មកកាន់ភូមិតាសឹក A ឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ សាកសួររកបងស្រីឡឹមធីសាលី មាមីងនៅទីនេះអ្នកណាក៏ស្គាល់គាត់ដែរ។ ពីព្រោះជាច្រើនឆ្នាំមកនេះ បងស្រីតែងបង្ហាញពីគំរូឈានមុខរបស់បក្ខជនអស់ពីចិត្តក្នុងការងារ ជួយមាមីងខ្មែរជាច្រើនគ្រួសារចាកផុតពីភាពក្រីក្រ លំនឹងជីវភាព។
បងស្រីឡឹមធីសាលី លេខាសាខាបក្សភូមិតាសឹក A។
ភូមិតាសឹក A មានប្រជាជនរស់នៅ ២៩៨ គ្រួសារ ដោយមានមនុស្ស១.១១៨នាក់ ក្នុងនោះ គ្រួសារជនជាតិកិញស្រូបអត្រា ៣០% គ្រួសារជនរួមជាតិខ្មែរស្រូបអត្រា៧០%។ សាខាបក្សភូមិមានបក្ខជនជាជនជាតិខ្មែរ ១២ នាក់ ជីវភាពប្រជាជនភាគច្រើននៅជួបការលំបាក។ កើតនិងធំដឹងក្តីនៅភូមិតាសឹក A និងជាលេខាសាខាបក្សភូមិជាច្រើនឆ្នាំ ទើបបងស្រីជ្រាបច្បាស់ពីស្ថានភាពជីវភាពរបស់មាមីខ្មែរនៅទីនេះ គឺខ្វះដីផលិតនិងខ្វះដើមទុនប្រកបការងាររកស៊ី។ បងស្រីសាលី ឱ្យដឹង៖ “ខ្ញុំចង់រួមចំណែកដើម្បីជួយមាមីង ខ្ញុំគិតថាការងារដែលប្រុសៗធ្វើបាន គឺនារីយើងខ្ញុំក៏ប្តេជ្ញាចិត្តធ្វើឱ្យបានដែរ មានការងារខ្លះដែលថ្នាក់លើប្រគល់ឱ្យ យើងខ្ញុំអនុវត្តសម្រេចឆាប់ជាងផែនការដាក់ចេញ”។
បងស្រីឡឹមធីសាលី (កណ្តាល) កំពុងពិភាក្សាជាមួយប្រជាជន។
អ្នកមីង គឹមធីទី នៅភូមិតាសឹក A ឱ្យដឹង៖ “ក្មួយសាលី ជានារីលេខាសាខាបក្សភូមិម្នាក់តែងខ្នះខ្នែងជួយមាមីងដោយអស់ពីចិត្ត គិតគូរតាំងពីផ្ទះសម្បែងជូនប្រជាជនយើងខ្ញុំ។ កន្លងហើយ ក្មួយសាលី ចលនាសប្បុរសជនរួមវិភាគទាន រៀបចំអំណោយជាច្រើនចំណែកជូនមាមីងក្នុងភូមិ ព្រមទាំងចលនាសង់ផ្ទះមេត្តាធម៌ដល់គ្រួសារខ្ញុំ។ ខ្ញុំអរគុណក្មួយសាលីណាស់”។
បងស្រីសាលី ក៏ជាអ្នកសម្របសម្រួលដ៏ប៉ិនប្រសប់ ឈ្លាសវៃ ។ល។ គិតមកទល់ពេលនេះ គាត់បានចូលរួមសម្របសម្រួលជោគជ័យការវិវាទទាស់ទែងរាប់សិបករណី តាំងពីរឿងតូចតាចក្នុងគ្រួសាររហូតទំនាស់ដីធ្លី។ គាត់តែងចុះទៅដល់ផ្ទះគ្រួសារនីមួយៗដើម្បីស្វែងយល់ពីមនោសញ្ចេតនា ក្រើនរំលឹកភាគីសងខាងកុំឈ្លោះប្រកែកគ្នា ធ្វើឱ្យបាត់មនោសញ្ចេតនាភូមិផងរបងជាមួយ។ល។
លោកថាច់គឹមសី ប្រធានរណសិរ្សឃុំឡុងហ៊ីប ឱ្យដឹង៖ “ឡឹមធីសាលី ជាលេខាសាខាបក្សភូមិអស់ពីចិត្តចំពោះការងាររបស់ខ្លួន។ គាត់មិនធុញទ្រាន់នឹងការលំបាក តែងជួយអ្នកទាំងឡាយប្រកបការងាររកស៊ី ឈានឡើងចាកផុតពីភាពក្រីក្រ ព្រមទាំងលើកទឹកចិត្តកូនចៅមាមីងក្នុងភូមិឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ធ្វើជាគំរូដើម្បីមានប្រយោជន៍ដល់សង្គម”៕
សើុងម៉ាល័យ-មុនី