គៀងយ៉ាង៖ រៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីដោយសាមគ្គីភាព សប្បាយរីករាយ សុវត្ថិភាពនិងប្រិតសំចៃ
(កឹងធើ) - គណៈប្រតិភូនៃគណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង ដឹកនាំដោយសមមិត្ត ផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុង ទើបអញ្ជើញមកសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ នៅកាសែតកឹងធើ។
សមមិត្ត ផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុង ជូនអំណោយនិងប្រសិទ្ធពរឆ្នាំថ្មីឆ្នាំ២០២៤ នៅកាសែតកឹងធើ។ រូប៖ វ៉ាន់ទ្រុង
សមមិត្ត ត្រឿងវ៉ាន់ចៀង អគ្គនិពន្ធនាយកកាសែតកឹងធើ បានធ្វើរបាយការណ៍អំពីសមិទ្ធផលលេចធ្លោរបស់កាសែតកឹងធើក្នុងឆ្នាំ ២០២៣; ការងារគម្រោងផែនការបណ្តុះបណ្តាល បំពាក់បំប៉នកម្មាភិបាល; ការងារបោះពុម្ពផ្សាយកាសែតកឹងធើភាសាខ្មែរដល់ភូមិភាគតំបន់វាលរាបទន្លេគឺវឡុង។ល។ រយៈពេលកន្លង កាសែតកឹងធើភាសាខ្មែរ តែងបានកែលម្អទាំងខ្លឹមសារនិងរូបភាព។ កម្មាភិបាល ការីនីពន្ធ អ្នកយកព័ត៌មាននៃការិយាល័យកាសែតកឹងធើភាសាខ្មែរ តែងលើកកម្ពស់ស្មារតីទទួលខុសត្រូវ ជម្នះការលំបាក ដើម្បីសម្រេចឆ្នើមនូវភារកិច្ចដែលគណៈកម្មាធិការបក្ស គណៈរៀបរៀងកាសែតកឹងធើប្រគល់ឱ្យ; ទន្ទឹមនឹងនោះ មានអត្ថបទជាច្រើន មានគុណភាពខ្ពស់ ទទួលបានពានរង្វាន់ក្នុងការប្រឡង អាស្រ័យដោយក្រុងនិងមជ្ឈិមរៀបចំឡើង។
សមមិត្ត ផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុង និងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកថតរូបអនុស្សាវរីយ៍ជាមួយនឹងគណៈរៀបរៀងកាសែតកឹងធើ និងកម្មាភិបាល ការីនិពន្ធ អ្នកយកព័ត៌មាននៃការិយាល័យកាសែតកឹងធើភាសាខ្មែរ។
សមមិត្ត ផាមវ៉ាន់ហេវ បានប្រសិទ្ធពរដល់កម្មាភិបាល ការីនិពន្ធ អ្នកយកព័ត៌មាននៃការិយាល័យកាសែតកឹងធើភាសាខ្មែរ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ ប្រកបដោយភាពកក់ក្តៅ សុភមង្គល និងស្ងើចសរសើរនូវស្នាដៃដែលកាសែតកឹងធើសម្រេចបានក្នុងឆ្នាំ២០២៣។ ទន្ទឹមនឹងនោះ សំណូមពរក្នុងពេលខាងមុខ គណៈកម្មាធិការបក្ស គណៈរៀបរៀងនៃកាសែតកឹងធើ បន្តកែលម្អទាំងរូបភាពនិងខ្លឹមសារនូវរាល់ផលិតផល សារព័ត៌មាន យកចិត្តទុកដាក់នូវខ្លឹមសារផ្សព្វផ្សាយអំពីជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរ គំរូជឿនលឿនក្នុងពលកម្មផលិត និងលើកកម្ពស់ប្រសិទ្ធភាពបោះពុម្ពផ្សាយកាសែតកឹងធើភាសាខ្មែរ ជួយប្រជាជនកៀកជិតនឹងខ្លឹមសារនៃការផ្សព្វផ្សាយ។ល។ កាសែតកឹងធើ បន្តអនុវត្តផ្លាស់ប្តូរឌីជីថលសារព័ត៌មាន សេដ្ឋកិច្ចសារព័ត៌មាន ដើម្បីលើកកម្ពស់ជីវភាពកម្មាភិបាល បុគ្គលិក និងនិយោជិត។
* គណៈកម្មាធិការបក្សខេត្តគៀងយ៉ាង បានចេញសារលិខិតលេខ ១០៨០-CV/TU ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០២៤ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា (ត្រូវនឹងថ្ងៃ ៥ កើតដល់ថ្ងៃ ៨ កើត ខែចេត្រ)។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តគៀងយ៉ាង សំណូមពរគណៈកម្មាធិការបក្ស អង្គការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ អង្គការនយោបាយ-សង្គម និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០២៤ លើស្មារតីសាមគ្គី សប្បាយ រីករាយ សុវត្ថិភាពនិងប្រិតសំចៃ អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អប្រសើររបស់ជនរួមជាតិខ្មែរ។ល។ ចលនាឧបត្ថម្ភគាំពារគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារដែលមានជីវភាពលំបាកទទួលបុណ្យចូលឆ្នាំថ្មី។ ស្ថាប័ន អង្គភាព កម្លាំងប្រដាប់អាវុធ អាជីវកម្មនានាអាស្រ័យទៅតាមលក្ខណៈជាក់ស្តែង រៀបចំពិធីជួបជុំ ប្រសិទ្ធពរនិងបង្កលក្ខណៈដល់កម្មាភិបាល យុទ្ធជន អ្នករដ្ឋការ បុគ្គលិករដ្ឋ និយោជិត ដែលជាជនរួមជាតិខ្មែរ បានឈប់សម្រាកដើម្បីទទួលបុណ្យចូលឆ្នាំថ្មី។ បុណ្យចូលឆ្នាំកងទ័ព-ប្រជាជន ឆ្នាំ២០២៤ អំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៤ បានរៀបចំឡើងនៅឃុំអាងមិញបាក់ ស្រុកអ៊ូមិញធឿង៕
ក្រុមអ្នកយកសារព័ត៌មាន-វិមាន