មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

04/03/2024 - 16:43

ស្រុក​ជន​បទ​ថ្មី​តាម​ប៊ិញ

ក្រោយ​ពី​ជាង​ ១០ ឆ្នាំ​កសាង​ជន​បទ​ថ្មី​ ស្រុក​តាម​ប៊ិញ បាន​ទទួល​ស្គាល់​ជា​ស្រុក​ជន​បទ​ថ្មី។​ ផ្តើម​ពី​នោះ​ ជីវ​ភាព​ប្រ​ជា​ជន​មាន​ការ​រីក​ចម្រើន​ មុខ​មាត់​ជន​បទ​ផ្លាស់​ថ្មី​ជា​លំ​ដាប់។​

 សាលា​បឋម​សិក្សា​ថាច់​ធា នៅ​ឃុំ​ឡង​មី​សម្រេច​បទ​ដ្ឋាន​ជាតិ។​

ប្រ​សិន​បើ​ស្រុក​តាម​ប៊ិញ​ជា​មជ្ឈ​មណ្ឌល​របស់​ខេត្ត​វិញ​ឡុង​ ដូច្នេះ​ឃុំ​ឡង​មី​មាន​ទីតាំង​ស្ថិត​នៅ​ចំ​មជ្ឈ​មណ្ឌល​ស្រុក​តាម​ប៊ិញ។​ ឡង​មីជា​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​បំ​ផុត​របស់​ស្រុក​ ម៉្លោះ​ហើយ​ ក្រៅ​ពី​កម្ម​វិធី​គម្រោង​នា​នា​កសាង​ជន​បទ​ថ្មី​ ឃុំ​នៅ​ទាំង​បាន​ផ្គួប​បញ្ជូល​កម្ម​វិធី​ គម្រោង​ពិសេស​ដោយ​ឡែក​របស់​រដ្ឋា​ភិបាល​ សម្រាប់​តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។​ ហេតុ​នោះ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​រ​បស់ឃុំ​មាន​ការ​ផ្លាស់​ថ្មី​ជា​លំ​ដាប់​តាម​ល្បឿន​នៃ​ការ​កសាង​ជន​បទ​ថ្មី។​ រហូត​មក​ដល់​ឆ្នាំ​២០២៣ ទូទាំង​ស្រុក​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ឡង​មីក៏​កាន់​តែ​មាន​ភាព​រីក​ចម្រើន។​ លេច​ធ្លោ​បំ​ផុត​ គឺ​ដង​ផ្លូវ​ជន​បទ​ថ្មី​មាន​បំ​ពាក់​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ។​ នៅ​តាម​សាលា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​ មាន​បំ​ពាក់​សម្ភារៈ​បរិក្ខារ​គ្រប់​គ្រាន់​ ដើម្បី​បម្រើ​ការ​រៀន​សូត្រ​សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិច។​ លោក​គ្រូ​ ថាច់​ប៊ិញ​ថាញ គ្រូ​បង្រៀន​សាលា​បឋម​សិក្សា​ថាច់​ធា ឃុំ​ឡង​មី ឱ្យ​ដឹង៖ “ខ្ញុំ​កើត​និង​ធំ​ដឹង​ក្តី​នៅ​ឃុំ​ឡង​មី ម្ល៉ោះ​ហើយ​យល់​ច្បាស់​ពី​ការ​ផ្លាស់​ប្តូរ​នៅ​ទីនេះ។​ បើ​ប្រៀប​ធៀប​នឹង​ពី​មុន​ ផ្លូវ​គមនា​គមន៍​ សាលា​រៀន​ ដំ​ណាក់​សុខា​ភិបាល​គឺប្លែក​ទាំង​អស់​ ដូច្នេះ​ សិស្សា​នុសិស្ស​ទៅ​រៀន​ក៏​មាន​ភាព​ងាយ​ស្រួល​ជាង។​ ដោយ​សារ​គោល​នយោ​បាយ​អនុគ្រោះ​របស់​រដ្ឋ​ ទើប​ជីវ​ភាព​ប្រ​ជា​ជន​និយាយ​រួម​ និង​ជន​រួម​ជាតិ​ភាគ​និយាយ​ដោយ​ឡែក​ត្រូវ​បាន​លើ​ក​ស្ទួយ​។​ តួយ៉ាង​ដូច​គ្រួ​សារ​ខ្ញុំ​ បាន​រដ្ឋ​ឧបត្ថម្ភ​កូន​ៗ​រៀន​សូត្រ​ត្រឹម​ត្រូវ​។​ ឆ្នាំ​កន្លង​ កូន​ស្រី​ពៅ​របស់​ខ្ញុំ​បញ្ចប់​ថ្នាក់​បរិញ្ញា​បត្រ​ផ្នែក​គរុ​កោ​សល្យ​អប់​រំ​មត្តេយ្យ សព្វ​ថ្ងៃ​ទៅ​បង្រៀន​នៅ​ខេត្ត​ឡុង​អាង​”។​

   ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​នៅ​ឃុំ​ឡង​មី។​

មិន​ត្រឹម​តែ​ជា​មជ្ឈ​មណ្ឌល​របស់​ខេត្ត​តាម​ប៊ិ​ញនៅ​ទាំង​ជា​តំ​បន់​ជំ​នាញ​ផលិត​ស្រូវ​ ដោយ​មាន​ផ្ទៃ​ដី​ផលិត​ជា​រៀង​រាល់​ឆ្នាំ​ ១១.០០០ ហិក​តា/រដូវ​ បាន​ពង្រាយ​គ្រប់​ឃុំ​ក្នុង​ស្រុក​ និង​តំ​បន់​ជំ​នា​ញ​ផលិត​ឈើ​ហូប​ផ្លែ​ ក្នុង​នោះ​ដាំ​ក្រូច​ពោធិ៍​សាត់​ជា​ដំ​ណាំ​ស្នូល​ ដោយ​មាន​ផ្ទៃ​ដី​ផលិត​ជិត​៣.៧៤០​ហិក​តា។​ ទាំង​នេះ​គឺជា​ភាព​ងាយ​ស្រួល​ ដើម្បី​រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​ទូទាំង​ស្រុក​ សម្រេច​៥៧,៧ លាន​ដុង​/ម្នាក់/ឆ្នាំ​ (កើន​មធ្យម​ភាគ​ជា​រៀង​រាល់​ឆ្នាំ​ ៣,៦៨ លាន​ដុង​/ម្នាក់/ឆ្នាំ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ ២០១១)។​ ផ្តើម​ពី​លទ្ធ​ផល​ដូច​ពោល​ខាង​លើ​ តាម​រយៈ​ការ​ស្ទង់​មតិ​ អត្រា​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​ចំ​ពោះ​លទ្ធ​ផល​កសាង​ជន​បទ​ថ្មី​របស់​ស្រុក​ គឺ៩៧,៥៨% សម្រេច​លើស​៧,៥៨% បើ​ប្រៀប​ធៀប​នឹង​ការ​កំ​ណត់​ ក្នុង​នោះ​ អត្រា​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​នៅ​តាម​ឃុំ​នីមួយ​ៗ​សម្រេច​ពី​៩៥,២៧% ឡើង​ទៅ​ សម្រេច​លើស ១៥,២៥% បើ​ប្រៀប​ធៀប​នឹង​ការ​កំ​ណត់។​

តាម​ប្រ​សាសន៍​លោក​គឹម​កាន់​ អនុប្រ​ធាន​ការិ​យាល័យ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​-ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ស្រុក​តាម​ប៊ិញ ជន​បទ​ថ្មី​គឺជា​ឈ្នាន់​ដើម្បី​ប្រ​ជា​ជន​ពង្រីក​សេដ្ឋ​កិច្ច​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ រួម​នឹង​រដ្ឋ​រួម​ចំ​ណែក​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​លក្ខឋាន​ ឈាន​ដល់​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ជន​បទ​ថ្មី​គំរូ៕​     

            ហា​ថាញ-មុនី

ចែករំលែកអត្ថបទ