យោងតាមរបាយការណ៍ពីមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍កឹងធើ ក្នុងរយៈពេល ៧ ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីវៀតណាមយ៉ាបធិន ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ (ត្រូវនឹងថ្ងៃ ១៤ រោជខែបុស្សដល់ថ្ងៃ ៥ កើត ខែមាឃ) វិស័យទេសចរណ៍កឹងធើទទួលភ្ញៀវទេសចរប្រមាណ ៣៩៨.០០០ លើកនាក់ កើន ៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ ភ្ញៀវស្នាក់នៅប៉ាន់ស្មានសម្រេចប្រមាណ ១០៤.០០០ លើកនាក់ កើន១០% ក្នុងនោះ ភ្ញៀវអន្តរជាតិប្រមាណ ៤.១០០ លើកនាក់ កើន៤១%។ សរុបប្រាក់ចំណូលពីវិស័យទេសចរណ៍ប្រមាណ ៤១៤ ពាន់លានដុង កើន ២២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ ចំនួនបន្ទប់បម្រើការស្នាក់នៅតាមមូលដ្ឋាន មធ្យមភាគសម្រេច ៨៤%។
ភ្ញៀវទេសចរមកទស្សនាកម្សាន្ត និងថតរូបនៅការដ្ឋានភាពយន្តអំណរបុណ្យ
ចូលឆ្នាំថ្មីវៀតណាម នៅកឹងធើ Eco Resort។
នៅតាមមណ្ឌលនិងកន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរច្រើននោះគឺ បូជនីយដ្ឋានក្សត្រហ៊ុង វិទ្យាស្ថានសមាធិទ្រុកឡឹមភឿងណាម បូជនីយដ្ឋានប៊ិញធ្វី វត្តអ៊ុង ភូមិទេសចរណ៍មីខាញ់ កឹងធើ Eco Resort, Wonderland កឹងធើ ភូមិអេកូទេសចរណ៍អ៊ុងដេ សង្កាត់ ក្រុងអ៊ុងឡាំង គេហដ្ឋានពណ៌ស្វាយ កោះកោងសើុង ផ្សារអណ្តែតកៃរាំង មណ្ឌលទេសចរណ៍ វ៉សុង Farm ផ្សាររាត្រីនិញកេវ មណ្ឌលទេសចរណ៍បាវយ៉ាត្រាងវៀង ផ្ទះបុរាណប៊ិញធ្វី Casa Eco Mekong កឹងធើ Ecolodge ។ល។ ក្នុងនោះ ស្រុកផុងដៀងគឺជាគោលដៅទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាមឆ្នាំនេះ ដោយមានគោលដៅទេសចរណ៍និងកន្លែងទេសចរណ៍ទើបបើកដំណើរការថ្មីៗ។ លេចធ្លោបំផុត គឺភូមិទេសចរណ៍មីខាញ់ ដាក់ឱ្យដំណើរការមណ្ឌលរមណីយដ្ឋានល្បែងកម្សាន្តមីខាញ់ Color Park បំផុត គឺល្បែងជិះស្គីលើកម្រាលព្រំឥន្ទធនូ ជាល្បែងកម្សាន្តដំបូងនៅតំបន់វាលរាបទន្លេគឺវឡុងនិងតំបន់ភូមិភាគខាងត្បូង។
មានសណ្ឋាគារនិងរមណីយដ្ឋានជាច្រើននៅក្រុងកឹងធើ បានរៀបចំកម្មវិធីម្ហូបអាហារ សិល្បៈ អាហារប៊ូហ្វេ ។ល។ បម្រើភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម មានដូច៖ Sheraton កឹងធើ Victoria Resort កឹងធើ TTC កឹងធើ Azerai កឹងធើ Mekong Silt Ecolodge, មឿងថាញ់កឹងធើ ។ល។ តាមរយៈនោះ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាមួយនឹងកម្មវិធីឆ្លងកាត់ពិសោធន៍អំណរឆ្នាំថ្មី លក្ខណៈទំនៀមទម្លាប់និងវប្បធម៌ម្ហូបអាហារសម្បូរបែប។ ពិសេស Victoria Resort កឹងធើ ថែមទាំងមានកម្មវិធី “ឆ្លងកាត់ពិសោធន៍បុណ្យចូលឆ្នាំថ្មីសម័យដើម” ដោយមានសកម្មភាពគូរគំនូរអក្សរក្បាច់ រួមជាមួយសិប្បករវេចនំអន្សមជ្រូក ធ្វើតំណាប។ល។ កម្មវិធីកម្សាន្តរាត្រីបាញ់កាំជ្រួចលើនាវាទេសចរណ៍ Victoria Mekong ។ល។ ក្រុមហ៊ុនទេសចរណ៍បានរៀបចំកម្មវិធីអាទិភាពជាច្រើន ក្នុងនោះ មានកម្មវិធីប្រម៉ូសិន ជូនអាំងប៉ៅដើមឆ្នាំ ។ល។ សម្រាប់ភ្ញៀវចុះឈ្មោះ ទិញសំបុត្រដំណើរកម្សាន្តក្នុងនិងក្រៅប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម យ៉ាបធិន ឆ្នាំ២០២៤៕
កេវម៉ាយ-មុនី