ពិធីជួបជុំបេក្ខសមណសិស្សនិងសិស្សមុនចូលបន្ទប់ប្រឡង។
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ទើបរៀបចំសម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិនិងទុតិយភូមិ ឆ្នាំសិក្សា ២០២៣-២០២៤ នៅវត្តពោធិព្រឹក្សថ្កូវ ឃុំគីមសើុង ស្រុកថ្កូវ ខេត្តត្រាវិញ។ មានបេក្ខសមណសិស្សនិងសិស្សចូលរួមប្រឡង ៥៣០ អង្គនិងរូប ក្នុងនោះ ពុទ្ធិកមធ្យមសិក្សាបឋមភូមិមាន ៣៤២ អង្គនិងរូប និងមធ្យមសិក្សាទុតិយភូមិ ១៨៨ អង្គនិងរូប។ លទ្ធផលប្រឡងសញ្ញាបត្រថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិជាប់ ៩៣,៩% និងថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិជាប់ ៩៥,៧%៕
ដំណឹង រូប៖ ទីទុយ