ជាមួយនឹងទម្រង់បណ្តុះផ្សិតកញ្ចូរ ដោយឆ្លៀតយកអនុផលពីផលិតស្រូវ បងស្រីចូវធីនឿង នៅឃុំតាដន់ ស្រុកទ្រីតូង ខេត្តអាងយ៉ាង រកបានប្រាក់ចំណូលជិត ៩០០ លានដុង/ឆ្នាំ។
ផ្សិតកញ្ចូររបស់បងស្រីនឿង បានទីផ្សារនិយមចូលចិត្ត។
បងស្រីនឿង ឱ្យដឹង៖ ឆ្នាំ២០២០ តាមរយៈសារព័ត៌មាន គាត់សង្កេតឃើញ បញ្ហាអនាម័យសុវត្ថិភាពម្ហូបអាហារ មានភាព “រសើប” ខ្លាំង ញុាំងឱ្យអតិថិជនជាច្រើនបារម្ភពីម្ហូបអាហារកខ្វក់។ ផ្តើមពីតថភាពនោះ គាត់មានគំនិតផលិតកសិផលជ្រះ មានតម្លៃពីអាហារូបត្ថម្ភនិងល្អសម្រាប់សុខភាព ដើម្បីគ្រួសារប្រើប្រាស់និងផ្គត់ផ្គង់ទីផ្សារ។ ក្រោយពីស្វែងយល់តម្រូវការទីផ្សារ បងស្រីសម្រេចចិត្តជ្រើសរើសបណ្តុះផ្សិតកញ្ចូរដើម្បីផ្តើមអាជីព។ “ខ្ញុំបានទិញផ្សិតកញ្ចូរមកហូបសាកមើល ឃើញប្រភេទផ្សិតនេះមានរសជាតិឆ្ងាញ់ផងនិងមានអាហារូបត្ថម្ភច្រើនផង។ ទន្ទឹមនឹងនោះ តំបន់វាលរាបទន្លេគឺវឡុង មានឧត្តមភាពខាងបង្កបង្កើនផលស្រូវ បរិមាណចំបើងក្រោយពីប្រមូលផលច្រើនណាស់ មិនខ្លាចខ្វះវត្ថុធាតុដើមសម្រាប់បណ្តុះផ្សិតទេ។ ពិសេស អាកាសធាតុនៅតំបន់បៃណូយ ក៏សមស្របសម្រាប់បណ្តុះផ្សិតប្រភេទនេះដែរ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តចាប់យកអាជីពនេះ” - បងស្រីនឿយ បានឱ្យដឹងដូច្នេះ។
ជាអ្នក “មិនជំនាញ” ក្នុងការបណ្តុះផ្សិតកញ្ចូរ ហេតុនោះបងស្រីអំណត់ព្យាយាមសិក្សាស្រាវជ្រាវពីគ្រូឧទ្ទេសជំនាញផ្នែកកសិកម្មនៅសាកលវិទ្យាល័យកឹងធើ និងសាកលវិទ្យាល័យអាងយ៉ាង ដើម្បីក្តោបក្តាប់ច្បាស់ពីលក្ខណៈនៃការលូតលាស់ ខ្សែសង្វាក់បណ្ដុះផ្សិតកញ្ចូរ។ ផ្សិតកញ្ចូរអាចបណ្តុះពេញមួយឆ្នាំតាមទម្រង់បិទជិត។ រយៈពេលចាប់ពីបណ្តុះរហូតដល់ប្រមូលផលប្រមាណជិត ៤ ខែ។ ប៉ុន្តែទាមទារមានបច្ចេកទេសចាប់ពីផ្នែកវិនិច្ឆ័យនៃការបណ្ដុះរហូតដល់ការចិញ្ចឹម បណ្តុះត្រូវតែធានាជ្រះទាំងស្រុង។ ផ្សិតអាចប្រមូលផលបានជារៀងរាល់ថ្ងៃ។ “វដ្តនៃការលូតលាស់របស់ប្រភេទផ្សិត ដែលអាចបរិភោគបាននិងឱសថ គឺខ្លីណាស់ ប្រហែល ៤ ខែ/រដូវ។ អាស្រ័យហេតុនោះ ជួយបង្វិលដើមទុនរហ័ស អាចបពា្ឈប់ការផលិត បានគ្រប់ពេលនៅពេលដែលអាកាសធាតុមិនអំណោយផល កាត់បន្ថយហានិភ័យដល់កម្រិតទាបបំផុត ហេតុនោះងាយស្រួលកៀកជិតនិងបណ្តុះផ្សិត”។ បងស្រីនឿង ឱ្យដឹង៖ បច្ចុប្បន្ន មូលដ្ឋានបណ្តុះផ្សិតរបស់គាត់ ក៏បានរួមចំណែកបង្កើតការងារធ្វើដល់កម្មករនៅភូមិភាគជាង ៤០ នាក់ ក្នុងនោះភាគច្រើនជាកម្មការិនី។ ក្រៅពីបណ្តុះផ្សិតកញ្ចូរ មូលដ្ឋាននៅទាំងបណ្តុះផ្សិតលីងជី ដើម្បីធ្វើពិពិធកម្មផលិតផលទៀតផង។ បច្ចុប្បន្ន រៀងរាល់ខែ អ្នកស្រីនាំផ្សិតគ្រប់ប្រភេទចេញទីផ្សារបានជិត៣តោន។ ផ្សិតកញ្ចូរលក់ដោយតម្លៃ ២៥០.០០០ ដុង/គីឡូក្រាម ផ្សិតលីងជីលក់តម្លៃពី ១,៥ - ២ លានដុង/គីឡូក្រាម។ នាំមកនូវប្រាក់ចំណូលជិត៩០០លានដុងរៀងរាល់ឆ្នាំ។
ដោយសារផលិតតាមបែបផែនផលិតផលជ្រះ ម្ល៉ោះហើយផ្សិតកញ្ចូរនិងផ្សិតឱសថបាននាំចេញទៅទូទាំងខេត្ត ក្រុងនៅភាគខាងលិច។ ពេលខាងមុខ បងស្រីនឿងនឹងបន្តពង្រីកទ្រង់ទ្រាយបន្ថែមទៀតដើម្បីបង្កើនបរិមាណផល ព្រោះថា បច្ចុប្បន្នមានភោជនីយដ្ឋានជាច្រើននៅក្រុងហូជីមិញ និងហាណូយ បានបញ្ជាទិញ៕
កាសែតកឹងធើ - វិមាន