ត​។​ ចាប់​ពី​ឆ្នាំ​សិក្សា​២០១៧ ដល់​ឆ្នាំ​ ២០២៣ សិស្ស​ដែល​លោក​គ្រូ​សឹម​ហា​ ណែ​នាំឈ្នះ​បាន​រង្វាន់​ថ្នាក់​ស្រុក​ចំ​នួន​៣​រង្វាន់​ លេខ​២ ១រង្វាន់​ លេខ​៣ចំ​នួន​៤​រង្វាន់​ និង​រង្វាន់​លើក​ទឹក​ចិត្ត​ចំ​នួន​៤​រង្វាន់​; ថ្នាក់​ខេត្ត​ទទួល​បាន​រង្វាន់​លេខ​១​ចំ​នួន​២​រង្វាន់​ លេខ​២​ចំ​នួន​១​រង្វាន់​ លេខ​៣​ចំ​នួន​៤រង្វាន់​ និង​រង្វាន់​លើក​ទឹក​ចិត្ត​ចំ​នួន​៣។​

ប្អូន​ឡឹម​ធី​អៀង​ញ៉ឺ​ ជា​សិស្ស​ទទួល​បាន​ជ័យ​លាភី​លេខ​២ សម្រាប់​សិស្ស​ពូកែ​ភាសា​ខ្មែរ​ថ្នាក់​ខេត្ត​ ឱ្យដឹង​៖ “លោក​គ្រូ​សឹម​ហា​ មាន​វិធី​សាស្រ្ត​បង្រៀន​ភាសា​ខ្មែរ​ល្អ​ណាស់​ ដូច្នេះ​ពួក​ប្អូន​យល់​ខ្លឹម​សារ​មេរៀន​យ៉ាង​លឿន។​ លោក​គ្រូ​បង្ហាញ​ពី​របៀប​រៀន​  មាន​វិធី​សាស្រ្ត​បង្រៀន​ល្អ​ៗ​ដើម្បី​សិស្ស​ងាយ​ចង​ចាំ​វេយ្យា​ករណ៍​ខ្មែរ​ បក​ប្រែពី​ខ្មែរ​-វៀត​ណាម​វៀត​ណាម -ខ្មែរ​ និង​គម្រោង​តែង​សេចក្តី​ ម្ល៉ោះ​ហើយ​ប្អូន​ធ្វើ​បាន​ល្អ​នៅ​ពេល​ប្រ​ឡង​។​ លោក​គ្រូ​សឹម​ហា​ មាន​ចំ​ណេះ​ដឹង​ភាសា​ខ្មែរ​ទូលំ​ទូលាយ​ ពួក​ប្អូន​សួរ​អ្វី​លោក​គ្រូ​ឆ្លើយ​បាន​ទាំង​អស់​ ឆ្លើយ​បាន​រហ័ស​ ត្រឹម​ត្រូវ​និង​ងាយ​យល់​ ដូច្នេះ​ពួក​ប្អូន​ចូល​ចិត្ត​រៀន​ភាសា​ខ្មែរ​ខ្លាំង​ណាស់”។​

ក្នុង​ការ​បង្រៀន​ លោក​គ្រូ​សឹម​ហា​ តែង​តែ​អនុវត្ត​វិធី​សាស្រ្ត​បង្រៀន​ថ្មី​ៗ​ ពង្រីក​គំ​និត​សកម្ម​ ម្ចាស់​ការ​ច្នៃ​ប្រតិដ្ឋ​របស់​សិស្ស​ ដើម្បី​បង្កើន​គុណ​ភាព​និង​ប្រ​សិទ្ធ​ភាព​។​ រួម​បញ្ចូល​បរិស្ថាន​ទាំង​៣ ដើម្បី​អប់រំ​សិស្ស​ “គ្រួ​សារ​-សាលា​-សង្គម​”។​ បង្កើត​ “មិត្ត​ជឿន​លឿន​” ដើម្បី​សិស្ស​ពូកែ​ អម​សិស្ស​ខ្សោយ​ លោក​គ្រូ​តែង​សន្ទនា​ សាក​សួរ​ ដើម្បី​ក្តាប់​ពី​គោល​បំ​ណង​និង​មនោ​សញ្ចេត​នា​របស់​សិស្ស​ សំ​ដៅ​មាន​វិធាន​ការ​ជួយ​ទាន់​ពេល​។​ លោក​គ្រូ​សឹមហា​ មាន​ប្រ​សាសន៍​៖ “ប្អូន​ៗ​រៀន​អនុ​វិទ្យា​ល័យ​ វ័យ​នៅ​ក្មេង​ ឆ្ងាយ​ពី​ផ្ទះ​ ដូច្នេះ​គ្រូ​បង្រៀន​គឺ​ជា​ឪ​ពុក​ម្តាយ​ដែល​ប្អូន​ៗ​ទុក​ចិត្ត​បំ​ផុត​។​ ខ្ញុំ​តែង​លើក​ទឹក​ចិត្ត​និង​ជំ​រុញ​ទឹក​ចិត្ត​ប្អូន​ៗ​ខិត​ខំ​រៀន​សូត្រ​ ចុះ​សម្រុង​ រស់​នៅ​សាមគ្គី​ និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​សិក្សា។​ ក្នុង​ការ​បង្រៀន​ អា​ស្រ័យ​លើ​សមត្ថ​ភាព​ទទួល​ចំ​ណេះ​ដឹង​របស់​សិស្ស​ម្នាក់ៗ​ ខ្ញុំ​នឹង​ជ្រើស​រើស​វិធី​សាស្ត្រ​បង្រៀន​ដែល​សម​ស្រប​ ដើម្បី​ធានា​ថា​សិស្ស​យល់​មេរៀន​ និង​រៀន​សូត្រ​បាន​ល្អ​បំ​ផុត​។​ តាម​ដែល​បាន​ដឹង​មក​ក្នុង​ឆ្នាំ​២០១២ លោក​គ្រូ​សឹម​ហា​ បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​គរុ​កោ​សល្យ​ផ្នែក​វិចិត្រ​សិល្បៈ​ ហើយ​បាន​មក​បំពេញ​ការ​ងារ​នៅ​អនុវិទ្យា​ល័យ​ទូឌីម។​ ដើម្បី​បង្កើន​ជំ​នាញ​បម្រើ​ការ​បង្រៀន​ភាសា​ខ្មែរ​ឱ្យ​បាន​ល្អ​ លោក​គ្រូ​សឹម​ហា​ បាន​សិក្សា​ផ្នែក​មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ​អក្សរ​សាស្ត្រ​ខ្មែរ​នៅ​មហា​វិទ្យា​ល័យ​ត្រា​វិញ​ ហើយ​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​ ២០១៨។​ បន្ទាប់​មក​ លោក​គ្រូ​ក៏​ត្រូវ​បាន​បញ្ជូន​មក​ប​ង្រៀន​នៅ​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ត្រឹង​ដេ រហូត​មក​ដល់​បច្ចុប្បន្ន​។​ ទន្ទឹម​នឹង​នោះ​ លោក​គ្រូ​សឹម​ហា​ បាន​បញ្ចប់​ថ្នាក់​បក​ប្រែ​នៃ​គម្រោង​បណ្តុះ​បណ្តាល​ភាសា​ខ្មែរ​ដល់​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​របស់​ខេត្ត។​ ក្រៅ​ពី​នេះ​ លោក​គ្រូ​ក៏​សកម្ម​ស្រាវ​ជ្រាវ​ និង​ជួយ​ណែ​នាំ​អស់​ពី​ចិត្ត​ដល់​គ្រូ​បង្រៀន​ក្នុង​សាលា​ពី​ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​ មាន​ក្នុង​ការ​បង្រៀន​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​។​ តួយ៉ាង​ដូច​៖ ទទួល​បាន​រង្វាន់​លេខ​១​ក្នុង​ការ​ប្រ​ឡង​ “បង្កើត​ឧបករណ៍​សម្រាប់​បង្រៀន​” ថ្នាក់​ស្រុក​; រង្វាន់​លេខ២ ថ្នាក់​ខេត្ត​ ខាង​វិញ្ញា​សា​ប្រ​វត្តិ​វិទ្យា​; រង្វាន់​លើក​ទឹក​ចិត្ត​ក្នុង​ការ​ប្រ​ឡង “បង្កើត​ឧបករណ៍​សម្រាប់​បង្រៀន​” វិញ្ញា​សាជីវ​វិទ្យា​ថ្នាក់​ស្រុក។​ លោក​គ្រូ​សឹម​ហា​ ឱ្យ​ដឹង​បន្ថែម​៖ “បច្ចុប្បន្ន​ ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​ទៅ​សិក្សា​ថ្នាក់​អនុបណ្ឌិត​អក្សរ​សាស្ត្រ​ខ្មែរ​នៅ​ប្រ​ទេស​កម្ពុជា​ តាម​គម្រោង​សហប្រ​តិបត្តិ​ការ​នៃ​ប្រ​ទេ​ស​ទាំង​ពីរ។​ នេះ​ក៏​ជាឱកាស​មួយ​ដើម្បី​ជួយ​ខ្ញុំ​លើ​ក​កម្ពស់​ជំ​នា​ញ​ភាសា​ខ្មែរ​ ដើម្បី​បម្រើ​ការ​បង្រៀន​ភាសា​ខ្មែរ​ដល់​សិស្ស​ឱ្យ​កាន់​តែល្អ​ថែម​ទៀត”។​

លោក​គ្រូ​ត្រឹង​ស៊ុង​ នា​យក​សាលា​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ត្រឹង​ដេ មាន​ប្រ​សាសន៍​៖ “លោក​គ្រូ​ត្រឹង​សឹម​ហា​ គឺ​ជា​គ្រូ​បង្រៀន​វ័យ​ក្មេង​ មាន​ភាព​ស្វា​ហាប់ មាន​ឆន្ទៈ​ក្នុង​ការ​រៀន​សូត្រ​ អស់​ពី​ចិត្ត​ជួយ​មិត្ត​រួម​អា​ជីព​ និង​សម្រេច​បាន​ល្អ​ភារ​កិច្ច​ដែល​ប្រ​គល់​ឱ្យ​។​ លោក​គ្រូ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​បង្រៀន​និង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​អប់រំ សិស្ស​គ្រប់​ផ្នែក។​ ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ លោក​គ្រូ​ត្រឹង​សឹម​ហា​ ត្រូវ​បាន​ទទួល​ស្គាល់​ជា​គ្រូ​បង្រៀន​ពូកែ​ថ្នាក់​សាលា​និង​ថ្នាក់​មូល​ដ្ឋាន។​ យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​ថ្នាក់​មូល​ដ្ឋាន​ និង​ទទួល​បាន​ប័ណ្ណ​សរ​សើរ​ជា​ច្រើន​ពី​គណៈ​កម្មា​​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ និង​ប័ណ្ណ​សរ​សើរ​ពី​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល”៕​

                                    លីធាន​-មេង​លី

ចែករំលែកអត្ថបទ