មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/02/2024 - 09:08

ដាំ​ជោគ​ជ័យ​បន្លែ​បៃតង​ផ្ទុក​បរិ​មាណអា​ហា​រូប​ត្ថម្ភតាម​តម្រូវ​ការ​

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អ៊ី​តា​លី ទើប​ដាំ​ជោគ​ជ័យ​បន្លែ​បៃ​តង​ផ្ទុក​បរិមាណ​អា​ហា​រូបត្ថម្ភ​ជាក់​ស្ដែង​តាម​តម្រូវ​ការ។​ លទ្ធ​ផល​នេះ​គឺជា​របត់​នៃ​ជំ​ហាន​វិវឌ្ឍន៍​ដ៏​សំ​ខាន់​មួយ​អំ​ពី​សមត្ថ​ភាព​នៃ​ការ​ដាំ​បន្លែ​បៃ​តង​ អាច​បំ​ពេញ​តម្រូវ​ការ​អា​ហា​រូប​ត្ថម្ភ​ដោយ​ឡែក​របស់​មនុស្ស​ម្នាក់ៗ​។​

រូប​ជា​ឧទាហរណ៍។

នៅ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​ ដែល​បាន​ចុះ​ផ្សាយ​លើ​ទស្សនា​វដ្ដី​វិទ្យា​សាស្រ្ត​ម្ហូប​អា​ហារ​និង​កសិកម្ម​ ក្រុម​អ្នក​ជំ​នាញ​បាន​ផ្តោត​ទៅ​លើ​ការ​បង្កើន​សារ​ធាតុ​បំ​ប៉ន​សំ​ខាន់​ៗ​ចំ​នួន​ពីរ​គឺ អ៊ីយ៉ូត​និង​ប៉ូ​តា​ស្យូម​នៅ​ក្នុង​បន្លែ​ រួម​មាន​មើម​ស្ពៃ​ សណ្តែក សា​ឡាត់ rocket និង​ស្ពៃ​ចង្កឹះ​ពណ៌​ស្វាយ។​ ដោយ​បាន​ដឹង​ថា​ អ៊ី​យ៉ូត​មាន​សារៈ​សំ​ខាន់​ចំ​ពោះ​មុខ​ងារ​ ក្រ​ពេញ​ទីរ៉ូ​អ៊ីត​និង​ជំ​ងឺ​កង្វះ​អ៊ី​យ៉ូត ប៉ះ​ពាល់​ដល់​មនុស្ស​ប្រ​មាណ​ ២ ពាន់​លាន​នាក់​លើ​ពិភព​លោក។​ ជា​មួយ​នឹង​អនុសាសន៍​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ដើម្បី​កាត់​បន្ថយ​ហូប​អំ​បិល​ប្រ​ចាំ​ថ្ងៃ​ និង​និន្នា​ការ​ហួប​សាប​ឬ​ទម្លាប់​ហូប​សាប​កើន​ឡើង​ តម្រូវ​ការ​ប្រ​ភព​ជំ​នួស​អ៊ី​យ៉ូត​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​ដែរ។​

ដើម្បី​បង្ហាញ​ពី​លទ្ធ​ភាព​នៃ​ការ​ដាំ​ដំ​ណាំ​បន្លែ​បៃ​តង​ដោយ​ទ្រង់​ទ្រាយ​ធំ​ ដែល​បាន​តាក់​តែង​ ផ្ទុក​ប​រិមាណ​អា​ហា​រូប​ត្ថម្ភ​តាម​បំ​ណង​ ក្រុម​សិក្សា​ស្រាវ​ជ្រាវ​ផ្ដើម​ដំ​ណើរ​ការ​ដាំ​បន្លែ​បៃតង​នៅ​កសិដ្ឋាន​ Ortogourmet ក្នុង​នោះ​ ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ដាំ​ដុះ​គ្មាន​ដី​ មាន​ន័យ​ថា​ បន្លែ​បៃ​តង​ត្រូវ​បាន​ដាំ​ដុះ​ក្នុង​ទឹក​ល្បាយ​ជាតិ​បំ​ប៉ន​។​ វិធី​នេះ​ត្រូវ​បាន​វាយ​តម្លៃ​ថា​ជិត​ស្និទ្ធ​នឹង​បរិស្ថាន​ អនុញ្ញាត​ឱ្យ​ការ​គ្រប់​គ្រង​ការ​លូត​លាស់​របស់​រុក្ខ​ជាតិ​ប្រ​សើរ​បំ​ផុត​ ធានា​សម្រេច​បាន​ទិន្ន​ផល​ខ្ពស់​ជំ​នួយ​ដល់​ការ​ប្រើ​ប្រាស់​ទឹក​ និង​ជីប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។​ ទម្រង់​ដាំ​បន្លែ​នេះ​ថែម​ ទាំង​អនុញ្ញាត​ផ្សំ​ទឹក​ល្បាយ​ជាតិ​បំ​ប៉ន​យ៉ាង​ប្រ​ត្យក្ស​ទៀត​ផង។​

លទ្ធ​ផល​គឺក្រុម​ស្រាវ​ជ្រាវ​ទទួល​បាន​ដាំ​ជោគ​ជ័យ​បន្លែ​គ្រប់​ប្រ​ភេទ​ដែល​ផ្ទុក​បរិមាណ​អ៊ីយ៉ូត​លើស ១៤ ដង​បើ​ប្រៀប​នឹង​បន្លែ​ដែល​ដាំ​ដុះ​តាម​ស្តង់​ដារ។​ បន្លែ​បៃតង​ដាំ​តាម​បែប​ថ្មី​នៅ​ទាំង​ផ្ទុក​បិមាណ​ប៉ូតា​ស្យូម​តិច​ជាង​ ៤៥% ជួយ​បំ​ពេញ​តម្រូវ​ការ​បន្លែ​សម្រាប់​អ្នក​ជំ​ងឺ​ដែល​មាន​ជំ​ងឺ​តម្រង​នោម​រុាំ​រ៉ៃ-មុខ​សញ្ញា​ត្រូវ​កាត់​បន្ថយ​ស្រូប​បរិមាណ​ប៉ូតា​ស្យូម ដើម្បី​ជៀស​វាង​អា​ការៈ​ប្រែប្រួល​សុខ​ភាព។​ យោង​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ វិធី​សាមញ្ញ​ក្នុង​ការ​កាត់​បន្ថយ​បរិមាណ​ប៉ូតា​ស្យូម ក្នុង​បន្លែ​ - ដូច​ជា​ត្រាំ​ទឹក​និង​ស្រុស- មាន​ប្រ​សិទ្ធ​ភាព​តែ​មួយ​ភាគ​ និង​ងាយ​ធ្វើ​ឱ្យ​បាត់​បង់​សារ​ធាតុ​បំ​ប៉ន​សំ​ខាន់​ៗ​ផ្សេង​ទៀត​នៅ​ក្នុង​បន្លែ៕​

ប្រ​ភព​ ĐINH NHI (បកប្រែ​ពី​ Study Finds) -ទី​ទុយ​

ចែករំលែកអត្ថបទ